«ខ្ញុំដឹងហេីយចឹង»សាន់តបទាំងញញិម យប់
មិញចៅហ្វាយផឹកជោគខ្លួន ស្រវឹងសឹងតែបេីក
ឡានមិនចង់កេីត ព្តោះអន់ចិត្តរឿងកូនប្រុស
សង្ស័យយប់មិញនិយាយគ្នាត្រូវវិញផងមិនដឹង
«ដឹងហេីយស្អីអាសាន់?»
វ័យចំណាស់ស្រែកត្បកមកវិញ គាត់សម្លុត
នាយកម្លោះតិចៗព្រោះនាយនិយាយអីគាត់
ស្ដាប់មិនយល់។
«ហីយ៉ា មនុស្សចាស់ពិតជាពិបាកនិយាយ
គ្នាមែន..»សាន់និយាយលេងសេីចជាមួយ
ម៉ែដោះ ព្រោះម៉ែដោះជាមនុស្សចាស់តែម្នាក់
ដែលនៅផ្ទះនេះយូជាងគេ។
កុំពុងតែសេីចដោយសារញ៉ោះចំណាស់ ទូរស័ព្ទករោទ៍ឡេីងកងរំពង៖«អុះ..ចៅហ្វាយតេមក អាឡូចៅហ្វាយមាន
អ្វីផ្ដែផ្ដាំមែនទេទាន?»ទទួលរួចកលេីកមកអឹប
នឹងត្រចៀក បន្លឺសួរទៅចៅហ្វាយដូចដឹងរឿង
រ៉ាវកាលយប់មិញដែរ។
«ឯងនៅឯណា?»
សម្រេងរឹងកំព្រឹសសួរទៅជំនិតខ្លួនមិនថ្នម
«នៅជាន់ក្រោមណាចៅហ្វាយ...»
សាន់ឆ្លេីយទាំងបង្អូសសម្លេងវែងអន្លាយ
«ប្រាប់ម៉ែដោះអោយរៀបចំអាហានឹងស៊ុប
ក្ដៅៗអោយយេីងមួយចាន បន្តិចទៀតយេីង
ចុះទៅយកហេីយ»គេបញ្ជាដោយសម្ដីរឹង
«បាទ..ចៅហ្វាយ»
«ទូតៗ!!»គ្រាន់តែសាន់ទទួលបញ្ជាភ្លាម
យ៉ុនហ្គីកផ្ដាច់ទូរស័ព្ទភ្លាម។
«ម៉ែដោះឮហេីយមែនទេ?»
«អ៊ឺៗយេីងដឹងហេីយ..»វ័យចំណាស់ឆ្លេីយហេីយក៏ប្រញាប់ធ្វេីស៊ុបក្ដៅៗតាមបញ្ជាចៅ ហ្វាយខ្លួន។
•••••
យ៉ុនហ្គីរៀបចំងូតទឹកស្លៀកពាក់អោយនាយតូចរួចរាល់ គេក៏បីចុះមកខាងក្រោមដេីម្បី ញាំអាហាពេលព្រឹកជាមួយគ្នា។
«អ្នកប្រុសតូចឈឺមែនទេ អ្នកប្រុស?»
វ័យចំណាស់ឃេីញជីមីនដូចជាស្លេចស្លាំង
ខុសធម្មតាទេីបគាត់សួរការព្រួយបារម្ភ ជីមីន
កត្បកតិចៗទាំងញញិម។«អត់ទេម៉ែដោះខ្ញុំមិនបានឈឺអីទេ»
«ម៉ែដោះមិនបាច់បារម្ភទេ កូនខ្ញុំគេមិនអីទេ
ពីថ្ងៃទៀតដូចដេីមវិញហេីយ»
រាងមាំស៊កសៀតបេះបួយអោយកូនតិចៗ
«ឆាប់ញាំទៅ រួចហេីយឡេីងទៅគេងយក
កម្លាំងវិញ ថ្ងៃស្អែកគ្រូមកបង្រៀនដល់ភូមិ
គ្រឹៈ កូនមិនបាច់ទៅសាលារៀនទៀតទេ»
ខណៈដៃចាប់ម្ហូបញាត់មាត់កូន គេកបន្លឺដោយ
សម្លេងស្រាលៗបញ្ជាក់ដំណឹង។
«ហេតុអីលោកប៉ា?»ក្មេងងេីយមុខទៅសួរភ្លាមៗកាលបេីឮថា មិនអោយទៅរៀននៅ សាលារៀនទៀត នេះមិនអោយគេទៅសា លាចុះថេហ្យុងវិញគិតយ៉ាងមិច អោយគេនៅតែម្នាក់ឯងចឹងហេសមិនសមទេដឹង?
«កេីតអីមែនទេ ហេតុអីមុខស្រពោន?»
ឃេីញកូនប្ដូទឹកមុខ នាយកសួររកហេតុផល
«គ្ម-គ្មានអីទេប៉ា»គេកុហក ព្រោះមិនចង់
មានរឿងវែងឆ្ងាយ ណាមួយលោកប៉ាហាក់
មិនសូវចុះសម្រុងជាមួយថេហ្យុងផង។
«ថ្ងៃនេះប៉ាត្រូវទៅក្រុមហ៊ុន ប៉ាមានមានប្រ
ជុំ ល្ងាចបន្តិចទេីបប៉ាមកវិញ»គេបញ្ជាក់ប្រាប់
ពេលវេលា ខ្លាចកូនរងចាំផ្លូវខ្លួន។