❤️‍🔥អន្លង់ស្នេហ៍ សិស្សច្បង❤️‍🔥

210 10 0
                                    

ភាគទី5 : សិស្សច្បងកុំមកខ្វល់អី

     បានមួយសន្ទុះបន្ទាប់ពីជុងហ្គុកបានសារភាពប្រាប់នីឡារួចហើយថេយ៉ុងក៏ស្រាប់តែសុំខ្លួនទៅផ្ទះមុនដោយយកលេសថាមិនសូវស្រួលខ្លួន គីបូឃើញដូច្នេះក៏សុំជូនគេទៅជាមួយរាងតូចក៏មិនប្រកែក។

     ការដែលជុងហ្គុកសុំនីឡាធ្វើសង្សារវាគឺជាផែនការដែលបានគ្រងទុករួចហើយជាមួយមិត្តរបស់នាយ គ្មានបំណងអោយរាងតូចឃើញឬដឹងទេ តែអ្នកណាទៅដឹងថាគីបូនឹងនាំគេមក? ក្នុងចិត្តរបស់នាយដឹងច្បាស់ណាស់ថាគេនឹងឈឺចាប់តែសុខចិត្តធ្វើមិនខ្វល់ព្រោះគេមិនបានស្រលាញ់រាងតូច ហើយក៏គ្មានអ្វីទាក់ទងនឹងគ្នាដែរ។

  +នៅតាមផ្លូវ

    គីបូ បើកឡានបណ្ដើរភ្នែកក៏ចេះតែសម្លឹងទៅរាងតូចបណ្ដើរឃើញគេស្ងៀមស្ងាត់ទឹកមុខមិនស្រស់នាយមានអារម្មណ៍ថាពិបាកចិត្តដូចគ្នា នេះជាកំហុសនាយដែលនាំគេទៅជាមួយតែវាក៏ជាបំណងនិងជាឱកាសរបស់នាយដូចគ្នាដើម្បីលួងលោមយកចិត្តរាងតូច។

  "ថេយ៍..."

  "ខ្ញុំមិនអីទេ" រាងតូចដឹងថានាយចង់និយាយពីអីគេក៏ឆ្លើយកាត់។

   " ខ្ញុំដឹងថាថេយ៍មិនសប្បាយចិត្ត! ហើយខ្ញុំក៏សូមទោសដូចគ្នាដែលមិនប្រាប់ថេយ៍ពីរឿងនេះមុន..." គីបូ

  "....និយាយបែបនេះបានន័យថាយ៉ាងម៉េច?សិស្សច្បងដឹងថានឹងមានរឿងបែបនេះហើយតែក៏នៅតែហៅខ្ញុំទៅជាមួយ?" គ្រាន់តែឮនាយនិយាយភ្លាមថេយ៉ុងហាក់ប្រតិកម្មមិនធម្មតា នាយនិយាយបែបនេះចង់មានន័យយ៉ាងម៉េច? នាយដឹងថាគេស្រលាញ់ជុងហ្គុកនៅពេលរឿងនោះកើតឡើងតើគេនឹងឈឺចាប់យ៉ាងណាទៅហេតុអ្វីក៏នាយនៅតែនាំគេទៅ?ចង់អោយគេឈឺចាប់ណាស់មែនទេ? ចង់ឃើញគេសម្រក់ទឹកភ្នែកណាស់មែនទេ?នេះសំណាងហើយដែលគេអាចទប់ទឹកភ្នែកនៅពេលនោះបានមិនអញ្ចឹងមិនដឹងជាត្រូវខ្មាសគេបែបណាទេ។

  " ថេយ៍ស្ដាប់ខ្ញុំសិន-"គីបូ ឈប់ឡានដើម្បីនិយាយបកស្រាយអោយរាងតូចបានដឹងតែរាងតូចប្រកែកមិនព្រមស្ដាប់។

  "មិនស្ដាប់!! ចង់ឃើញខ្ញុំឈឺចាប់!ចង់ឃើញខ្ញុំស្រក់ទឹកភ្នែកណាស់មែនទេ?ចង់អោយគ្រប់គ្នាឃើញហើយដឹងថាខ្ញុំលួចស្រលាញ់សិស្សច្បងជុងហ្គុកហើយគ្រប់គ្នានឹងអាលមកសើចចម្អកអោយខ្ញុំមែនទេ??" ថេយ៉ុង និយាយទាំងទឹកភ្នែកស្រក់មកដោយហាមមិនបាន។

♨️ Short Novel ♨️Where stories live. Discover now