ភាគទី៨
ស៊ុងហ៊ុនឱនទៅញីញក់រាងកាយតូចច្រឡឹងរបស់ជេគដោយមិនគិត ថើបផងញីញក់ផង តាំងពីលើក្បាលដល់ចុងជើង ជេគត្រូវបានស៊ុងហ៊ុនលូកលាន់ខ្ទិចខ្ទីគ្មានសល់។ គ្រាន់តែការចងចាំត្រឡប់មកវិញភ្លាមល្បែងក្ដៅសាច់ក៏ចាប់ផ្ដើមយ៉ាងក្ដៅកកុកតែម្ដង។
ព្រឹកថ្ងៃថ្មីនៅក្នុងវិមានរបស់លោកនាយករដ្ឋមន្រ្ដីកំពុងតែផ្អើលឆោឡោដោយសារតែ លោកតារបស់ជេគត្រឡប់មកទីនេះម្ដងទៀត ព្រមជាមួយវត្តមានរបស់នីគីផងដែរ។
“ឡូឡាអ្វីទាំងព្រឹកបែបនេះ” ស៊ុងហ៊ុនដែលដឹងខ្លួនហើយថាអ្នកណាមកតែក៏ធ្វើពើរជាមិនដឹងព្រោះតែចង់ឱ្យអ្នកដែលមកបានឃើញខ្លួនស្ថិតក្នុងស្ថានភាពបែបនេះ។ ស៊ុងហ៊ុនចេញមកដោយមានតែកន្សែងសូត្រពណ៌សប៉ុណ្ណោះរុំជាប់ចង្កេះ។
“ខ្ញុំមកយកភរិយារបស់ខ្ញុំ” នីគីបន្លឺសំឡេងឡើង។ ស៊ុងហ៊ុនក៏សើចចេញមក។
“ឡើងមកយកដោយខ្លួនឯងមក គេដេកលក់នៅលើគ្រែរបស់ខ្ញុំ” នីគីក្ដាប់ដៃណែន គេដឹងពីគោលបំណងរបស់ស៊ុងហ៊ុនច្បាស់ណាស់តែក៏មិនចុះចាញ់។ នីគីស្ទុះឡើងទៅជាន់លើសំដៅទៅកាន់បន្ទប់របស់ស៊ុងហ៊ុនដែលចំហទ្វារចោល។
“ជេគ… ជេគ” នីគីចូលទៅអង្រួនជេគដែលលង់លក់មិនដឹងរឿង។ ជេគដណ្ដប់ភួយរបស់ស៊ុងហ៊ុន នៅលើខ្លួនពោរពេញដោយស្នាមជាំគ្រប់កន្លែង សម្លៀកបំពាក់ពួកគេទាំងពីរក៏រាយប៉ាយគ្មានសណ្ដាប់ធ្នាប់ នីគីឃើញបែបនេះហើយក៏ទ្រាំណាស់។
“ជេគ!!” ជេគបើកភ្នែកសន្សឹមៗមើលនីគី។ កែវភ្នែកកំណាច គ្មានទៀតនោះទេនៅតែមុនស្រទន់ៗតែលាក់កំបាំងចិត្តជាពេស្យារបស់ខ្លួន។
“នីគី…!! អូនឈឺ” ជេគស្ទុះតោងករបស់នីគីដែលកំពុងតែក្ដុកក្ដួលនៅក្នុងអារម្មណ៍។ នីគីនេះស្រលាញ់ប្រពន្ធណាស់ សសៃសក់មួយសសៃក៏មិនឱ្យជ្រុះដែល តែនាយស៊ុងហ៊ុននេះអាងអំណាចមកធ្វើបាបអ្បកដទៃទាំងមិនក្រែ។
“អស់អីហើយ ទៅផ្ទះយើងវិញណា” ជេគងក់ក្បាលទាំងទឹកភ្នែករលីងរលង។ ចំណែកនីគីក៏ដោះអាវក្រៅរបស់ខ្លួនមកគ្របលើរាងកាយរបស់ភរិយាមុននឹងលើកបីចេញទៅ។ តែគេមិនបានដឹងនោះទេអ្នកដែលស្ថិតនៅក្នុងរង្វង់ដៃរបស់គេកំពុងតែឱ្យភ្នែកទៅកាន់ស៊ុងហ៊ុនដែលឈរមើលគេលើកបីជេគចេញទៅធ្វើមិនដឹង។ រឿងអីដែលគេមិនដឹងព្រោះ ជេគនិងនីគីរៀបការជាមួយគ្នាហើយក៏ពិតមែនតែគេមិនដែលប៉ះពាល់ខ្លួនរបស់ជេគឡើយ។ អ្នកដែលបានប៉ះពាល់ជេគមានតែគេម្នាក់ប៉ុណ្ណោះគឺផាក ស៊ុងហ៊ុន។
ជេគបានត្រឡប់មកដល់ផ្ទះខ្លួនវិញ ដោយសារតែពីយប់មិញពេលដែលជេគកំពុងតែមានអីៗជាមួយស៊ុងហ៊ុន នាយស៊ុងហ៊ុនក៏ដកទូរស័ព្ទខលទៅនីគីដើម្បីឱ្យគេបានស្ដាប់សំឡេងថ្ងួចថ្ងូរប្រពន្ធខ្លួនដែលស្ថិតនៅក្រោមទ្រូងអ្នកដ៏ទៃ។
“អូនយ៉ាងម៉េចហើយ?” នីគីសួរនាំប្រពន្ធដែលមើលទៅហាក់ដូចជាទន់ខ្សោយខ្លាំងជាងពីមុន។ តែនីគីមិនដឹងនោះទេថាប្រពន្ធរបស់គេមិនមែនត្រឹមតែមិនអីនោះទេ ថែមទាំងអាចទ្រាំជាមួយស៊ុងហ៊ុនបានរហូតដល់ពាក់កណ្ដាលអាធ្រាត្រទៀតផង។
“ឱ្យបងសុំទោសដែលមើលថែអូនមិនបានល្អ” នីគីទាញភរិយារបស់ខ្លួនមកឱប ជេគក៏ចូលទៅសសៀក្រោមទ្រូងរបស់នីគីយ៉ាងស្ងប់ស្ងាត់។
“គេធ្វើបាបអូនខ្លាំងទេ?” ជេគងក់ក្បាល។ នីគីនឹកខឹងក្នុងចិត្តដែលមិនអាចតតាំងជាមួយស៊ុងហ៊ុនបាន។
“គេធ្វើបែបនេះដាក់អូនយូរប៉ុណ្ណាហើយ?” នីគីសួរភរិយារបស់ខ្លួនទាំងសំឡេងស្រាលៗ ជេគងើយមុខឡើងបន្តិចហើយតបទៅវិញទាំងទឹកមុខកម្សត់។
“បងខ្ពើមអូនមែនទេ?” នីគីកាលបើឮសម្ដីរបស់ភរិយាបែបនេះក៏គ្រវីក្បាលរួចក៏ឱនទៅថើបថ្នមៗ។
នីគីហាក់ឈ្លក់វង្វេងជាមួយស្នាមថើបនេះណាស់ គេញីញក់ជេគរហូតដល់ជេគរុញចេញ។
“នីគីអូនឈឺ” នីគីសម្លឹងមើលរាងកាយដែលសុទ្ធតែស្នាមទាំងក្ដីអាណិត គេមិនអាចធ្វើអ្វីជាមួយជេគបានឡើយបន្ទាប់ពីភរិយារបស់គេទើបតែមានសិចជាមួយអ្នកដ៏ទៃរួច។
“អូនសម្រាកចុះ!!” នីគីចេញពីក្នុងបន្ទប់ទុកឱ្យភារិយាជាទីស្រលាញ់នៅក្នុងបន្ទប់តែម្នាក់ឯង។ គ្រាន់តែចេញពីបន្ទប់ភ្លាមនីគីស្ទុះទៅដាល់ជញ្ជាំងផ្ទះមួយទំហឹង គេខឹងនឹងស៊ុងហ៊ុនជាទីបំផុតដែលហ៊ានមកប៉ះពាល់ប្រពន្ធរបស់គេទាំងដែលគេមិនដែលលូកលាញ់ជេគសូម្បីតែបន្តិច។
តែនីគីមិនបានដឹងទេថា ភរិយាដែលខ្លួនស្រលាញ់ស្ទើរតែលេបចូលទៅក្នុងពោះនេះជាអ្នកពេញចិត្តដេកជាមួយស៊ុងហ៊ុនដោយខ្លួនឯងសោះ។ ជេគនេះគ្រាន់តែនីគីចេញពីបន្ទប់ហើយក៏ប្រញាប់ខលទៅកាន់ស៊ុងហ៊ុនភ្លាមៗតែម្ដង។
“ខ្ញុំមកដល់ផ្ទះហើយ” ជេគស្ងាត់ចាំស្ដាប់អ្នកម្ខាងទៀតឆ្លើយតបមកវិញ តែបែរជាឮត្រឹមតែសំឡេងសើចកក្អឹកត្រឡប់មកវិញតែប៉ុណ្ណោះ។
“ហេតុអីមិនតបជាមួយនឹងខ្ញុំ? ឬលោកកំពុងតែដេកជាមួយស្រីដ៏ទៃ?”
“គិតថាខ្ញុំទំនេរណាស់ឬនាំស្រីមកដេកទាំងព្រឹកនោះ?” សំឡេងមាំៗតបត្រឡប់មកវិញ។ ជេគក៏ញញិមម្យ៉ាងដែលប្ដីដែលស្រលាញ់ថ្នមស្ទើរលេបកំពុងតែនៅក្នុងផ្ទះជាមួយខ្លួនតែគេបែជាមិនខ្វល់ជាមួយទៅវិញ។
“សប្ដាហ៍ក្រោយខ្ញុំនឹងទៅរកលោក ជាមួយនឹងឯកសារដែលលោកត្រូវការ” ជេគនិយាយធ្វើឱ្យស៊ុងហ៊ុនសើចម្ដងទៀត។
“ចង់យកខ្លួនទៅដោះដូរយកឯកសារនោះពីជេយ៍ឬ?” ជេគឮសម្ដីរបស់ស៊ុងហ៊ុនហើយក៏ប្រញាប់កាត់សម្ដី។
“ខ្ញុំដេកជាមួយលោកតែម្នាក់ប៉ុណ្ណោះ” ស៊ុងហ៊ុនញញិម!!
“បើយកឯកសារនោះបាន បងនឹងដាក់ពាក្យបណ្ដឹងលែងលះឱ្យអូនជាមួយនីគី ហើយយើងមករស់នៅជាមួយគ្នាល្អទេ?” ជេគញញឹមទាំងសប្បាយចិត្ត។ ប្រសិនបើគេយកឯកសារនោះមកបានសម្រេចគេនឹងអាចរស់នៅជាមួយស៊ុងហ៊ុនបានមែនពិតឬអត់?
“បានហើយជេគ មួយសប្ដាហ៍នេះមើលថែនីគីឱ្យបានល្អចុះ ហើយបើមានសិចជាមួយគេការពារផងយល់ទេ?”
“អឹម…”សម្ដីឆ្លើយឆ្លងរបស់អ្នកទាំងពីរឮពេញត្រចៀករបស់នីគីដែលឈរនៅមាត់ទ្វារលបស្ដាប់។ ក្នុងនាមជាប្ដីមិនដែលដឹងសោះថារួមដំណេកជាមួយភរិយាខ្លួនក៏ត្រូវការពារដែរ តែពេលភរិយាខ្លួនរួមដំណេកជាមួយស៊ុងហ៊ុនបែរជាមិនការពារ មានន័យយ៉ាងដូចម្ដេច?
“ល្អ ជេគអូនក្បត់បងមែនទេ? អូខេបងនឹងលេងជាមួយអូនឱ្យសប្បាយ”ទាយមើលប្រូគី ទង់ពណ៌អី?
YOU ARE READING
MY BLACK FLAG BOY (18+)
RomansaPARK SUNGHOON គឺជានាយករដ្ឋមន្រ្ដីវ័យក្មេង ដែលទទួលបានសំឡេងឆ្នោតច្រើនជាងអ្នកតំណាងរាស្រ្ដដ៏ទៃ។ គេទទួលបានការគោរពពីមនុស្សជំវិញខ្លួនដោយសារតែ «អំណាច» ដែលគ្មានអ្នកណាហ៊ានសូម្បីតែលេបទឹកមាត់នៅចំពោះមុខរបស់គេ លើកលែងតែ JAKE SIM ជាក្មួយប្រុសជីដូនមួយ ដែលមានក្បាលរឹង...