ភាគ២០ ប៉ាប្រែប្រួលហើយ

121 7 2
                                    

«បែបនឹងកល្អដែរ ខ្ញុំមិនចង់រំខានលោកប៉ាច្រេីនជាងនេះទៀតទេ»គេត្បកដោយទឹកមុខស្មេី មេីល កដឹងថាពិបាកចិត្តដែរ ណារឿងណារឿងស្រីដែលមកតាមទាមដល់ផ្ទះ ណារឿងដែលអ្នកម៉ាក់ លោកប៉ាមិនទទួលស្គាល់ទៀត ខណៈពេលនេះគេពិតជាស្រេ្តសរកផ្លូវមិនឃេីញពិតមែន។

      +ក្រុមហ៊ុនមីន
«ថ្ងៃនេះការងារយ៉ុនហ្គីពិតជាច្រេីនខុសធម្មតា គេរកពេលដកឃ្លាបន្តិចក៏មិនឃេីញផង ខណៈ
ដែលគេកុំពុងតែមមាញឹកជាមួយឯកសារខ្លាំងស្រាប់តែលេខារត់មកប្រាប់ថាមានមនុស្សស្រី
ចង់ជួប៖
«លោកនាយក មានគេសុំជួប គេប្រាប់ថាស្គាល់គ្នាជាមួយលោកចាស »លេខាចូលមករាយការណ៍តាមតួនាទី៖
«អោយគេចូលមក»យ៉ុនហ្គីឆ្លេីយតែភ្នែកគេមិនបានដកចេញពីរឯកសារឡេីយ ដៃមាំកាន់
ប៊ិកស៊ីញ៉េសឹងតែមិនដកដង្ហេីម។
«យ៉ុន...»អ៊ែនណាចូលមកក្នុងឈុតក្រហម
ឆេះ បបូមាត់ក៏ក្រហមឆ្អៅ គេញញឹមដាក់នាយ
ក្រាសដោយភាពជឿជាក់ នឹងទាក់ទាញបំផុត
ក្នុងដៃនាងមានកាន់កែវការហ្វេរមួយ សម្ញែង
រឹកពារដូចស្រីសោភានី។
«អ្នកនាងអ៊ែន?»គេរង៉ូវបន្តិច សឹមដកភ្នែក
មកវិញយ៉ាងប្រញាប់ ខណៈក្រលេខទៅប៉ះ
នឹងគល់ភ្លៅសខ្ចីជាមួយក្លិនក្រអូបប្រហេីរ
បែបទាក់ទាញអោយអារម្មណ៍រោលរាល។
តេីនាងប្រេីអ្វីទៅ ទេីបមានក្លិនធ្វេីអោយអារ
ម្មណ៍របស់គេត្រូវការនាងជាខ្លាំង ភ្នែកខ្មៅ
ប្រែជាក្រហម ព្រោះគេហាក់ត្រូវការស៊ិចដូច
មនុស្សអត់សតិ គេខ្ញាំដៃគ្រឺតៗសម្លឹងនាងម្ដង
ទៀតដោយភ្លេីងក្ដៅគគុកបំផុត។
«នាងមកធ្វេីអី?»គេសួរដោយសម្លេងញ័រព្រោះសុខៗតណ្ហាស្រាប់តែកេីនខុសប្រក្រតីទាំងដែលគេមិនមែនជាមនុស្សបែបនោះ។នាងក្រមុំញញិមគែមមាត់ សឹមតបគេតិចៗ៖
«អូនយកអាហាថ្ងៃត្រង់មកអោយបង»
នាងនិយាយ ថែមទាំងអោនទៅថេីបថ្ពាល់នាយក្រាសមួយខ្សឺតទៀតផង នាងនឹកក្នុង
ចិត្តរបស់នាងថា បន្តិចទៀតបុរសម្នាក់នេះនឹង
ក្លាយជារបស់នាង។(នាងប្រេីថ្នាំវង្វេងស្មាតី)
«ល្ងាចបងទំនេរទេ?ទៅញាំអីខាងក្រៅជាមួយ
អូនបានឬអត់ ហឹម?»នាងអោនទៅជិតៗនិយាយតិចៗដាក់ត្រចៀកយ៉ុនហ្គី គេកំពុងតែ
ពង្វក់នាយអោយនៅក្រោមការគ្រប់គ្រងរបស់ នាងហេីយ នាងដឹងថា ថ្នាំដែលនាងប្រេីវាមាន
ប្រសិទ្ធភាពខ្លាំងណាស់ ទោះស្អប់យ៉ាងណា
កមិនអាចគេចផុតជាធម្មជាតិដែលមនុស្សប្រុសចង់បានដែរ។
«បាទ បងទំនេរ»យ៉ុនហ្គីឆ្លេីយទាំងញញឹម
សឹមលេីកដៃដាក់អង្អែលភ្លៅនាងចុះឡេីង។
...............
[ក្រុមហ៊ុនចន]
«យ៉ាងមិចហេីយអូនសម្លាញ់?ហត់ទេហឹម»
ជុងហ្គុកបានយកនាយតូចថេហ្យុងមកបង្រៀន
ការងារខ្លះៗ ពេលគេចប់ម៉ោងរៀន
«អូនមិនហត់ទេ»ថេយ៍ញញឹមទៅនាយវិញ យ៉ាងស្រស់ ធ្វេីអោយជុងហ្គុកទ្រាំមិនបាន ក៏ អោនទៅចាប់ថ្ពាល់ប៉ោងៗនោះញីលេងខ្លាំងៗ
«ស្ហឺតៗ!!»
«អ៊ួយ!ខូចថ្ពាល់អូនអស់ហេីយ»ថេហ្យុង
សម្លក់ជុងហ្គុកថ្លែ ពេបមាត់ចង់យំ ភ្នែកវិញសឹងតែលៀនចេញក្រៅ។មួយរយៈក្រោយនេះ ថេហ្យុងនឹងជុងហ្គុកស្អិតរមួតសឹងតែបេះមិនចេញ ពួកគេស្រលាញ់គ្នាយ៉ាងផ្អែមល្ហែម។ខណៈគូរ
ថេគុកផ្អែមល្ហែមស្អិតរមួត កស្របពេលគូយ៉ុន
មីនចាប់ផ្ដេីមប្រេះស្រាំតិចៗជាបន្ត បន្ទាប់។
               ពេលល្ងាច+
ពេលល្ងាចបានមកដល់ នាយតូចជីមីននៅឈរ
ចាំផ្លូវលោកប៉ានៅមុខផ្ទះដោយអារម្មណ៍ និកនា តែគេមិនឃេីញនាយត្រឡប់មកភូមិគ្រឹះវិញសោះ ទូរស័ព្ទកខលមិនចូល ស្របពេលនោះដែរ វ័យចំណាស់ម្ចាស់ផ្ទះក៏ហាស្ដីឡេីងតិចៗមកកាន់គេ៖
«ឯងនៅឈរធ្វេីអីត្រង់នឹង?លឹបលៗដូចចោរ»
នាក់ស្រីមីនស្ដីអោយជីមីនផាំងៗ ហេីយគាត់ក៏ដេីរចូលបន្ទប់បាត់ មនុស្សគាត់នេះមិនយល់
មុខនរណាម្នាក់ឡេីយ គឺយល់តែខ្លួនឯង។
ជីមីនមិនបានខ្វល់ពីគាត់ តែគេនៅតែរងចាំនាយក្រាសរហូតម៉ោង8យប់ គេនៅអង្គុយ
ក្នុងបន្ទប់ទទួលភ្លៀវស្ងាត់ៗតែម្នាក់ ឯទឹកមុខក៏ស្រងោតស្រងាត់ ព្រោះរងចាំផ្លូវលោកប៉ា
ត្រឡប់មកវិញ។
ខណៈនោះកមានសម្លេងមួយនិយាយពីក្រោ
យខ្នងគេ៖
«នាក់ប្រុសតូចនៅចាំចៅហ្វាយមែនទេ»
សាន់ចូលមកខាងក្នុង ទឹកមុខក៏មិនសូវល្អដែរ ព្រោះចៅហ្វាយរបស់គេបានទៅញាំអាហាជាមួយស្រីម្នាក់នោះ គឺស្រីម្នាក់ដែលនាយពោលថាស្អប់ៗជាប់មាត់ គេក៏ឆ្ងល់ដែរមិន ដែលឃេីញចៅហ្វាយគេបែបនេះពីមុនមក
ទេ លេីកនេះជាលេីកទីមួយហេីយ។
«បាទពូសាន់»ជីមីនក៏តបទៅសាន់វិញទាំងក្រៀមក្រោះ គេញញឹមស្ងួតមិនសម ចាំផ្លូវយូហេីយ តែនៅតែមិនឃេីញស្រមោលលោកប៉ាត្រឡប់មកទៀត ថ្ងៃនេះគាត់ផ្លែកម្ល៉េះ?
«ខ្ញុំថានាក់ប្រុសតូចមិនបាច់ចាំទេ»នាយ
កម្លោះហាក់ចង់បង្ហាញអ្វីមួយ តែនាយមិនហាន
ព្រោះអាណិតចិត្តក្មេង។
«មានអ្វីមែនទេពូសាន់?»ជីមីនហាក់ទទួល
ដឹងនូវអ្វីដែលនាយនិយាយ ទោះគេមិនបញ្ជាក់
កអាចមេីលដឹងថា នាយចង់និយាយពីអ្វី។
ដោយឃេីញក្មេងចង់ដឹង មនុស្សចាស់កវាចា
ចេញមកទាំងសោកសៅនឹងឱនមុខចុះ
«ពីក្បាលព្រលប់ ខ្ញុំឃេីញចៅហ្វាយចេញ
ទៅខាងក្រៅជាមួយនាក់នាងអ៊ែន បាទ»
សាន់រៀបរាប់នូវអ្វីដែលគេបានឃេីញ គេក
មិនពេញចិត្តមនុស្សស្រីម្នាក់នោះ ព្រោះថា
ស្រីម្នាក់នេះហេីយដែលធ្វេីអោយចៅហ្វាយ
របស់គេក្លាយទៅជាមនុស្សគល់ឈេី ឃោ
ឃៅផ្ដាច់ការអស់រយៈពេលជាង៥ឆ្នាំមកនេះ។
ខណៈនោះ នាយកម្លោះនិយាយមិនទាន់ចប់សេចក្ដីផង ក៏លេចចេញនៅវត្តមានយ៉ុនហ្គី
ដេីរបណ្ដេីរស្រីស្រស់អ៊ែនណា ចូលមខាងក្នុង ជាមួយទឹកមុខញញឹមរីកដូចគ្រាប់ជី ឯដៃមាំ
កកៀកឱបចង្កេះនាងដូចស្និតស្នាលគ្នាខ្លាំង។
ឃេីញរូបនេះហេីយ បេះដូងករាងអួលណែន
ថប់ដង្ហេីមខ្លាំងដែរ តែគេព្យាយាមនិយាយ៖
«ប៉ា!!»ជីមីនហៅអ្នកជាប៉ាដោយសម្លេងស្រាលៗ នឹងមិនភ្លេចមេីលមុខស្រល្អបន្តិចដែរ ហេតុអី
សុខៗពួកគេស្និតគ្នាខ្លាំងម្ល៉េះ?
«នៅចាំប៉ាមែនទេ?ទៅគេងមុនទៅ ប៉ាមាន
ការងារនៅបង្ហេីយទៀត»យ៉ុនហ្គីហាស្ដី សម្ដីគ្រោតគ្រាតមិនពិរោះដូចមុន នេះរយៈពេលមិនដល់១០ម៉ោងផង នាយប្តែប្រួល១៩០ដឺក្រែហេីយហ្ហេស?
«ប៉ាញាំបាយដែរទេ?ចាំកូនរៀបចំអោយ»
ជីមីនមិនខឹងគេនៅតែនិយាយផ្ហែមល្ហែម សួរទៅអ្នកជាប៉ាវិញយ៉ាងទន់ភ្លន់ ទោះក្នុងទ្រូងចុកអួលតិចៗកដោយ។តែចម្លេីយដែលគេត្បកមក វាដូចជាកាំបិតចាក់កំទិចបេះដូងរបស់គេអោយរលះចេញពីទ្រូង៖
«អត់ទេ»យ៉ុនហ្គីឆ្លេីយពីរមាត់ រួចក៏ដេីរទៅបន្ទប់សៀវភៅបាត់ មិនសួរនាំកូនដូចមុន មិនថេីប មិនថ្នាក់ថ្នម ហេតុអីនាយទៅជាបែបនេះ?ខណៈនោះ ស្រល្អអ៊ែនណា កចូលមកចំអកឡកលេីយបន្ថែម៖
«ឯងគួរតែដឹងហេីយមែនទេ ថារបស់ខ្លះគង់តែរត់រកម្ចាស់វាវិញទេ ទោះយូឬឆាប់»
នាងឱននិយាយក្បែត្រចៀកជីមីនតិចៗ មុន
នឹងដេីរបំបុកស្មាក្មេងចូលបន្ទប់នាងបាត់ដែរ។
ក្រោយស្ដាប់សម្ដីស្រីល្អអ៊ែនណាចប់ ទឹកភ្នែកមួយដំណក់ស្រក់ចេញពីរភ្នែកមូលក្រឡង់
ជីមីនញញិមនឹងប្រញាប់ជូតចេញយ៉ាងរហ៍ស ហេីយឡេីងទៅជាន់ខាងលេីដោយមិនអស់ ចិត្ត ហេតុអីបែបនេះវិញ?ហេតុអីនាយប្រែប្រួ
លដូចមនុស្សពីផ្សេងគ្នាបែបនេះ?ទាំងដែល
ព្រឹកមិញនៅល្អជាមួយគ្នានៅឡេីយ តេីស្រី
នោះបានធ្វេីអ្វីដាក់លោកប៉ារបស់គេខ្លះ ទេីប
បានជានាយរាងវង្វេងៗ ស្លឺៗស្លុងៗតាមនាង
បែបនេះ?
នៅក្នុងបន្ទប់មានសភាពស្ងៀមស្ងាត់ យេីងក៏ឃេីញមានក្មេងមាឌតូចល្អិត អង្គុយលេីពូក
ទាំងអារម្មណ៍មិននៅនឹងខ្លួន គេមានអារម្មណ៍ថាលោកប៉ារបស់គេ ដូចជាផ្លែកៗដូចជាមនុស្សត្រូវថ្នាំ នៅសុខៗទៅស្និតជាមួយស្រីនោះខុសទម្រង់ខ្លាំងពេកហេីយ។
នាយនិយាយជាមួយគេធ្វេីដូចគេជាអ្នកដ៏ទៃ
ទាំងដែលគេនឹងនាយប្រាណរួមគ្នាទៅហេីយ មួយស្របក់ក្រោយមក ដោយហេតុអង្គុយចាំលោកប៉ាយូខ្លាំងពេក ជីមីនក៏ចុះទៅខាងក្រោមដេីម្បីទៅរកលោកប៉ានិយាយអោយដឹងរឿង
ព្រោះកាលពីល្ងាចគេឃេីញនាយចូលទៅបន្ទប់សៀវភៅ។
គេដេីរតាំងៗចុះទៅក្រោមមកដល់បន្ទប់សៀវ
ភៅ ម្រាមស្រឡូនរុញទ្វាតិចៗអោយរបេីកបន្តិច ហៀបនឹងបោះជំហានចូលទៅហេីយ
តែខណៈនោះផងដែរ អ្វីដែលគេបានឃេីញ ចំពោះមុខនោះគឺ លោកប៉ាដែលគេស្រលាញ់ស្មេីរជីវិត កុំពុងតែឱបថេីបជាមួយស្រីផ្សេងយ៉ាងរោលរាលទៅវិញ ដៃជេីងតូចៗស្រាប់តែ
កម្រេីកមិនរួច មាត់បិតជិតឈឹង វាហាក់បីដូចជាកុំពុងឈប់នៅមួយកន្លែងដូចម៉ាសុីអស់ប្រេង ទឹកភ្នែកកហូរតត់ៗកាត់ថ្ពាល់មករឹមៗ អណ្ដាតរឹងមិនអាចហាស្ដីបាន ក្នុងទ្រូងចុកអួលឈឺដូចគេចាក់ឆ្កឹស គ្មានជម្រេីសអ្វីជីមីន ករត់មកខាងក្រៅវិញលេីកដៃខ្ទប់មាត់ បិទភ្នែករត់ចេញទាំងបេះដូងឈឺប្រេះស្រាំរបួសសុះសាច់គ្មានអ្វីបរិយាយបាន។
ជីមីនឡេីងមកដល់ក្នុងបន្ទប់ គេទាញទ្វាបិទយ៉ាងថ្នមដៃ ដាក់ខ្លួនអង្គុយផ្អែកនឹងទ្វា ជ្រប់មុខនឹងក្បាលជង្គង់ យំខ្សឹបខ្សួលម្នាក់ឯង បេះដូងដែលធ្លាប់រីករាយ ពេលនេះវាកំពុងតែខ្ទិចខ្ទាំហេីយ គេយំរហូតទន់ខ្លួន ធ្លាក់ភ្នែកគេងលក់ទៅលេីឥដ្ឋការ៉ូយ៉ាងគួរអោយសង្វេក។
        ••••
ពេលព្រឹកអាកាសធាតុរីកស្រស់ត្រកាល ធ្វេីអោយមនុស្សសត្វទាំងឡាយលង់លក់មិនក្រោក តែខុសពីរក្មេងប្រុសមាឌតូចល្អិតម្នាក់ ដែលងេីប
មកជាមួយរាងកាយស្ពឹកស្រពន់ទឹក មុខស្រងោត ស្រងាត់  គេចុះមកជួយរៀបចំអា ហាជាមួយមនុស្សចាស់ ទាំងគ្មានព្រលឹងប្រលះជាប់នឹងខ្លួន។
«អ្នកប្រុសតូចកេីតអី?ឈឺមែនទេ?បេីឈឺទៅ
សម្រាកចុះណា ទីនេះម៉ែដោះធ្វេីបាន»
វ័យចំណាស់សួរទៅនាយតូចដោយការព្រួយ
បារម្ភ ព្រោះគាត់ឃេីញដូចគ្មានព្រលឹងជាប់ខ្លួនសោះ ស្ពឹកៗស្គុបៗ ដូចជាមនុស្សឈឺ។
«ខ្ញុំមិនអីទេម៉ែដោះ.»ជីមីនឆ្លេីយទៅវិញទាំងញញឹមស្ងួត នាទីនោះក៏លេចចេញនៅវត្តមាន ស្រីស្រស់អ៊ែនណាដេីរចូលមកជាមួយស្នាម ញញិម គេនិយាយទាំងញញឹមចុងមាត់ដាក់
រាងល្អិត៖
«មីននី មានអ្វីអោយបងជួយទេ»
«មិនបាច់ទេខ្ញុំនឹងម៉ែដោះរៀបចំរួចហេីយ»
ជីមីនប្រាប់ទៅនាង តែអ៊ែនណាមិនស្ដាប់ នាងក៏ចូលទៅកញ្ឆក់កូនកាំបិតចេញពីរដៃនាយតូច រួចក៏យកមកឆូតទៅដៃរបស់នាងបន្តិច អោយវាមានឈាមហូររឹមៗ រួចក៏ស្រែករហេមរហាម
«អួយ!!ហឹកៗហេតុមីនៗធ្វេីបែបនេះ បងគ្រាន់តែចង់ជួយតេី ចាំបាច់មកឆូតដៃបងធ្វេីអី?ហ្ហឹៗ
បងឈឺណាស់ អូនដឹងទេ?»នាងធ្វេីយំយេកទាំងញញឹមពិសពុល រីឯជីមីនវិញគឺគាំងនឹងទង្វេីនាងម្នាក់មិនស្ទេីទេ ហេតុអីនាងធ្វេីបែបនេះ?ឬមួយចង់ទាមទាចំណាប់អារម្មណ៍?
«នាងធ្វេីអី?អោយកាំបិតមកខ្ញុំវិញ»
ជីមីនចូលទៅដណ្ដេីមកាំបិតពីរនាង តែភ្លាម នោះសំលេងធំក៏បន្លឺឡេីង៖
«មានរឿងអីទេីបឡូឡាពេញផ្ទះបែបនេះ?»
យ៉ុនហ្គីមិនដឹងជាចេញមកពីរប្រលោះណា ក៏ចូល មកសួរនាំទាំងធុញទ្រាន់ មេីលចុះភ្នែកនាយរូងខ្មៅដូចភែនដា។
«ហឹកៗ.យ៉ុន.យ៉ុនបងមេីលចុះ កូនបងយកកាំបិតមកឆូតដៃអូន អូនគ្រាន់តែអូនចង់ជួយចិតផ្លែឈេីតិចតួចអោយម៉ាក់សោះ ហ្អឹកៗ»
កញ្ញាអ៊ែនណាបានចិត្តរត់ទៅឱបនឹងយំយេក យកចិត្តយកថ្លេីមពីរយ៉ុនហ្គីភ្លាមៗ
«មិចក៏ធ្វេីចឹងមីននី?»យ៉ុនហ្គីកំហក់ខ្លាំងៗដាក់ នាយតូច ហេីយក៏ចាប់ដៃស្រីល្អមកមេីលដូចជាបារម្ភខ្លាំងណាស់ចឹង៖
«កូនមិនបានធ្វេីទេប៉ា.»ជីមីនប្រកែកញ័រ
បបូមាត់ គេហាក់ដូចជាគាំងនឹងសម្ដីលោកប៉ា
បន្តិចដែលស្រែកមុននេះ
«មិនបានធ្វេី?ចុះកាំបិតក្នុងដៃនោះជាស្អី?មីនជីមីន??កូនធំហេីយមែនក្មេងទេណា»
យ៉ុនហ្គីហាក់ដូចជាខឹងសម្បានាយតូចខ្លាំងណាស់ នៅហៅឈ្មោះពេញដោយសង្កត់សម្លេងធ្ងន់ទៀតផង ខណៈជីមីនក្រវីក្បាលញាប់ស្អេក គេទទួលយកមិនបានទេ ព្រោះលោកប៉ារបស់គេកំពុងតែចោទប្រកាន់គេដោយគ្នាហេតុផលហេីយ នេះគេកំពុងតែយល់សព្វមែនទេ ដែលលោកប៉ាដ៏ល្អរបស់គេ ធ្លាប់និយាយផ្អែមល្អែមដាក់គេនោះ បែជាស្រែកសម្លុតខ្លាំងៗដាក់គេទៅវិញ?ជីមីនរត់ទៅឱបដៃយ៉ុនហ្គីទាំងយំក្រវីក្បាលតតាត់ដេីម្បីបក
ស្រាយ៖
«កូន កូនពិតជាមិនបានធ្វេីទេលោកប៉ា ហ្អឺកៗកូនពិតជាមិនបានធ្វេីពិតមែន ហឺៗ ហេតុអីលោកប៉ាមិនជឿកូនបែបនេះ»ជីមីនព្យាយាមបកស្រាយអោយយ៉ុនហ្គីយល់ តែយ៉ុនហ្គីដូចជាស្ដាប់មិនចូលត្រចៀកគេឡេីយ គេក្រវាសដៃនាយតូច អោយដួលទៅម្ខាង រួចក៏លេីកបីស្រីល្អចេញទៅទាំងមិនខ្វល់ពីរជីមីនយំស
សឹតប៉ុន្នា ភ្នែកតូចទន់ភ្លន់តាមសម្លឹងលោកប៉ា
ដោយការមិនយល់។

សរសេរ:យ៉ុនហួរ

ក្រសោបស្នេហ៍កូនចិញ្ចឹម (ចប់)Where stories live. Discover now