❤️‍🔥អន្លង់ស្នេហ៍ សិស្សច្បង❤️‍🔥

131 9 3
                                    

ភាគទី4

   ឌឹប!!

"អូយ!!" ដោយសារតែដើរលឿននិងអោនមុខចុះមិនបានចាប់អារម្មណ៍ផ្លូវនៅខាងមុខរាងតូចក៏ជ្រុលបុកនឹងរាងកាយមាំមួយឈរដូចជាគល់ឈើបុកហើយសឹងពកក្បាល។

  "សិ-សិស្សច្បង?" ថេយ៉ុង បើកភ្នែកធំៗភ្ញាក់ផ្អើលខណៈអ្នកដែលខ្លួនបុកគឺជា ជុងហ្គុក ន៎ែ!តិចដូចគេអ្វីដែលគេគិតទៅ? ឃើញនាយហើយមុខគេក្រហមបេះដូងលោតញាប់ឌឹបៗសឹងខុសចង្វាក់។

  " ដើរបុកយើងហើយមិនគិតសុំទោសទេហ្ហេស?" ឃើញអ្នកម្ខាងឈរធ្មឹងៗមិនឮហាសុំទោសពីកំហុសដែលដើរបុកខ្លួននាយក៏ថាអោយ។

  " អឺ..គឺ..សុំទោសផងសិស្សច្បងមិញនេះខ្ញុំមិនបានប្រយ័ត្នទើបដើរបុក" គ្រាន់តែឮនាយថាអោយភ្លាមគេក៏ប្រញាប់អោនសុំទោស ជុងហ្គុក បានតែមើលមុខគេតែមិនបាននិយាយអ្វីនោះទេ។

  " ជុងហ្គុក!" ភ្លាមនោះជេហូបក៏ដើរចូលមក តាមពិតពួកគេបានណាត់គ្នាទៅញ៉ាំអីនៅហាងម្ដុំនេះ។

  "កើតអី?ហើយម្នាក់នេះជាអ្នកណា?" ជេហូប ឃើញរាងតូចបែបនេះក៏សួរ។

  "ជាសិស្សប្អូន!"

  "ជ-ជម្រាបសួរបងប្រុស!" ថេយ៉ុង ប្រញាប់អោនរាក់ទាក់ដាក់ជេហូប។

  "បាទសួស្ដី!" ជេហូប ញញឹមរាក់ទាក់ទៅវិញខុសពីអ្នកខ្លះឈរធ្វើមុខស្មើគ្មានជាតិ។

  " អញ្ចឹងខ្ញុំសូមលាទៅសិនហើយ"មិនចង់នៅយូរថេយ៉ុងក៏ប្រញាប់លា។

  "បាទៗសុខសប្បាយតាមផ្លូវណា"

  "បាទអរគុណ" រាងតូចញញឹមនិងដើរចេញពីទីនោះទៅ។

  "ន៎ែ!ក្មេងនេះស្អាតហើយគួរអោយស្រលាញ់ទៀត!"ជេហូប ក្រោយរាងតូចចេញទៅហើយគេក៏ពោលសរសើរនឹងជុងហ្គុក។

  " គ្មានឃើញស្អាតផង" ជុងហ្គុក ឆ្លើយធ្វើហីៗមិនខ្វល់មិនយល់ស្របដូចជេហូបក៏ដើរទៅមុនបាត់។

  "ស្អីទេអានេះ!!"

   +ថ្ងៃថ្មី

   " ថេយ៉ុង!!" ថេយ៉ុង កំពុងតែដើរសំដៅទៅបន្ទប់ទឹកតែភ្លាមនោះក៏មានអ្នកស្រែកហៅគេពីក្រោយងាកទៅមើលក៏ឃើញថាជាគីបូ។

♨️ Short Novel ♨️Where stories live. Discover now