ពេលល្ងាចម៉ោង6យ៉ុនហ្គីនាំនាយតូចត្រឡប់មកភូមិគ្រឹៈវិញដោយទឹកមុខរីករាយ ថ្ងៃនេះគេបាននាយតូចទៅអង្គុយអោយគេមេីលមុខ ពេញមួយថ្ងៃ ទោះហត់យ៉ាងណាក៏មានក្ដីសុខដែរ អោយ តែបាននៅក្បែម្ចាស់បេះដូងម្ចាស់ជីមីន។
ឡានសេរីទំនេីបបេីកដោយនាយសាន់បានឈប់នៅមុខភូមិគ្រឹៈដ៏ធំ រួចក៏បង្ហាញនៅវត្តមាននាយ ក្រាសខ្ពស់ស្រឡះជានឹងក្មេងតូចដែលដេីរតាម
ការឱបរបស់នាក់មានមាឌធំជាងចូលទៅខាងក្នុងដោយញញិមញញែម។
«ម៉ាក់មិនទាន់ចូលសម្រាកទៀតហេស?»
គ្រាន់តែចូលមកដល់ខាងក្នុង ក៏ប្រទះជាមួយ
វត្តមានមនុស្សស្រីពីរនាក់កំពុងអង្គុយចាំគេនៅ លេីសាឡុងក្នុងបន្ទបទទួលភ្ញៀវជាស្រេចទៅហេីយ។«ម៉ាក់មានការនិយាយជាមួយកូនបន្តិច»
នាក់ស្រីមីននិយាយតែភ្នែកដៀងទៅនាយ
តូចខាងក្រោយខ្នងរាងមាំដោយការឃ្នេីសចិត្ត
ក្នុងភ្នែកគាត់ពោពេញទៅដោយការស្អប់ខ្ពេីម
កមិនដឹងថាមកពីអ្វីបានជាគាត់ស្អប់ក្មេងថ្នាក់
នេះដែរ?
«កូនហត់ហេីយចាំស្អែកចាំនិយាយគ្នាទៅ
បានទេម៉ាក់»រាងក្រាសបដិសេដ ព្រោះនាយ
ហត់ពិតមែន
«តែម៉ាក់ចង់និយាយអីឡូវនេះ ឬកកូនគិតថាម៉ាក់គ្មានតម្លៃស្មេីនឹងកូនរបស់ឯងទេយ៉ុន?.»
គាត់ស្រែកបន្តិច ខឹងរាលដាលដល់ក្មេងទៀត
«ម៉ាក់.»យ៉ុនហ្គីដកដង្ហេីមធំបន្តិច រួចក៏បែមកប្រាប់កូនអោយទៅសម្រាកខាងលេីមុន៖
«ឡេីងទៅបន្ទប់មុនប៉ាទៅ បន្តិចទៀតប៉ា
នឹងទៅតាមក្រោយ»យ៉ុនហ្គីញញឹមបន្តិច
រួចក៏ចុះពីជន្ដេីរដែលគេឡេីងបានមួយកាំ ដេីរទៅរកម៉ាក់របស់គេវិញ ដែលមានស្រីល្អអ៊ែនណានៅក្បែនោះដែរ។
ចូលមកមិនសាំញាំ យ៉ុនហ្គីសួរយកតែម្ដង៖
«ម៉ាក់មានអ្វីនិយាយជាមយកូនក៏និយាយ
មកចុះ ព្រោះកូនហត់ចង់សម្រាក»
ដាក់បង្គុយដល់សាឡុងភ្លាម គេកចូលសាច់
ការតែម្ដង ក្នុងចិត្តសែនធុញអេីយធុញ។
«គឺម៉ាក់ចង់និយាយពីររឿងរៀបការរបស់កូន
ម៉ាក់បានរកនារីល្អម្នាក់អោយកូនរួចហេីយ ក្មួយអ៊ែនទាំងល្អទាំងស្អាតហេតុអីកូនមេីលមិនឃេីញប្អូនហាសយ៉ុន? ម៉ាក់ណា ចាស់ណាស់ហេីយ កូនមានគិតខ្លះទេ?ហេតុអីយកពេលទៅស្និតស្នាលជាមួយក្មេងខ្លាំងម្ល៉េះហ្ហាសយ៉ុនម៉ាក់ចង់
មានចៅដូចគេដូចឯង កូនកដឹង»គាត់សម្ដែងជា
តួកំសត់ ថាមនុស្សចាស់ចង់បានអីហេីយគឺនៅមិនស្ងប់នោះទេ។
«រឿងនេះកូនចេះចាត់ចែងហេីយម៉ាក់ ម៉ាក់មិនបាច់ហត់ជាមួយរឿងកូនទៀតទេ កូនធំអាយុច្រេីន មិនមែនក្មេងបីខួប»គេស៊កសៀតវិញ អោយដឹងអ្នកម៉ាក់ គេចាស់ណាស់ហេីយមិនមែនក្មេងបៀមដៃមិនដឹងខ្យល់ដឹងល្ហេីយទេតែអ្នកស្រីកតបដោយការខឹងក្រោធ៖
«ចាត់ចែង?កូនចង់បានន័យថាមិចហ្ហាស?ឬ
ក៏កូនពិតជាចង់យកអាក្មេងគ្មានពូកអំបូរនោះមកធ្វេីជាកូនប្រសារម៉ាក់ពិតមែន?ម៉ាក់មិនទទួលអាក្មេងនោះជាដាច់ខាត»
គាត់ប្រកែកតឹងសរសៃរទៅវិញ។
«ត្រូវហេីយ កូននឹងយកមីននីមកធ្វេីជាប្រពន្ធពួក យេីងនឹង រៀបការសាងគ្រួសារមិនពាក់ព័ន្ធជា មួយគ្រួសារមីនបន្តទៀតទេ»យ៉ុនហ្គីនិយាយ
មួយៗច្បាស់ៗ ប្រាប់ទៅម្ដាយថែមទាំងបញ្ជាក់ទៀតថា នឹងរៀបការផ្ដាច់ខ្លួនចេញពីត្រកូលមីន។
«ហឹស..កំគិតថាឯងធ្វេីបានណាយ៉ុន ម៉ាក់
មិនទទួលស្គាល់ដាច់ខាត វង់ត្រកូលគ្រួសារ យេីង មិនទទួលក្មេងពាលាអាវ៉ាសែគ្មានពូកគ្មានអំបូរបែបនេះមកធ្វេីកូនប្រសានោះទេ»
គាត់ស្រែកដោយកំហឹងពេញទ្រូង ហេតុអី
កូនប្រុសតែម្នាក់របស់គាត់និយាយមិនត្រូវជា
មួយគាត់បែបនេះ?