ភាគ២ ជួយសង្គ្រោះ

130 8 0
                                    

ភាគ ២

គ្រាន់តែទ្វាបេីកភ្លាម ស្នូកាំភ្លេីងកលាន់ឡេីងភ្លែតតែម្ដង។
ផាំងៗ!!សម្លេងកាំភ្លេីងបន្លេីឡេីងខ្ទត្រចៀក ធ្វេីអោយបុរស់មាឌធំមួយក្រុមនោះលេីកដៃឡេីង ទៅលេីភ្លាមៗដោយក្ដីភិតភ័យ វាជាឱកាសល្អ រាងតូចក៏រត់មកក្រោយខ្នងរាងក្រាសភ្លាមៗដៃទាំងគូររបស់គេចាប់កាន់ជាយអាវយ៉ុនហ្គីយ៉ាងជាប់ ឯខ្លួន ប្រាណញ័រទទ្រីកដូចកូនមាន់ បង្ហាញអោយកម្លោះម៉ាហ្វៀរឃេីញហេីយ អត់អា ណិតមិនបាន ។
«ពួកឯងមកពីរសម្ពាន់មួយណា?ម្ដេចយេីងមិនងដែលឃេីញពួកឯងពីមុនមក?ហេីយក្មេងម្នាក់ នេះ ទៅធ្វេីស្អីពួកឯង?បានជាតាមចាប់គេបែប នេះ?»យ៉ុនហ្គីសួរទៅបុរសឈ្មួញទាំងជ្រួញ
ចិញ្ចេីមចងចូលគ្នា។បុរស់ម្នាក់ក៏ឆ្លេីយមកវិញយ៉ាងក្រអេីតក្រទម៖
«នែ!អាល្អិត កុំមកចេះដឹងរឿងយេីង ប្រយ័ត្ន ឈឺខ្លួនអត់អំពេីរទៅវេីយ»គេត្បកមករាងក្រាសវិញខ្លាំងៗបែបគំហកកំហែងដូចជនពាលខណៈយ៉ុនហ្គីឯណេះ កបែមករកក្មេងតូចដែល ញ័រមួយតួខ្លួននោះរួចក៏ញញឹមឡេីង នឹងជញ្ជក់មាត់តិចៗ បញ្ជាក់ពីអំណាចរបស់ខ្លួន។
«ជុៗ!!បេីក្មេងរត់មករកអោយយេីងជួយទៅ ហេីយបេីយេីងមិនជួយយេីងដូចជាដាច់ធម៌មេត្តាពេកហេីយ»យ៉ុនហ្គីស្រដីទាំងញញឹមតិចៗទៅកានបុរសម្នាក់នោះ មុននឹងងាកមកញញិមដាក់ក្មេងតូចនៅក្បែរដៃ។
«កុំនិយាយច្រេីនអត់ប្រយោជន៍ប្រគល់ក្មេងនោះអោយមកយេីងវិញ មុននឹងគ្នាយេីងបានមកដល់» ពួកឈ្មួញ ក៏ដំឡេីងសម្លេងដាក់យ៉ុនហ្គីម្ដងទៀត ដូចជាចង់គម្រាមកំហែងខ្លាលាក់ក្រចកនៅមុខពួកគេ។ហេីយភ្លាមនោះ សាន់ក៏បាញ់កាំភ្លេីងបីគ្រាប់ទៅលេីអកាសផ្ទូនៗគ្នាទុកជាការគម្រាមវិញ
ផាំងៗៗ!!ស្នូកាំភ្លេីងបន្លឺឡេីងផ្ទូនគ្នាបីគ្រាប់ទុកជាការព្រមាន ឯពពួកឈ្មួញក៏នាំគ្នាថយ ក្រោយប្រាំជំហ៊ាន រួចក៏និយាយឡេីង ម្ដងទៀត ទាំងសម្លេងញាក់ញ័រហាក់ខ្លាចរអានូវទង្វេីរបស់បបុរសចិត្តធម៌។
«ក្ម-ក្មេងម្នាក់នេះ ម្ដាយចុងគេបានលក់គេអោយ មកអោយពួកយេីងហេីយលោក តែគេព្យាយាមរត់គេចពីរពួកយេីង ទេីបពួកយេីងតាមចាប់គេបែប នេះសូ-សូមលោកយល់ផង ទៅ ដូច្នេះលោកក៏ប្រគល់គេអោយមកពួកខ្ញុំវិញមកណា»ឈ្មួញស្រដីទាំងញ័រសម្លេង
«លក់ហ្ហេស?»យ៉ុនហ្គីផ្ទួនពាក្យ រួចកបែមកមេីល មុខរាងតូចម្ដងទៀត តែក៏ឃេីញទឹកថ្លាហូរកាត់ថ្ពាល់ប៉ោងៗនោះបាត់ទៅហេីយ កែវភ្នែកក៏ចាប់ផ្ដេីមក្រហមព្រោះយំគ្មានសម្លេង យ៉ុនហ្គីក៏ដកដង្ហេីមធំមួយខ្យល់រួចក៏និយាយ៖
«ម្ដាយគេលក់ប៉ុន្មានយេីងអោយគុណនឹង២ហេីយ ពួកលោកឈប់មករវល់ជាមួយនឹងគេ ទៀត»យ៉ុនហ្គីបោះសម្ដីឡេីងដោយទឹកមុខស្មេីៗ គេមិននឹកស្មានថា នៅមានម្ដាយចុងចិត្តបីសាចបែបនេះទៀតសោះ ពិតជាអាណិតក្មេងខ្លាំងណាស់។
«តែលោក....»
«អ្វីដែលយេីងនិយាយ គឺយកជាការ»
«កបាន»
«សាន់ ចាត់ការទៅ.»
«បាទចៅហ្វាយ»ក្រោយទទួលបានការបញ្ជាហេីយ គេកចាត់ចែងរៀបចំគ្រប់យ៉ាងយ៉ាងឆាប់រហ៍សបំផុត។
•••••••
«មេីលទៅពួកយេីងដូចជាមាននិស្ស័យណាស់អាល្អិតសម្អុយ»យ៉ុនហ្គី ដឹកដៃរាងតូចចូលទៅក្នុងឡានមុន សឹមស្រដីនិយាយលេងជាមួយក្មេង ឯរាងតូចអររំភេីបជាខ្លាំង ពេលខ្លួនរួចផុតពីរពួកឈ្មួ
ញទាំងនោះ រាងក្រាសប្រៀបដូចជាព្រះប្រទានជីវិតថ្មីអោយគេអ៊ីចឹង គេពិតជារំភេីបចិត្តខ្លាំងណាស់ ។
«អ-អគុណបងប្រុស សម្រាប់គ្រប់យ៉ាងនៅថ្ងៃនេះ ខ្ញុំនឹងខំធ្វេីការដេីម្បីសងលុយបងប្រុសវិញ មិនអោយខ្វះមួយកាក់ មួយសេនទេ»
រាងតូចនិយាយទាំងញញឹម លាយនឹងទឹកភ្នែកដាមជាប់ថ្ពាល់ក្រពុំនោះ
«មិនបាច់ទេ យេីងមិនត្រូវទេយេីងជួយដោយ
ទឹកចិត្ត មិនចង់បានការតបស្នងទេ»គេត្បកអោយរាងតូចវិញ នេះជួយដោយចិត្ត មិនមែនមេីលឃេីញផលប្រយោជន៍នោះទេណា។
«តែខ្ញុំនៅតែអគុណបងដដែល»
«ចុះប៉ាបង្កេីតរបស់ឯង តេីគាត់ទៅណាអស់ បានជាបណ្ដោយអោយម៉ាក់ចុងរបស់ឯងលក់ឯងអោយគេបានបែបនេះ?មនុស្សចាស់ក៏សួរទៅជីមីនដោយចិញ្ចេីមមិនយល់ តែកទទួលបានចម្លេីយដ៏សោកសៅមួយ៖
«ខ្ញុំគ្មានប៉ាម៉ាក់ទេ»រាងតូចឱនមុខចុះ ទឹកភ្នែកក៏ចាប់ផ្ដេីមហូរមកម្ដងទៀត គេពិតជាគ្មានកន្លែងត្រូវទៅពិតមែន ហេីយកគ្មានទីពឹងដូចមុនដែរ ព្រោះប៉ាម៉ាក់បានទៅកន្លែងស្ងប់សុខទៅហេីយ។ទឹកភ្នែករយដំណក់ស្រក់ចុះដោយគ្មានសម្លេង គេយំឡេីងញ័រខ្លួនទទ្រេីកដូចកូនសត្វ។
«បានហេីយៗឈប់យំទៅ យេីងមិនចេះលួងក្មេងទេ ទៅនៅភូមគ្រឹៈជាមួយយេីងទៅ ឯងនឹងមាន បាយហូបគ្រប់គ្រាន់ មិនចាំបាច់រត់គេចពីរអ្នកណា ទៀតទេ យេីងសន្យា»
យ៉ុនហ្គីនិយាយទាំងលេីកដៃអង្អាលក្បាលរាងតូចតិចៗទុកជាការលួងលោមផ្លូវចិត្តក្មេងរាងតូចងេីប មុខឡេីង គេញញឹមទាំងទឹកភ្នែកដក់ក្នុងរង្វង់ភ្នែក គេពិតជារំភេីប រំភេីបរហូតដល់ហក់ទៅឱបក៏រាងក្រាសជាប់ណែនដៃហេតុតែជាក្មេងទេីបចេះតអគុណម្ដងហេីយម្ដងទៀត។
«អគុណបងប្រុស បងពិតជាចិត្តល្អណាស់ខ្ញុំ
គ្មានអ្វីសងគុណក្រៅពីរខំធ្វេីការនោះទេ »
ជីមីនរំភេីបរហូតភ្លេចខ្លួន
«ចៅហ្វាយ...»សាន់ ចូលមកក្នុងឡានក៏ឃេីញ រាងតូចអោបកយ៉ុនហ្គី គេចង់មកឃាត់តែយ៉ុនហ្គីក៏លេីកដៃអោយគេឈប់ ព្រោះក្មេងមិនបានតាំងចិត្តនោះទេ។
«ឆាប់ចេញឡានទៅ..»
«បាទចៅហ្វាយ...»
ឡានកបេីកចេញទៅតាមការបញ្ជាជារឿយៗ។
~ភូមគ្រឹៈមីន~
ឡានសេរីទំនេីប បេីកមកឈប់នៅមុខភូមគ្រឹៈដ៏ធំស្គឹមស្គៃ បង្ហាញអោយឃេីញម្ចាស់ភូមគ្រឹៈដ៏ស្រស់សង្ហា ចុះមកជាមួយទឹកមុខមាំស្មេីជំហ៊ានជេីងវែងៗបោះចូលទៅខាងក្នុងភូមគ្រឹៈតាមមកដោយមានក្មេងប្រុសរូបរាងតូចស្ដេីងខោអាវមេីល មិនយល់មកជាមួយ គេខំដេីរត្រុកៗតាមពីរក្រាយ រាងខ្ពស់ស្រឡះជាប់កៀកកិត ទាំងភ្នែកវិលក្រឡាប់ចាក់ចុះឡេីងៗដូចជាចោរ។រីឯពួកបាវបម្រេី គ្រាន់តែឃេីញម្ចាស់របស់ខ្លួនចូលមកដល់ខាងក្នុងភ្លាម គ្រប់គ្នាម្នីម្នារត់មកឱនគំនាបគ្រប់ៗគ្នា។
«អ្នកប្រុស»សម្លេងវ័យចំណាស់អាយុប្រហែល 60ឆ្នាំ ឱនគំនាបនឹងហៅសព្វនាមអ្នកជាចៅហ្វា យតាមតួនាទីរបស់គាត់។
«ម៉ែដោះ..»សម្លេងមាំស្រដីទៅកាន់វ័យចំ
ណាស់ទាំងដាក់អង្គុយចុះទៅលេីសារឡុង៖
«ចាសអ្នកប្រុស»វ័យចំណាស់ឱនគំនាបមុនឆ្លេីយ មកវិញដោយសម្ដីពិរោះពិសារ។
«ម៉ែដោះជួយរកខោអាវនឹងរៀបចំបាយទឹកអោយគេផង»យ៉ុនហ្គីនិយាយទាំងចង្អុលទៅជីមីន រួចក៏ប្រាប់ទៅវ័យចំណាស់ដូចគ្នាដែរ។
«ហេីយនាំគេទៅជួបខ្ញុំនៅបន្ទប់សៀវភៅ»
ប្រាប់កដូចជាបញ្ជា ចំណាស់កស្ទុះស្ទាធ្វេីតាម
សម្ដីអ្នកប្រុសរបស់គាត់។
«ចាសអ្នកប្រុស»វ័យចំណាស់ក៏ឱនគំនាបរួចក៏ចាប់បបួលរាងតូចអោយទៅតាមគាត់ គាត់បាននាំជីមីនទៅងូតទឹកប្ដូសម្លៀកបំពាក់ថ្មី។

ក្រសោបស្នេហ៍កូនចិញ្ចឹម (ចប់)Where stories live. Discover now