"អ្អាស៎...កុំអី!!"
ជេគស្ទុះរុញស៊ុងហ៊ុនចេញពីខ្លួនមុននឹងទាញអាវយកមកពាក់វិញ។
"ចង់ធ្វើអី?" ជេគស្ថិតនៅក្នុងអាវដេកយប់ត្រឹមចង្កូងលើកដៃចង្អុលមុខលោកនាយករដ្ឋមន្ត្រីដែលកំពុងតែក្ដៅពេញខ្លួន។
"ស្រាតខោអាវគ្នាដល់ថ្នាក់នេះហើយ នៅមកសួរខ្ញុំថាចង់ធ្វើអីទៀតមែនទេ? ធ្វើល្ងង់ឬក៏ល្ងង់ពិតមែន?" ស៊ុងហ៊ុនពោលឡើង។ នេះមកធ្វើឲ្យគេក្ដៅខ្លួនហើយក៏ចង់ដកដោះដៃចេញមែនទេ?
"ខ្ញុំម៉េចដឹង!!" ជេគនិយាយហើយ ក៏ស្រវារើសខោដែលជ្រុះនៅក្រោមគ្រែរួចក៏រត់ចេញពីបន្ទប់របស់លោកនាយករដ្ឋមន្ត្រីវិញទាំងប្រញាប់ប្រញាល។
"មនុស្សឆ្កួត មនុស្សឡប់សតិ មនុស្សត្រេកកាម" ជេគដើរបណ្ដើរលួចទេលោកនាយករដ្ឋមន្ត្រីបណ្ដើរ ទាំងដែលការពិតខ្លួនឯងជាអ្នកទៅរកគេដល់បន្ទប់មុនសោះ។ប្រាប់ព្រលឹមថ្ងៃថ្មី នៅក្នុងភូមិគ្រឹះហាក់មានសិរីសួស្ដីខុសធម្មតា។ សាន់នូអង្គុយនៅក្បាលតុអាហាររង់ចាំឱ្យអ្នកបម្រើលើកម្ហូបមក។ ស៊ុងហ៊ុនចុះពីលើកាំជណ្ដើរបណ្ដើរ ភ្នែករ៉េសំឡឹងរកមើលមនុស្សបណ្ដើរ។
"បងយេរីនៅឯណា?" សាន់នូប្រញាប់ស្រដី។ ស៊ុងហ៊ុនទម្លាក់ខ្លួនអង្គុយចុះនៅលើកៅអីមុនហ្នឹងងាកទៅសម្លឹងអ្នកដែលសួរនាំ។
"កុំហៅគេថាយេរី ត្រូវហៅឡេថាជេគ" សាន់នូងក់ក្បាល។
"ថ្មើរនេះប្រហែលជាមិនទាន់ងើបពីដំណេកនោះទេ ព្រោះយប់មិញរវល់កូរក្រឡុកបងពេក" សាន់នូធ្វើភ្នែកម៉ក់ៗ មិនយល់ពីសម្ដីរបស់បងប្រុសខ្លួនឡើយ។ លោកនាយករដ្ឋមន្ត្រីនេះនិយាយមិនទាន់ចប់ពីមាត់ផង ជេគដើរឱបតុក្កតាដូរ៉េម៉ុនចុះពីលើជណ្ដើរទាំងដៃនៅញីភ្នែកនៅឡើយ។
"បងសម្លាញ់អូនឃ្លានហើយ!" ជេគឈរនៅពាក់កណ្ដាលនៃជណ្ដើរបន្លឺសំឡេងឡើងធ្វើឲ្យស៊ុងហ៊ុនត្រូវបើកភ្នែកធំៗ។
"បងសម្លាញ់?"
"អូ... ហេតុអីក៏ខ្ញុំនិយាយបែបនេះ?" ជេគលើកដៃខ្ទប់មាត់។ គេក៏មិនយល់ដូចគ្នាថាហេតុអីគេស្រាប់តែនិយាយបែបនេះចេញទៅទាំងដែលខួរក្បាលរបស់គេមិនបានគិតដល់ផង។ ចំណែកគ្រប់គ្នាដែលអង្គុយនៅលើទុកអាហារក៏គាំងមិនខុសពីជេគដូចគ្នា។
"ខ្ញុំអត់ខ្វល់ទេ... សំខាន់ឥឡូវនេះឃ្លាន!!" ជេគមិនគិតច្រើនក៏រត់ចុះពីលើជណ្ដើរមកដល់តុអាហារ ដៃនៅតែឱបតុក្កតាដូរ៉េម៉ុនជាប់មិនព្រមលែងដដែល។
"បងមិនគិតដាក់តុក្កតាចុះសិនទេឬ?" សាន់នូនិយាយទាំងញញឹមស្រស់ស្រាយដាក់ជេគ។
"ឯងនិយាយពីតុក្កតាអ្វី?" ជេគងាកមើលមើខ្លួនឯង។ ក្នុងដៃរបស់គេនៅតែឱបតុក្កតាជាប់រហូតដល់គេកើតមានចម្ងល់ឡើងមក។
"ខ្ញុំមានទម្លាប់ទាំងអស់នេះតាំងពីពេលណាមក?" ជេគពេលនេះស្ទើរតែខ្លាចខ្លួនឯងទៅហើយ។ ធ្វើឫកពារចម្លែកធ្វើសកម្មភាពចម្លែកទាំងមិនដឹងខ្លួនទាល់តែសោះ។
ការស្រស់ស្រូបអាហារនៅលើតុបាយដល់តក់ប្រមល់ត្រូវបានបញ្ចប់។ ជេគត្រូវបានអ្នកបម្រើរៀបចំខ្លួនឲ្យយ៉ាងស្រស់សង្ហាត្រូវបានអ្នកបម្រើរៀបចំខ្លួនឲ្យយ៉ាងស្រស់សង្ហា។ ជេគឈរនៅមុខកញ្ចក់ទាំងងឿនឆ្ងល់។
"ហេតុអីក៏ការតុបតែងខ្លួនរបស់ខ្ញុំដូចជាមនុស្សស្រីខ្លាំងម៉្លេះ?" ជេគងាកទៅសួរនាំអ្នករៀបចំខ្លួនឲ្យគេទាំងជ្រួញចិញ្ចើមចូលគ្នា។ ព្រោះគេនៅក្នុងកញ្ចក់មើលពីត្រង់ណាក៏ឃើញថាជាមនុស្សស្រីដែរ។មិនដូចមនុស្សប្រុសទាល់តែសោះ។
"មកពីលោកប្រុសតូចស្រស់ស្អាតជាមនុស្សស្រីនោះអី ពួកយើងតុបតែងខ្លួនឲ្យតែបន្តិចស្អាតដាច់មនុស្សស្រីតែម្ដង"
"ចុះហេតុអ្វីចាំបាច់ពាក់សក់?" ស្រីបម្រើម្នាក់នោះមិនមាត់តែក៏ញញឹមតបវិញស្រាលៗ។
"ធ្វើជាដៃគូរបស់នាយករដ្ឋមន្ត្រី មិនអាចបង្ហាញឲ្យតំណាងរាស្រ្តផ្សេងទៀតដឹងបាននោះទេថាដៃគូររបស់គាត់ជាមនុស្សប្រុស" ស្រីបំរើម្នាក់នោះនិយាយចប់ហើយក៏ចេញទៅ។ ជេគត្រូវតែងខ្លួនស្អាតបាតក៏ពិតមែនប៉ុន្តែក៏មិនបានចេញទៅក្រៅតាមតែចិត្តនោះទេ។
រាងតូចអង្គុយមើលទូរទស្សន៍ដែលកំពុងតែជាប់ផ្សាយពីស៊ុងហ៊ុននឹងខ្លួនឯងការពារម្សិលមិញនៅក្នុងកម្មវិធី។
"មនុស្សរោគចិត្តម្នាក់នេះពិតជាសង្ហារមែន!! ខ្ញុំក៏ស្អាតទៀត!!" ជេគនិយាយព្រមទាំងលើកខ្នើយបាំងមុខ។ ខួរក្បាលនឹកគិតទៅដល់រឿងកាលពីយប់។
"ប្រសិនបើខ្ញុំមិនរុញគេចេញទេ យប់មិញពួកយើងច្បាស់ជា..." និយាយបានតែប៉ុណ្ណេះមុខរបស់គេក៏ឡើងក្រហមដូចជាម្ទេសទុំតែម្ដង។ ជេគនេះក្នុងចិត្តពេលដែលគិតទៅដល់លោកនាយករដ្ឋមន្ត្រីពេលណាក៏បេះដូងលោកទើបតែផ្ទុះដែរ!! ជាអារម្មណ៍អ្វីទៅ?10:30នាទីយប់
ជេគអង្គុយនៅលើសាឡុងរង់ចាំលោកនាយករដ្ឋមន្ត្រីមកពីកន្លែងធ្វើការវិញទាំងអន្ទះសារ។ គេងើបឈរចុះឡើងហាក់បីដូចជានៅមិនស្ងប់ទាល់តែសោះ។
គ្រាន់តែឃើញឡានស្ព័រខ្មៅគ្រឹបជិះចូលមកដល់ផ្ទះភ្លាម ជេគស្ទុះរត់ទៅតាមទទួលទាំងប្រញាប់ប្រញាល។ ស៊ុងហ៊ុនដើរទើបតែនឹងដាក់ជើងចុះចេញពីឡានក៏ប្រញាប់សួរ។
"មិនទាន់ចូលគេងទៀតឬ? នៅចាំពូមែនទេ?" ជេគក្រវីក្បាល ហើយក៏ព្យាយាមអើតមើលទៅក្នុងឡានទាំងញញឹុំ!! ស៊ុងហ៊ុនមិនមាត់ក៏ដើរចូលទៅក្នុងភូមិគ្រឹះធ្វើមិនដឹង ចំណែកជេគក៏កើតចិត្តមួយម៉ៅឡើងមក។
"ថ្ងៃនេះជាថ្ងៃទិវានៃក្ដីស្រឡាញ់!!" ជេគស្រែកពីចម្ងាយធ្វើឲ្យលោកនាយករដ្ឋមន្ត្រីត្រូវឈប់ស្ងៀម។
"ហើយ?" ស៊ុងហ៊ុនងាកមកសួរនាំ។ ជេគខាំមាត់បន្តិច មុននឹងស្ទុះទៅគក់ទ្រូងរបស់គេមួយទំហឹង។
"លោកឯងឆ្កួតហើយមែន!! ថ្ងៃនេះជាថ្ងៃទិវានៃក្ដីស្រឡាញ់ណា" ជេគនៅតែនិយាយដដែលៗទាំងដៃនៅគក់ទ្រូងគេមិនព្រមឈប់។
"ឈប់ដែលខំមកនិយាយដដែលៗបែបនេះចង់ពេលអំណោយពីខ្ញុំមែនទេ?" ជេគស្ងាត់មាត់។
"មិនត្រូវជាអ្វីនឹងគ្នាផងខ្ញុំមានសិទ្ធិអីត្រូវទារកាដូពីលោកនោះ!" មាត់និយាយបដិសេធក៏ប៉ុន្តែក្នុងចិត្តវិញនឹកចង់ឃើញកាដូដែលគេរៀបចំឲ្យនោះយ៉ាងខ្លាំង។
"អូខេ" ស៊ុងហ៊ុននិយាយហើយក៏ដើរតម្រង់ទៅបន្ទប់ដូចធម្មតា។ ស្រាប់តែជេគពេលនោះក៏ស្រែកឡើង។
"ក្រែងជារៀងរាល់ឆ្នាំលោកតែងតែឲ្យកាដូខ្ញុំត្រូវអត់? ហេតុអ្វីក៏ឆ្នាំនេះគ្មាន?" ជេគធ្លោយមាត់និយាយចេញទៅម្ដងទៀត។ ស៊ុងហ៊ុនក៏មិនសួរដេញដោលក៏ប៉ុន្តែឆ្លើយសំណួររបស់គេវិញ។
"នៅពេលដែលបានទទួលកាដូហើយ ខ្ញុំក៏ត្រូវបានសំណងត្រឡប់មកវិញដូចគ្នា ពួកយើងតែងតែប្ដូរគ្នាជារៀងរាល់ឆ្នាំ!!" ស៊ុងហ៊ុនញញឹមស្រាលៗមុននឹងញាក់ភ្នែកដាក់សានមនុស្សជំណិតរបស់ខ្លួន។
"រីករាយទិវានៃក្ដីស្រឡាញ់ជេគ ស៊ឹម!!" កូនឆ្កែតូចៗជាពូជកូនកាត់រត់មកសំងំនៅក្រោមជើងរបស់ជេគយ៉ាងស្ងប់ស្ងាត់។ ជេគឃើញបែបនេះក៏លើកវាឡើយហើយរត់ទៅក្បែរស៊ុងហ៊ុន។
"ជាអំណោយរបស់ខ្ញុំមែនទេ?" ស៊ុងហ៊ុនងក់ក្បាល។ ជេគទាញក្រឡាវកមកមើល មុននឹងហក់ថើបស៊ុងហ៊ុន។
"អរគុណ ដែលជូនឡៃឡាមកឲ្យខ្ញុំ"ហាក៎ដំបូងដូចជាស្អប់គេទេ!!!!
YOU ARE READING
MY BLACK FLAG BOY (18+)
RomancePARK SUNGHOON គឺជានាយករដ្ឋមន្រ្ដីវ័យក្មេង ដែលទទួលបានសំឡេងឆ្នោតច្រើនជាងអ្នកតំណាងរាស្រ្ដដ៏ទៃ។ គេទទួលបានការគោរពពីមនុស្សជំវិញខ្លួនដោយសារតែ «អំណាច» ដែលគ្មានអ្នកណាហ៊ានសូម្បីតែលេបទឹកមាត់នៅចំពោះមុខរបស់គេ លើកលែងតែ JAKE SIM ជាក្មួយប្រុសជីដូនមួយ ដែលមានក្បាលរឹង...