ផ្ទៃមេឃប្រែទៅជាងងឹតស្លុង គ្រប់យ៉ាងហាក់មិនប្រក្រតីដូចធម្មតាឡើយ។ រាងកាយតូចច្រឡឹងស្ថិតនៅលើគ្រែអ្នកជំងឺពោរពេញទៅដោយស្នាម។ រាងតូចបើកភ្នែកសន្សឹមៗ មើលមកជុំវិញខ្លួនទាំងគ្មានកម្លាំង។
"អ្នកជំងឺដឹងខ្លួនហើយ" សំឡេងគ្រូពេទ្យបន្លឺឡើង ជេគរ៉េភ្នែកសន្សំមើលទៅកាន់គ្រូពេទ្យដែលស្ទុះចូលមកទាំងប្រហេបក្រហប។
"អ្នកគ្រូពេទ្យហេតុអ្វីខ្ញុំមានអារម្មណ៍ថាឈឺខ្លាំងម៉្លេះ? ខ្ញុំឈឺពេញខ្លួនតែម្ដង" ជេគព្យាយាមហើបមាត់និយាយទាំងលំបាក។ គ្រូពេទ្យងាកមើលមុខគ្នារួចក៏ដកដង្ហើមធំ។
"អ្នកម៉ាក់រួមភេទពេលកំពុងតែមានផ្ទៃពោះគឺដូច្នេះហើយ សុខភាពមិនសូវជាមាំទាំដូចជាមនុស្សធម្មតានោះទេ" ជេគជ្រួញចិញ្ចើម នឹកដល់រឿងកូននៅក្នុងពោះដូចនេះបានន័យថាគេពិតជាពរពោះពិតមែន។
"មនុស្សប្រុសអាចពរពោះបានដោយរបៀបណាទៅ?" ជេគងាកមកសួរគ្រូពេទ្យទាំងគ្មានកម្លាំង។
"អ្នកជំងឺប្រហែលជាប្រភេទអូមេហ្កា ដូចនេះមិនចម្លែកនោះទេដែលអ្នកជំងឺអាចមានកូនបាននោះ គ្រាន់តែវាជាករណីកម្រតែប៉ុណ្ណឹង" ជេគដកដង្ហើមធំ គ្រប់យ៉ាងនៅលើលោកនេះសុទ្ធតែចម្លែកទាំងអស់មិនលើកលេងសូម្បីតែមនុស្សប្រុសអាចមានកូនបាន គួរឱ្យអស់សំណើចណាស់។
"អ្នកគ្រូពេទ្យខ្ញុំអាចចេញពីមន្ទីរពេទ្យបានទេ?" គ្រូពេទ្យទាំងពីរហាក់អេះអុញបន្តិច និយាយរឿងចេញពីពេទ្យហាក់ពិបាកណាស់សម្រាប់អ្នកជំងឺម្នាក់នេះព្រោះថាគេគឺជាអ្នកជំងឺពិសេសរបស់លោកនាយករដ្ឋមន្ត្រី។
"អធ្យាស្រ័យពិតមែនណា អ្នកជំងឺមិនអនុញ្ញាតឲ្យចេញពីបន្ទប់នេះឡើយ" គ្រូពេទ្យទាំងពីរញញឹមបន្តិចមុននឹងចេញទៅ។ ជេគសម្លឹងមើលសុំវិញបន្ទប់នេះទាំងអស់សង្ឃឹមបង្អួចដែលគ្មានជម្រឹងដែក ពេលនេះប្រែមកជាមាន ទ្វារបន្ទប់តែមួយជាន់ពេលនេះប្រែមកជាបីជាន់ ទោះបីជាចង់រត់ក៏រត់មិនរួចដែរ។
"គេពិតជាមិនដោះលែងខ្ញុំដោយងាយៗនោះទេ ផាក ស៊ុងហ៊ុន" ជេគអាណិតខ្លួនឯង។ គេលើកដៃរបស់ខ្លួនទៅអង្អែលពោះដែលប៉ោងឡើងមកទាំងនឿយណាយ ពិបាកម្នាក់ឯងមិនគ្រប់ទេនៅមកនាំក្មេងមិនដឹងខ្យល់មកពិបាកជាមួយទៀត។
"កូនប្រហែលជាចាប់កំណើតខុសមនុស្សហើយ" ជេគសម្រក់ទឹកភ្នែកចុះ មិននឹកស្មានថាខ្លួនដើរមកដល់ចំណុចទាល់បែបនេះទាល់តែសោះ។
YOU ARE READING
MY BLACK FLAG BOY (18+)
RomancePARK SUNGHOON គឺជានាយករដ្ឋមន្រ្ដីវ័យក្មេង ដែលទទួលបានសំឡេងឆ្នោតច្រើនជាងអ្នកតំណាងរាស្រ្ដដ៏ទៃ។ គេទទួលបានការគោរពពីមនុស្សជំវិញខ្លួនដោយសារតែ «អំណាច» ដែលគ្មានអ្នកណាហ៊ានសូម្បីតែលេបទឹកមាត់នៅចំពោះមុខរបស់គេ លើកលែងតែ JAKE SIM ជាក្មួយប្រុសជីដូនមួយ ដែលមានក្បាលរឹង...