នៅក្នុងពិភពលោករបស់យើង អាចនិយាយបានថាលំអៀងណាស់។ សអាចប្រែទៅជាខ្មៅ អាក្រក់អាចប្រែទៅជាល្អ ដោយគ្រាន់តែចំណាយលុយមិនដល់ពាក់កណ្ដាលលានផង។ ដូចជាពេលនេះអ៊ីចឹង នៅកន្លែងធ្វើការរបស់រដ្ឋទាំងមូលបែរជាហ៊ានលើកដៃទទួលសំណូកពីអ្នកដ៏ទៃដែលប្រព្រឹត្តិអំពើរខុសច្បាប់ទៅវិញ។
“ខ្ញុំចង់ជាប់គុក មិនមែនឱ្យម៉ាក់មកនាំខ្ញុំចេញនោះទេ” សំឡេងតូចឆ្មារបានបន្លឺឡើងនៅក្នុងបន្ទប់វីអាយភី។ ទឹកមុខរបស់គេម៉ូវខុសធម្មតា គេពិតជាមិនយល់ពិតមែន គេខំចូលទៅលួចរូបគំនូរពីក្នុងសារៈមន្ទីរយកមកបំផ្លាញចោលប៉ុណ្ណឹងហើយ នៅមិនអាចជាប់គុកបានទៀត ព្រហ្មលិខិតដូចជាលេងសើចពេកទេដឹង?
“ជេគ កុំធ្វើឱ្យពូរបស់ឯងពិបាកជាងនេះបានទេ?”
“គេអាយុប្អូនខ្ញុំ មិនអាចហៅថាពូបានទេ” ជេគតបទៅកាន់អ្នកជាម្នាយវិញដោយដៃទាំងគូនៅស្រាក់គ្នាជាប់ដដែល។
“ជេគវាជាទំនៀមទម្លាប់ ត្រូវគោរពគេខ្លះផង កុំធ្វើឱ្យគ្រួសារមានបញ្ហាជាងនេះពេកអី”
“យកខ្ញុំដាក់គុកចុះ” ជេគនេះនៅតែរឹងទទឹង។ និយាយគ្នាមួយថ្ងៃហើយ គេទន្ទេញតែប្រយោគង់ចូលគុកគ្មានសម្រាកទាល់តែសោះ។
“ចង់ចូលគុក? យកគេទៅដាក់គុកក្នុងវិមានទៅ” ជេគភ្ញាក់ក្រញ៉ែងខ្លួនដោយសារតែសម្ដីរបស់លោកនាយករដ្ឋមន្ត្រីបានបន្លឺឡើងទាំងដែលកន្លែងបែបនេះគេមិនងាយនឹងបង្ហាញខ្លួនឡើយ។ ជេគងាកទៅសម្លឹងមុខលោកនាយករដ្ឋមន្រ្ដីទាំងក្រម៉ូវ ក្នុងខួរក្បាលរបស់គេពោរពេញទោដោយការស្អប់ខ្ពើមចំពោះស៊ុងហ៊ុនយ៉ាងខ្លាំង។
“អ្នកមីងទៅផ្ទះវិញចុះ ចំណែកក្មួយរបស់ខ្ញុំ សឹមខ្ញុំជាអ្នកចាត់ការគេដោយខ្លួនឯងចុះ” អ្នកជាម្ដាយរបស់ជេគកាលបើឮសម្ដីរបស់នាយករដ្ឋមន្រ្ដីរូបនេះនិយាយហើយ គាត់បានត្រឹមតែងក់ក្បាលយល់ស្របពីសំណើររបស់អ្នកមានអំណាចដោយមិនភ្លេចងាកសម្លឹងទៅកាន់កូនប្រុសខ្លួនដែលអង្គុយគងទាក់ខ្លាធ្វើមិនដឹង។
“ហ៊ើយ៎ជេគអើយជេគ មិនចេះស្ដាប់គ្នាសោះ” គាត់ព្រលែងដង្ហើមធំរបស់ខ្លួនចេញមុននឹងទាញបូបដៃចេញពីបន្ទប់នេះតែម្ដងទៅ។ នៅក្នុងបន្ទប់ធំទូលាយស៊ុងហ៊ុនងាកទៅប្រាប់កូនចៅឱ្យបិទកាំម៉េរ៉ាសុវត្ថិភាពគ្រប់ជ្រុងមុននឹងសន្ទនាតទល់គ្នាតែពីរនាក់ក្មួយប្រុស។
“និយាយបានហើយថាចង់បានអី?” ស៊ុងហ៊ុនទម្លាក់ខ្លួនអង្គុយទល់មុខជាមួយនឹងជេគ។
“មួយលានដុល្លា ចង់ប្ដូរឡានថ្មី” ជេគនិយាយហីៗចំណែកស៊ុងហ៊ុននេះក៏ញញឹមចុងមាត់ឡើងមក។
“ស្មានថាយកទៅចិញ្ចឹមស្រីក្មេង” ស៊ុងហ៊ុនឡកឡឺយទៅកាន់ជេគដែលកំពុង់តែក្ដាប់ដៃរបស់គេយ៉ាងណែនបំណងចង់លោតទៅដាល់ស៊ុងហ៊ុនឱ្យបែកមាត់តែម្ដង។
“យកអីមកប្ដូរជាមួយលុយ មួយលានដុល្លា?” ជេគនៅតែបន្តស្ងាត់មាត់។ គេនៅក្នុងចិត្តដឹងច្បាស់ណាស់ថាស៊ុងហ៊ុននេះពុករលួយកម្រិតណានោះ លុយដែលបានមកដោយអំពើរបែបនេះ គេមិនចង់បានទេ តែគេត្រូវតែបង្ខំធ្វើបែបនេះ។
“គ្មាន!”
“គ្មាន? មិនអីទេអ៊ីចឹងលក់ខ្លួនរបស់ឯងទៅ” ជេគខាំមាត់ងាកទៅសម្លក់ស៊ុងហ៊ុន។ ម្នាក់នេះនៅតែដូចដើម ក្លាយទៅជានាយករដ្ឋមន្រ្ដីហើយនៅតែគិតពីរឿងស្មោគ្រោកទៀត។
“ថោកទាប”
“ក្រែងលក់ដើម្បីលុយ អ៊ីចឹងមិនថោកនោះទេ” មាត់និយាយមិនគ្រប់ គេថែមទាំងងើបមកញ៉ោះជេគដែលកំពុងតែក្ដៅចិត្តខ្លាំងៗ។
ស៊ុងហ៊ុនចាប់ផ្ងើយមុខជេគឡើងលើរួចក៏ស៊កម្រាមដៃរបស់ខ្លួនចំនួនពីរចូលទៅក្នុងក្រអូមមាត់របស់ជេគទាំងមិនក្រែងចិត្ត។ ជេគនេះមិនចេះតែសំងំឯណា គេរុញស៊ុងហ៊ុនចេញមួយទំហឹងទាំងកញ្រ្ជោលពេញខ្លួន។
“ធ្វើស្អីឡប់លោកឯងហ្នុង?” ជេគស្ទុះងើបឈរហើយគប់ថូផ្កាទៅកាន់ស៊ុងហ៊ុនធ្វើឱ្យបែកខ្ជាយ។ ស៊ុងហ៊ុនទល់អណ្ដាតបន្តិចមុននឹងលើកទូរស័ព្ទរបស់ខ្លួនឡើង។
“ត្រឹមតែម្រាមដៃពីរ ជេគអាចទទួលបានតែប្រាំម៉ឺនដុល្លាតែប៉ុណ្ណោះ តែបើចង់បានដល់មួយលានដុល្លា រៀបចំខ្លួនឱ្យស្អាតហើយបម្រើពូនៅលើគ្រែមួយយប់ ជេគហ្នឹងទទួលបានលុយចំនួននេះ” ជេគនេះកាន់តែស្ដាប់កាន់តែក្ដៅក្រហាយ កាន់តែមានអារម្មណ៍ថាអាម្នាក់នៅចំពោះមុខនេះវាថោកទាបខ្លាំងជាទីបំផុត។
“ឯងតែងតែធ្វើបែបនេះជាមួយមនុស្សគ្រប់គ្នាឬ? ព្រមទាំងយេរីដែលមែនទេ?” ជេគស្ទុះទៅក្របួចកអាវរបស់ស៊ុងហ៊ុនមួយទំហឹង រីឯជើងក៏ជាន់ជាមួយអំបែងថូដែលបានបែកហូរឈាមរហាម។
“អត់ទេ… ធ្វើតែជាមួយជេគទេ ចំណែកអ្នកផ្សេងគេមកប្រគល់់ខ្លួនឱ្យខ្ញុំដល់កន្លែងតែម្ដង”
“អាចង្រៃ…អូយ” ស៊ុងហ៊ុនចាប់ជេគជាប់មុននឹងទាញខ្នោះដៃមកដាក់ដៃជេគ រួចក៏ញញឹមឡើង។
“ក្រែងចង់ជាប់គុកហេស? ទៅជាប់ក្នុងវិមានផាកល្អជាង មានផាសុខភាពជាងទីនេះឆ្ងាយណាស់ ម្យ៉ាងបានបម្រើពូពេលយប់ព្រលប់ផងក្មួយប្រុស”
“ថោកទាប”ម៉េចដែលយកភាគមួយអត់?
YOU ARE READING
MY BLACK FLAG BOY (18+)
RomancePARK SUNGHOON គឺជានាយករដ្ឋមន្រ្ដីវ័យក្មេង ដែលទទួលបានសំឡេងឆ្នោតច្រើនជាងអ្នកតំណាងរាស្រ្ដដ៏ទៃ។ គេទទួលបានការគោរពពីមនុស្សជំវិញខ្លួនដោយសារតែ «អំណាច» ដែលគ្មានអ្នកណាហ៊ានសូម្បីតែលេបទឹកមាត់នៅចំពោះមុខរបស់គេ លើកលែងតែ JAKE SIM ជាក្មួយប្រុសជីដូនមួយ ដែលមានក្បាលរឹង...