ភាគ១៣ 🥰

131 9 0
                                    

«ជាងបីម៉ោងហេីយ តាំងពីរកូននៅសាលា
មកម្ល៉េះ»យ៉ុនហ្គីឆ្លេីយទាំងញញឹមជាប់នឹងមុខ នាយញញឹមតែចំពោះក្មេងម្នាក់នេះប៉ុន្នោះ សម្រាប់នាក់ផ្សេងគ្មានវាសនាឡេីយ។
«ហេីយចុះខោអាវកូន?..»ជីមីនសួរទាំងអៀនប្រៀន គេងតែបីម៉ោងសោះភ្ញាក់ឡេីងខោអាវដូរហេីយបាត់ មិនដឹងជាអ្នកណាដូរអោយ៕
«ប៉ាបានដូរអោយរួចរាល់អស់ហេីយម៉ោះទៅញាំស៊ុប ប៉ាបានអោយម៉ែដោះធ្វេីស៊ុបដែលកូនចូលចិត្តច្រេីណាស់»យ៉ុនហ្គីនិយាយហេីយ បម្រុងនឹងចូលទៅបីកូន តែនាយស្រែកកាត់មុន៖
«មិនអីទេលោកប៉ាកូនអាចដេីរខ្លួនឯងបាន»
ជីមីនចុះពីរគ្រែដេីម្បីចុះទៅជាន់ក្រោមតែនាយក្រាសក៏ស៊កដៃត្រកងលេីកបីដេីរវឹង
ធ្វេីដូចនាយតូចគ្មានទម្ងន់ស្រាលដូចសំឡី។
«លោកប៉ា...»ជីមីនរាងអៀននឹងលោកប៉ាបន្តិចដែរ តែក៏លួចរំភេីបក្នុងចិត្ដដូចគ្នា ដែលបាននៅជិត ស្និតស្នាលជាមួយមនុស្សដែរខ្លួនលួចមានចិត្ត ក៏មិនដឹងថា លួចមានចិត្តទៅលេី លោកប៉ាកម្លោះម្នាក់នេះ តាំងពីរពេលណាដែរ ដឹងត្រឹមបានក្បែរបេះដូងតែងតែរីកមាឌមានក្ដី សុខទោះជារយៈពេលខ្លីក៏ដោយ។

យ៉ុនហ្គីបន្តរបីខ្លួនតូចស្រឡូនរបស់កូនមកដល់ជាន់ផ្ទាល់ដី ទេីបដាក់អោយជីមីនអង្គុយលេី ភ្លៅមាំខាងឆ្វេងរបស់ខ្លួន ដោយការថ្នាក់ថ្នម។
«ឆាប់ញាំទៅនឹងឆាប់បានគេងវិញ ប៉ាមេីល ទៅកូនមួយរយៈនេះដូចជាខ្សោយណាស់»
យ៉ុនហ្គីចាប់ម្ហូបដាក់ពេញចាននឹងមិនភ្លេចតឿនអោយកូនញាំលឿនៗ ប្រញាប់អោយនាយ
តូចទៅគេងវិញ។
រំលងទៅមួយម៉ោងយ៉ុនហ្គីកលេីកបីកូនប្រុសមកដល់ក្នុងបន្ទប់គេងខ្នាតយក្សដែលមានការ រៀបចំយ៉ាងស្រស់ស្អាត នាយក្រាសរៀបចំ ដាក់អោយជីមីនគេងរួចរាល់ទេីបគេចាកចេញ

     +ភូមិគ្រឹៈចន
ជុងហ្គុកត្រឡប់មកពីក្រុមហ៊ុនវិញ គឺម៉ោង8 យប់ឯណោះ គេដេីរសម្ដៅទៅរកបន្ទប់មួយដែលមានរាងតូចស្ដេីងកំពុងតែគេងលង់លក់
យ៉ាងស្កប់ស្កល់។
    ក្រាក!!!ទ្វាបន្ទប់បេីកដោយដៃមាំ ភ្នែករេរកមនុស្សម្នាក់តែមិនឃេីញ ក្នុងចិត្តចាប់ផ្ដេីម ក្ដៅឆេវមួយភ្លេតដោយសារបាត់ម្ចាស់បន្ទប់។
«ហ៊ានរត់ផងហេស?ចាំមេីលយេីងចាត់ការឯងបែបណា»ជុងហ្គុកចុះមកខាងក្រោមវិញខណៈគេមកដល់ជាន់ផ្ទាល់ដីរក៏ស្រែកឡូឡាផ្អេីលអស់មួយភូមិគ្រឹៈតែម្ដង៖
«ធ្វេីការរបៀបណា?បានជាមនុស្សបាត់ខ្លួនមួយទាំងមូលគ្មានអ្នកដឹងបែបនេះ?»ជុងហ្គុក ស្រែកខ្លាំងៗធ្វេីអោយអ្នកបម្រេីក្នុងភូមិគ្រឹះ
ភ័យស្លេកមុខគ្រប់គ្នា៖

ក្រសោបស្នេហ៍កូនចិញ្ចឹម (ចប់)Where stories live. Discover now