ជំពូកទី៥ : ប្រពន្ធយើងជាប្អូននាយករដ្ឋមន្ត្រី

1.2K 152 27
                                    

     ថ្ងៃទិវានៃក្ដីស្រលាញ់បានរំលងផុតទៅ។ ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់។ ភាពស្ងប់ស្ងាត់ដែលនៅក្នុងផ្ទះលេងមានទៀតហើយពេលនេះ។
     "ប្រពន្ធសម្លាញ់... ប្រពន្ធសម្លាញ់" ជេគស្ទុះងើបអង្គុយទាំងភ្នែកមមី។ ព្រឹកឡើងមិនទាន់ទេសំឡេងចចាចបន្លឺឡើងរំពងស្ទើរតែបែកត្រចៀក។
     "ទៅផ្ទះយើងវិញទៅណាប្រពន្ធសម្លាញ់!! អូនមកផ្ទះបងរបស់អូនជិតមួយខែហើយ" ជេគស្ទុះងើបចេញពីលើគ្រែហើយដើរទៅបើកទ្វារ រួចឈរសម្លក់ទៅអ្នកដែលកំពុងតែលុតជង្គង់សុំអង្វរទៅកាន់សាន់នូដែលឈរធ្មឹងនៅជាន់ផ្ទាល់ដី។
     បុរសវ័យ៣០ផ្លាយ៍ លុតជង្គង់រអ៊ូង៉ូវៗមិនព្រមឈប់។ ជេគខឹងពេកក៏គប់តុក្កតាដូរេម៉ុនពីលើផ្ទះទៅចំបុរសនោះ។
     "ថ្លង់ណាស់រំខានដំណេកខ្ញុំ" ជេគពោលសម្ដីទងក្រអឺតក្រទម។ បុរសនោះរើសតុក្កតាមកកាន់រួចងាកទៅសម្លក់ម្ចាស់។
     "ឆ្ងល់ណាស់ផ្ទះនាយករដ្ឋមន្ត្រីស្អីមនុស្សឆ្កួតចេញចូលបានតាមចិត្តបាននេះ?" ជេគនៅតែបន្តនិយាយដោយមិនខ្វល់ពីចិត្តរបស់បុរសនោះ។
     "យើងលី ហេស៊ឹង ជាប្ដីរបស់ប្អូនប្រុសលោកនាយករដ្ឋមន្ត្រីវ៉ើយ៎ មិនមែនជាមនុស្សឆ្កួតទេ" សាន់នូលើកដៃទះក្បាលហេស៊ឹងមួយទំហឹងមុននឹងទាញកញ្ឆក់តុក្កតាដូរេម៉ុនចេញពីដៃរបស់ហេស៊ឹង។
     "អ្នកដែលលោកស្រែកជាមួយនោះគឺជាភរិយាបងប្រុសខ្ញុំ" ហេស៊ឹងធ្វើភ្នែកម៉ក់ៗដាក់សាន់នូ មុននឹងបែរទៅញញឹមដាក់ជេគវិញ។
     "អរុណសួស្ដីបងថ្លៃ យប់មិញគេងលក់ស្រួលដែរឬទេ?" ហេស៊ឹងប្ដូរចរិត 360° អម្បាញ់មិញនៅសម្ដីខ្លាំងដាក់គេសោះ ពេលនេះក៏ក្លាយទៅជាកូនឆ្មាមួយរំពេច។
     "បងថ្លៃឆ្កួតយកស្អី?" ជេគគ្រវីក្បាល។ គិតទៅអ្នកផ្ទះនេះសុទ្ធតែជាមនុស្សឆ្កួតទាំងអស់ ទាំងអាម្សៀនាយករដ្ឋមន្ត្រីនោះ ទាំងប្អូនប្រុសរបស់គេហើយក៏ប្អូនថ្លៃរបស់គេទៀត។ នៅមានអ្នកណាដែលមិនទាន់ឆ្កួតទៀតឬអត់?
     "បងថ្លៃសុំយកប្រពន្ធទៅផ្ទះវិញបានអត់?" ហេស៊ឹងនៅតែបន្តស្រែកធ្វើឲ្យជេគអត់ទ្រាំមិនបាន។
     "ណែ... បើពិបាកពេកយករៀបចំសម្លៀកបំពាក់របស់លោកមកនៅក្នុងផ្ទះនេះជាមួយប្រពន្ធលោកទៅ តែហាមបង្ករសំឡេងរំខានដំណេករបស់ខ្ញុំ" ជេគតបទាំងមិនបានគិតតែក៏មិនថ្វីទេ។ ព្រោះគេមិនមែនជាម្ចាស់ភូមិមួយគ្រឹះនេះផង ចង់អ្នកណាមកនៅក៏មិនទាក់ទងអ្វីជាមួយនឹងគេដែរ។។
     "អរគុណបងថ្លៃសម្លៀកបំពាក់ខ្ញុំត្រៀមមកជាមួយរួចហើយ" គ្រាន់តែគេអនុញ្ញាតភ្លាមអ្នកបម្រើប្រហែលជា 5 នាក់ដើរអូសវ៉ាលីរបស់ហេស៊ឹងចូលមកដង្ហែគ្នា។ ស៊ុងហ៊ុនដែលទើបចេញពីបន្ទប់ក៏ត្រូវជ្រួញចិញ្ចើម។
     "នាំគ្នាធ្វើស្អី?" អ្នកបំរើទាំងប៉ុន្មាននាក់ក៏ត្រូវផ្អាកដំណើរកាលបើឮសំឡេងរបស់លោកនាយករដ្ឋមន្ត្រីបន្លឺមក។ ហេស៊ឹងក៏ត្រូវស្ងាត់មាត់ ព្រោះតែអំណាចរបស់លោកនាយករដ្ឋមន្ត្រីនេះពិតជាមិនអាចលេងសើចជាមួយបានទេ។
     "លោកឯងខ្វាក់ភ្នែកទេឬ គេកំពុងតែចូលមកនៅក្នុងផ្ទះនេះ" ជេគតបហីៗ។ គ្រប់គ្នាបើកភ្នែកធំៗភ្ញាក់ផ្អើលជាមួយនឹងជេគដែលហ៊ានសំដីខ្លាំងដាក់លោកនាយករដ្ឋមន្ត្រីដែលមិនមានអ្នកហ៊ានក្អកជាមួយសូម្បីតែបន្តិច តែគេខ្លួនតូចតែមួយសោះ បែរជាហ៊ានសំដីក្អេងក្អាងមិនខ្លាច។
     "ខ្ញុំអត់បានអនុញ្ញាតឱ្យទេចូលមករស់នៅក្នុងផ្ទះនេះទេ អ្នកណាជាអ្នកអនុញ្ញាត?" ស៊ុងហ៊ុនងាកទៅសម្លុតមេការប្រចាំផ្ទះទាំងកំណាច។ មេការម្នាក់នោះមិនហ៊ានមាត់តែលើកដៃចង្អុលមកកាន់ជេគដែលឈរស្លៀកអាវដេកយកនៅលើជាន់ទី 2 ធ្វើមិនដឹង។
     "ចាត់ការរឿងនៅខាងក្រោមឲ្យរួចរាល់ មុនពេលខ្ញុំត្រឡប់មកវិញ" ស៊ុងហ៊ុនងាកទៅនិយាយដាក់សានជំនិតរបស់ខ្លួន មុននឹងស្ទុះឡើងទៅជាន់ទី 2 ទាំងប្រញាប់ប្រញា។
     ជេគនេះប្រញាប់ចូលក្នុងបន្ទប់ហើយក៏ទាញទ្វារចាក់គន្លឹះ។ តែគិតថាអាចប្រឆាំងបានមែនទេបើស៊ុងហ៊ុនជាម្ចាស់ផ្ទះទៅហើយ បន្ទប់មួយណាដែលគេគ្មានសោរសាគួរនោះ?
     ក្រាក!
     ស៊ុងហ៊ុនទម្លុះទ្វារចូលទៅ បន្ទាប់មកក៏ទាញទ្វារបិទវិញមួយទំហឹង។ ជេគភ្ញាក់ក្រញ៉ែញខ្លួនចូលទៅពួននៅក្នុងទូខោអាវ
     "ឆាប់ចេញមក បើមិនចេញតាមសម្រួលទេខ្ញុំនឹងចាក់សោរទូសម្លៀកបំពាក់មួយនេះបិទមិនឱ្យអ្នកណាបើនោះឡើយ បើចង់ហត់ខ្យល់ស្លាប់នៅក្នុងនោះក៏សាកល្បងមើលទៅ" គ្រាន់តែឮសំដីរបស់លោកនាយករដ្ឋមន្ត្រីបែបនេះជេគស្ទុះរុញទ្វារទូសំលៀកបំពាក់មួយទំហឹងហើយចេញមកឈរនៅចំពោះមុខស៊ុងហ៊ុន។
     "សារភាពទោសកំហុសដោយខ្លួនឯងឬក៏ចង់ឲ្យខ្ញុំរៀបរាប់ពីទោសកំហុសដែលជេគបានសាងឡើង" ជេគងើបមុខឡើងបន្តិចហើយក៏ប្រញាប់ឆ្លើយតបទៅវិញទាំងសំឡេងស្រាលៗ។
     "ខ្ញុំខុសដែលអនុញ្ញាតឲ្យអ្នកដទៃចូលផ្ទះទាំងមិនសួរយោបល់លោក!!"
     "គួរតែដាក់ទោសបែបណា?" ជេគឈរស្ងៀម។
     "ទះកំប៉េះគូទឲ្យហើមល្អទេ?" មិនត្រឹមតែនិយាយនោះទេ ស៊ុងហ៊ុនទាញរាងកាយរបស់ជេគមកជិតខ្លួនហើយក៏លើកដៃទះគូទជេគផ្លាប់ៗ។
     "ឈប់ហើយ... អាយយយ... មនុស្សត្រេកកាម"
     សម្រែករបស់ជេគ ស្រែកជេស៊ុងហ៊ុនលាន់ពេញផ្ទះ។ ហេស៊ឹងនិងសាន់នូ ឈរនៅជាន់ផ្ទាល់ដីគ្រវីក្បាលហួសចិត្តមិនស្ទើរ។
     "ប្រពន្ធសម្លាញ់ទៅផ្ទះយើងវិញទៅ បងប្រុសរបស់អូនហើយហ្នឹងបងថ្លៃប្រហែលជាមិនចប់ត្រឹមនេះទេ" សាន់នូងាកទៅសម្លក់អ្នកដែលមាននាមជាស្វាមីមិនដាក់ភ្នែក។
     "ខ្ញុំសុខចិត្តនៅស្ដាប់បងប្រុសនឹងបងថ្លៃប្រឡែងគ្នា ក៏ល្អជាងរស់នៅជាមួយសត្វមឹកដែល!! លោកគិតថាខ្ញុំជាជ្រូកឬយ៉ាងម៉េចបានជាត្រូវរួមដំណេកជាមួយលោករាល់ថ្ងៃនោះ" សាន់នូស្រែកសម្លុតប្ដីឮៗមិនខ្មាស់អ្នកណា។
     "មកពីស្រលាញ់ប្រពន្ធពេកនោះអី" ហេស៊ឹងតបហើយក៏ស្ទុះទៅថើបសាន់នូ តែក៏ត្រូវសាន់នូបោចសក់ទាញគេចេញ។
      ចំណែកសានដែលជាជំនិតរបស់ស៊ុងហ៊ុនបានត្រឹមតែលើកដៃអេះក្បាល មិនដឹងជាគិតត្រូវឬខុសទេដែលចូលមកបម្រើអ្នកផ្ទះនេះនោះ។

ភាគនេះម៉េចដែរ?😭

MY BLACK FLAG BOY (18+)Where stories live. Discover now