ម្រាមដៃតូចស្រឡូនលូកទៅក្រសោបចង្កេះរបស់អ្នកជាស្វាមីទាំងមមីមមើរ។ នីគីភ្ញាក់ក្រញែងខ្លួនឃើញជេគសសៀរមកជិតយ៉ាងស្និទ្ធស្នាល។
"ជេគ!!" នីគីដាក់ជេគដោយសំឡេងស្រាលស្រទន់។ នីគីគន់មើលសម្រស់របស់អ្នកដែលមាននាមជាប្រពន្ធកំពុងតែលង់លក់នៅក្នុងរង្វង់ដៃ។
សឺត!!
នីគីឱនទៅថើបថ្ងាស់អ្នកជាប្រពន្ធដោយក្ដីស្រឡាញ់។ គេមិនដឹងនោះទេថាតទៅមុខទៀតប្រពន្ធរបស់គេនឹងបែបណាចំពោះខ្លួន អ្វីដែលសំខាន់ក្នុងពេលវេលាមួយនេះឲ្យតែបាននៅក្បែរភរិយារបស់គេក៏អស់ចិត្តហើយ។
"ដល់ពេលពួកយើងត្រូវត្រឡប់ទៅផ្ទះវិញហើយណា" ជេគនៅអែនអនមិនព្រមងើបចេញពីរង្វង់ដៃរបស់ស្វាមីខ្លួននោះទេ។ ចំណែកនីគីវិញក៏ញញិមស្រាលៗ មនុស្សអីសូម្បីតែពេលគេងលក់ក៏គួរឱ្យស្រឡាញ់បែបនេះ មិនដឹងថាអាចឈប់ស្រលាញ់គេម្នាក់នេះបានឬអត់ទេ។
"បើអូនមិនព្រមក្រោកទេ បងនឹងទះគូទអូនឲ្យបែកជាមិនខាន" ជេគព្យាយាមងើបអង្គុយទាំងមិនចង់។ ដៃលើកមកញីភ្នែកខ្លាំងៗហើយសម្លក់ទៅកាន់ស្វាមីរបស់ខ្លួន។
"ក្នុងចិត្តគំនិតមិនចង់ឲ្យប្រពន្ធដេកបានឆ្អែតទេឬ? ពិតជាគួរឱ្យធុញទ្រាន់មែន" មាត់និយាយក៏ពិតមែនក៏ប៉ុន្តែភ្នែកសម្លឹងមើលរាងកាយរបស់ខ្លួនទាំងមានចម្ងល់។ នៅលើខ្លួនរបស់គេគ្មានសូម្បីតែសម្លៀកបំពាក់ដើម្បីបិទបាំងរាងកាយ តែជេគគេមិនខ្វល់នោះទេព្រោះអីជាប្ដីប្រពន្ធនឹងគ្នាទៅហើយនោះ។
"ទោះបីជាប្ដីប្រពន្ធនឹងគ្នាក៏គេមិនមកបង្ហាញរាងទាំងព្រឹកបែបនេះដែរជេគស៊ឹម" នីគីគប់សំលៀកបំពាក់ឲ្យចំរាងស្ដើងដែលដើរស្រាតននោលគោកចូលទៅកាន់បន្ទប់ទឹកមិនខ្មាស់អៀនអ្នកដែលអង្គុយនៅលើគ្រែ។
"ជាប្ដីប្រពន្ធនឹងគ្នាអៀនស្អី!!" ជេគពោល។ នីគីគ្រវីក្បាល ។
"អូនមិនដឹងទេរឿងថាអូនស្ទើរតែធ្វើអោយបងទប់អារម្មណ៍មិនជាប់ទៅហើយ បងមិនដែលគិតចង់ថានឹងបំពានលើអូនម្ដងណានោះទេ ប្រសិនបើបងយល់ចិត្តរបស់អូនមិនបានបងគ្មានថ្ងៃប៉ះពាល់អូនដាច់ខាត" នីគីនិយាយម្នាក់ឯង មានតែគេខ្លួនឯងទេដែលដឹងថាគេចង់បានអ្វីខ្លាំងជាទីបំផុតនោះ។ត្រឡប់មកមើលខាងស្ថានទូតឯណេះវិញ។ លោកនាយករដ្ឋមន្ត្រីថ្ងៃនេះមក ប្រចាំការនៅឯស្ថានទូតតែម្ដង។ គ្រប់គ្នាហាក់រៀបចំខ្លួនស្ទើរតែមិនទាន់នៅពេលដែលលោកនាយករដ្ឋមន្ត្រីចូលមកធ្វើការទាំងប្រញាប់ប្រញាល់ខុសសព្វមួយដងបែបនេះ។
"លោកស៊ុងហ៊ុនដូចជាអារម្មណ៍ល្អចម្លែកដល់ហើយ" គ្រប់គ្នាខ្សឹបខ្សៀវទៅវិញទៅមក។ មិនឱ្យចម្លែកបានយ៉ាងម៉េចបើគេដើរចូលស្ថានទូតញញឹមបិទមាត់មិនចិត្ត។ មិនដឹងជាទៅមានរឿងសប្បាយចិត្តមកពីណាទេ។
"ថ្ងៃនេះខ្ញុំប៉ាវបុគ្គលិកទាំងអស់ នាំគ្នាញ៉ាំឱ្យសប្បាយចិត្តចុះខ្ញុំជាអ្នកចេញលុយ" ស៊ុងហ៊ុននិយាយទាំងញញិមញ៉ែមអ្នកណាក៏គិតថាគេចម្លើយដែរថ្ងៃនេះសុខៗក៏ស្នើខ្លួនប្រើបុគ្គលិកទាំងអស់ទាំងព្រឹកព្រលឹមបែបនេះ។ចំណាយពេលពេញមួយថ្ងៃនៅកន្លែងធ្វើការពេលនេះក៏ដល់ម៉ោងត្រឡប់ទៅផ្ទះវិញ។
ក្រាក!!
ស្បែកជើងកែងប្រវែង 10 សង់ទីម៉ែត្រជន្ទើទខ្ពស់ឡើងលើ ដើរឮតែប៉ុកៗសំដៅមកកាន់លោកនាយករដ្ឋមន្ត្រី។ ស៊ុងហ៊ុនហើយក្បាលឡើយមកថ្នមៗគេពិតជាមើលមិនច្រឡំទេ។
ជេគតែងខ្លួនជាអតីតភរិយាដែលបានបាត់បង់ជីវិតទៅដើរសំដៅមកកាន់ខ្លួនទាំងស្នាមញញឹមពព្រាយ។ ស៊ុងហ៊ុនញញិមស្រាលៗ តាមការពិតទៅគេមិនចង់ឲ្យជេគតែងខ្លួនជាមនុស្សស្រីនោះទេព្រោះអ្នកដែលគេស្រឡាញ់គឺជាជេគក្នុងរាងកាយជាមនុស្សប្រុសនេះឯង។
"មករកពូបែបនេះប្ដីរបស់អូនមិនច្រឡោតទេឬ?" ស៊ុងហ៊ុនញញិមស្រាល។ ជេគញាក់ស្មារ។
"គេត្រូវចេញទៅក្រៅប្រទេសមួយសប្តាហ៍ រយៈពេលមួយសប្តាហ៍យើងអាចលើកជាមួយគ្នាគ្រប់គ្រាន់ទេ?" ជេគពោលសម្ដី។ស៊ុងហ៊ុនក៏គ្រវីក្បាលតិចៗមុននឹងដកឯកសារមួយសំណុំចេញមក។
"ពេលដែលប្ដីរបស់អូនត្រឡប់មកកូរ៉េវិញដាក់ពាក្យបណ្ដឹងលែងលះទៅ ពួកយើងមករស់នៅជាមួយគ្នាដោយស្របច្បាប់វិញ" ជេគជ្រួញចិញ្ចើម។ គេពិតជាមិនបានស្ដាប់ច្រឡំទេត្រូវអត់ ? នាយករដ្ឋមន្ត្រីស្នើសុំឲ្យគេលែងលះជាមួយនឹងប្ដីហើយមករៀបការជាមួយនឹងខ្លួន!!!
"ពួកយើងពិតជាអាចរស់នៅជាមួយគ្នាបានមែនឬ?" ជេគសួរបញ្ជាក់ កុំឱ្យអ្វីដែលគេស្ដាប់ឮអំបាញ់មិញគ្រាន់តែជាការបោកប្រាស់។
"ខ្ញុំប្រាកដ ហើយក៏ច្បាស់លាស់ជាមួយនឹងជេគ"
នីគីចុចផ្ដាច់ឧបករណ៍ស្រូបសំឡេងដែលដាក់ជាប់នៅលើខ្លួនរបស់ភរិយា។ ភារកិច្ចដែលចង់ចេញទៅបំពេញនៅស្រុកក្រៅ ពេលនេះវាបានរលាយអស់ទៅហើយ។ នៅឡើយតែអារម្មណ៍ឈឺចាប់ដែលបានស្ដាប់នូវការសន្ទនារបស់មនុស្សជាទីស្រឡាញ់របស់ខ្លួន។
"អូនព្រមបោះបង់បងចោលមែនទេ?" នីគីនិយាយម្នាក់ឯង....។ ក្នុងចិត្តរបស់គេអួលណាទៅតែថប់ដង្ហើមទៅហើយ។"ហ៊ឺយ...!!" ដោយសារតែអារម្មណ៍ខូចចិត្តធ្វើឲ្យនីគីជ្រុលទៅបុកប៉ះរាងកាលតូចច្រឡឹងសាន់នូដែលទើបចេញពីម៉ាតក្បែរផ្លូវ។
"លោកប្ដី!!!"
YOU ARE READING
MY BLACK FLAG BOY (18+)
RomancePARK SUNGHOON គឺជានាយករដ្ឋមន្រ្ដីវ័យក្មេង ដែលទទួលបានសំឡេងឆ្នោតច្រើនជាងអ្នកតំណាងរាស្រ្ដដ៏ទៃ។ គេទទួលបានការគោរពពីមនុស្សជំវិញខ្លួនដោយសារតែ «អំណាច» ដែលគ្មានអ្នកណាហ៊ានសូម្បីតែលេបទឹកមាត់នៅចំពោះមុខរបស់គេ លើកលែងតែ JAKE SIM ជាក្មួយប្រុសជីដូនមួយ ដែលមានក្បាលរឹង...