❤️‍🔥អន្លង់ស្នេហ៍ សិស្សច្បង❤️‍🔥

168 10 0
                                    

ភាគទី1

     សកលវិទ្យាល័យមួយកន្លែងកណ្ដាលទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ពោពេញទៅដោយសិស្សានុសិស្សជាច្រើនដែលចូលមកបន្តការសិក្សានៅទីនេះ។ ក្នុងនោះដែរក៏មានសិស្សប្រុសម្នាក់ដែលជាទីចាប់អារម្មណ៍របស់ស្រីៗសឹងគ្រប់គ្នាគេគឺ....

  "ជុងហ្គុក!" ម្ចាស់ឈ្មោះកំពុងតែដើរតម្រង់ទៅថ្នាក់រៀនក្រោមក្រសែភ្នែកជាច្រើនគូរសម្លឹងមក តែភ្លាមនោះក៏ស្រាប់តែមានសម្លេងស្រែកឈ្មោះគេពីក្រោយមិនចាំយូរនាយក៏ងាកទៅមើល...អូ!តាមពិតទៅគឺជាមិត្តរបស់នាយ គេឈ្មោះគីបូ។

  "យ៉ា...ឯងនេះមិនចាំយើងសោះ"គីបូ សម្លក់ជុងហ្គុកដែលមិនរង់ចាំគេ ហើយដើរមកថ្នាក់តែម្នាក់ឯង។

  "ចាំឯងញ៉ែស្រីនឹងហ្ហេស?"ជុងហ្គុក សួរបកទៅវិញរបៀបឌឺដាក់គ្នា ខ្លួនឯងញ៉ែស្រីចង់អោយគេចាំ? សុខចិត្តដើរចេញចោលទោះមិត្តដៀលថាស្អីក៏ដោយចុះ។

  "ឯងមិនញ៉ែជាមួយយើងទៅ?"គីបូ

  "អត់!ខ្ចិលណាស់!" ពួកគេទាំងពីរដើរជាមួយគ្នានិយាយផងសើចផងរហូតដល់ថ្នាក់ទើបចូលតុអង្គុយរៀន។

    ជុងហ្គុក ជាកំលោះសង្ហារប្រចាំសកលវិទ្យាល័យនេះ (រៀនឆ្នាំទី2)ធម្មតាគេស្គាល់ថានាយជាជុងហ្គុកនិងជាកូនអ្នកមានអភិជនប៉ុណ្ណោះក្រៅពីនោះគេមិនដឹងអ្វីទៀតនោះទេ ព្រោះនាយលាក់ជីវប្រវត្តខ្លួនឯងដែលគ្មានអ្នកណាគិតដល់នោះទេ។

   សកម្មភាពរបស់ពួកគេទាំងពីរមិនបានគេចផុតពីខ្សែរភ្នែករបស់ក្មេងប្រុសល្អិតម្នាក់នោះទេ គេតែងតែចាំមើលសកម្មភាពរបស់ជុងហ្គុករហូតអាចនិយាយបានថាគេក៏មានចិត្តលង់ស្រលាញ់នឹងនាយផងដែរ។
   
   គេគឺ ថេយ៉ុង រៀនឆ្នាំទី1 គេលួចស្រលាញ់នាយតាំងពីឃើញដំបូងមកម្ល៉េះ គេស្គាល់ជុងហ្គុកតែនាយមើលទៅអត់ស្គាល់គេនោះទេពេលខ្លះជួបមុខគ្នាក៏គ្រាន់តែញញឹមគួរសមធម្មតា តែសម្រាប់ថេយ៉ុងមិនដូច្នោះទេនៅពេលនាយញញឹមដាក់គេគឺពិតជាធ្វើអោយបេះដូងរបស់គេលោតញាប់ញ័រខ្លាំងណាស់។ ពួកគេទាំងពីរមិនដែលបាននិយាយគ្នាទេព្រោះថេយ៉ុងមិនហ៊ាននិយាយរកនាយហើយនាយវិញមិនបានចាប់អារម្មណ៍ទើបធ្វើអោយថេយ៍បានត្រឹមលួចមើលនាយពីចម្ងាយរហូត។
..........

♨️ Short Novel ♨️Where stories live. Discover now