“ស៉ូនូហ្អា៎! ញញឹមឡើងណា៎កូន កូនជាlucky charmនៃជីវិតរបស់មនុស្សគ្រប់គ្នាជុំវិញខ្លួនកូនណា៎”
“ហ៊ឹក! ពិតមែនរឺលោកប៉ា?” ស្នាមញញឹមស្រស់ថ្លាបង្ហាញច្បាស់លើផ្ទៃមុខតូចច្រមិចរបស់រាងល្អិតដែលកំពុងតែអស់សង្ឃឹមនឹងឆាកជីវិតដែលខ្លួនកំពុងមាន..តែគេមិនបានដឹងថា..ដោយសារតែពាក្យថា”lucky charm” មួយនេះឯង ដែលនាំឲ្យជីវិតគេជួបតែភាពអន្ទះអន្ទែងព្រោះតែមានកម្លោះស្ដេចល្បែងទាំង2នាក់ប្រជែងយកគេទៅធ្វើជារបស់សម្រាប់គ្រប់គ្រង។
“មើលមកបង ស៊ូនូ! ស៊ូនូជាមនុស្សសំណាងរបស់បង”
“នៅជាមួយវា ឯងមានក្ដីសុខជាងនៅជាមួយយើងខ្លាំងប៉ុណ្ណាទៅ ស៊ូនូ?”
“គេថាស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែក..”
“អញ្ចឹងលោកមិនដឹងជាខ្វាក់ភ្នែកប៉ុន្មានលានដងទៅហើយទេ ព្រោះទំនេរៗឃើញលោកម្ចាស់នាំតែស្រីឡើងផេនហោស៍រហូតតែម្ដង” រាងល្អិតដែលអង្គុយផ្ទៀងសន្លឹកបៀរនៅខាងតុឯណោះក៏និយាយឡើង ស៊ុងហ៊ូនក្រឡេកមើលទៅទឹកមុខឆ្នាស់ឆ្នើមរបស់គេ នេះស៊ូនូត្រូវធ្លាក់មកលើដៃគេប៉ុណ្ណឹងហើយនៅមាត់ខ្លាំងថែមទៀត។
“យកឯងមកចិញ្ចឹមមិនដឹងជាមានសំណាងរឺក៏ដូចជាយកជ័រព្នៅមកត្បៀតក្លៀកទេ ពូកែសម្ដីវោហាស៍មិនស្ទើរឡើយ”
“បើលោកខ្លាចថាពិបាកអញ្ចឹងខំលេងឲ្យឈ្នះធ្វើអី?” ស៊ូនូនិយាយចប់គេក៏ក្រោកកាន់ដបទឹកក្រូចចេញទៅបាត់ទុកឲ្យនាយកម្លោះយើងនៅឈរញញឹមយ៉ាងស្ងៀមស្ងាត់។“អ្នកណាថាមានស្នេហាទើបមានវិបត្តិនោះ? មើលចុះអាល្អិតនេះមកនៅកាសុីណូមិនទាន់បានមួយអាទិត្យស្រួលបួលផង យើងសឹងតែកើតវិបត្តិផ្លូវចិត្តផង វិបត្តិហិរញ្ញវត្ថុផង ហ៊ឹម”
បុរសដែលកើតមកខ្លួនមួយតែឯង ធ្លាប់តែមានអ្នកខ្លាចក្រែង តែការឈ្នះល្បែងលើកនេះក៏នាំឲ្យគេបានស៊ូនូមកក្នុងដៃ រាងតូចដែលកាចឆ្មើងឆ្មៃនឹងពូកែហួងហែងម្នាក់នេះ។
សូមរង់ចាំតាមដានអានរឿង ល្បែងស្នេហ៍។By:kungyaz111🤍🌜
Thanks you for reading
YOU ARE READING
🏴LOVE GAME🏴||SUNSUN|| Ss1 (Khmer)
Mystery / Thrillerការឈឺចាប់របស់ស៊ូនូវាគ្រាន់តែជាល្បែងរបស់ពួកគេ "ស៉ូនូហ្អា៎! ញញឹមឡើងណា៎កូន កូនជាlucky charmនៃជីវិតរបស់មនុស្សគ្រប់គ្នាជុំវិញខ្លួនកូនណា៎" "ហ៊ឹក! ពិតមែនរឺលោកប៉ា?" ស្នាមញញឹមស្រស់ថ្លាបង្ហាញច្បាស់លើផ្ទៃមុខតូចច្រមិចរបស់រាងល្អិតដែលកំពុងតែអស់សង្ឃឹមនឹងឆាកជីវិតដ...