♨️ស្ដេច Vampire ♨️

286 13 2
                                    

ភាគទី3/3 ភាគបញ្ចប់

      ថេយ៉ុងនៅពេលនេះកំពុងស្ថិតក្នុងបន្ទប់ទារុណកម្មដែលដៃជើងរបស់គេត្រូវបានគេចងជាប់ដោយច្រវ៉ាក់ ក្នុងបន្ទប់នេះមិនមានពន្លឺចែងចាំងនោះទេគឺភ្លឺម៉ាល្មមអាចឃើញមនុស្ស។

ក្រាក~ សម្លេងទ្វាបើកឡើងអ្នកដែលថេយ៉ុងឃើញមុនគេគឺជុងហ្គុកនាយដើរចូលមកដោយកូនប៉ុន្មាននាក់ដើរតាមក្រោយ។

<<លោកម្ចាស់~>>បបូរមាត់ច្រមិចពោលហៅឈ្មោះអ្នកម្ខាងទៀតទាំងទឹកមុខកំសត់។

<<សប្បាយទេពេលត្រូវជាប់ច្រវ៉ាក់បែបនេះ?>>រាងសង្ហារចាក់ស្រាចូលកែវពោលឡើងដោយការឌឺដងមុននឹងបោះជំហានដើរទៅអង្គុយលើសាឡុងសម្លឹងមើលអ្នកដែលជាប់ច្រវ៉ាក់មិនដាក់។

<<ខ្ញុំសុំទោស~ខ្ញុំឈប់ធ្វើបែបនឹងទៀតហើយលោកម្ចាស់លើកលែងអោយខ្ញុំផងទៅអ្ហឹកៗៗ>>

<<គ្មានការលើកលែងចំពោះក្មេងដូចជាឯងនោះទេ! ពួកឯង!!យកខ្សែតីមកអោយយើង!!>>ជុងហ្គុក និយាយឡើងដោយការគ្មានក្ដីអាណិតអាសូរហើយថែមទាំងបញ្ជាអោយកូនចៅយកខ្សែរតីមកអោយទៀត ដែលអ្នកម្ខាងឮហើយបែកញើសជោគភ័យខ្លួនមិនស្ទើ។

<<លោកម្ចាស់នេះខ្សែរតីទាន>>រាងក្រាស់ទទួលយកខ្សែរតីពីដៃកូនចៅរួចក៏ងើបឡើងដើរទៅរកអ្នកម្ខាងទៀតដែលកំពុងភ័យ។

<<អ-អត់ទេ!!លោ-លោកកម្ចាស់ចង់ធ្វើអី??>>ថេយ៉ុង និយាយទាំងក្រវីក្បាលញាប់ស្អេកសម្លឹងទៅខ្សែរតីដែលរាងក្រាស់កាន់ក្នុងដៃ។

<<ប្រដៅក្មេងមិនស្ដាប់បង្គាប់ដូចឯងនោះអី>>

    ឆ្វាច់!!!
<<អាយ៎!!>>មួយឆ្វាច់ខ្សែរតីវាត់ទៅលើរាងកាយតូចពេញមួយទំហឹង ធ្វើអោយរាងតូចស្រែកចាចដោយការឈឺចាប់។

     ឆ្វាច់!!
<<អាក៎!!ហិហិឈឺ!!ខ្ញុំឈឺ~ហ្ហឹកៗឈ-ឈប់ទៅ~>>បើទោះបីជាថេយ៉ុងអង្វរនាយអោយឈប់យ៉ាងណាក៏ដោយក៏ជុងហ្គុកនៅតែមិនព្រមបញ្ឈប់នៅតែបន្តដាក់ទារុណកម្មរាងតូចយ៉ាងព្រៃផ្សៃ។

    ជុងហ្គុក បន្តវាយរាងតូចដោយខ្សែរតីរហូតដល់រាងកាយតូចពោពេញដោយឈាមនិងសន្លប់ស្ដូកស្ដឹង។

♨️ Short Novel ♨️Where stories live. Discover now