Chapter 4(វាជាការចាប់ផ្ដើមដ៏ខ្មៅកខ្វក់មួយសម្រាប់ជីវិតខ្ញុំ)

329 45 5
                                    

ល្បែងបង្វែងស្នេហ៍

"ឯង..អូយ៎"
"លោកបើកបន្តឲ្យលឿនទៅ ខ្ញុំងងុយគេងហើយក៏ឃ្លាន" ស៊ូនូមិនបាននិយាយតបតរអ្វីជាមួយស៊ុងហ៊ូនតែបែរមុខទៅនិយាយជាមួយវេកាសឯណោះទៅវិញ ដៃរុញអ្នកកំពុងតែឈឺរមួលនោះចេញ ស៊ុងហ៊ូនក្រាបរមួលនឹងពូកឡានសឹងតែធ្វើអ្វីក៏មិនកើត ស៊ូនូក៏លួចអស់សំណើចបន្តិចតែក៏មិនបញ្ចេញអាការៈបែបនេះឲ្យនាយបានឃើញនោះឡើយ។
"ជិតដល់ហើយអ្នកប្រុស" វេកាសនាយមិនដឹងថាឈ្មោះពិតប្រាកដរបស់ស៊ូនូយ៉ាងមិចទើបគេហៅឈ្មោះក្រៅរបស់គេជំនួសវិញ
"អាចហៅខ្ងុំថាស៊ូនូបាន"
"បាទ" រាងតូចក៏ងក់ក្បាលឆ្លើយតបមុននឹងអង្គុយផ្អែកក្បាលនឹងកញ្ចក់ឡានធ្វើមិនដឹង សភាពស្ងៀមប្រឹងរបស់ស៊ូនូក៏ត្រូវបានសំឡឹងមើលដោយអ្នកដែលត្រូវនាងអុកមួយទំហឹងមុននោះ ស៊ុងហ៊ូនមិនអស់ចិត្តជាមួយនឹងគេទាល់តែសោះ គេមានអាថ៌កំបាំងអ្វីលាក់កប់មែនទេ? ព្រោះបើតាមដែលគេមើលឃើញថាស៊ូនូគួរតែជាមនុស្សដែលលេងសើច មិនមែនស្រគត់ស្រគំបែបហ្នឹងឡើយ។

ឡានទំនើបរបស់នាយកម្លោះក៏មកដល់ចំណុចប្រសព្វនៃផ្លូវចូលទៅកាន់វិមានរបស់ត្រកូលជេហ្វហ្វ្រីឯណោះ ស៊ូនូក៏សំឡឹងមើលទៅវិមានធំទូលាយដែលផុសកណ្ដាលផ្ទៃដីសឹងតែមួយហិចតានោះមិនដាក់ភ្នែក។
"វិមាននេះស្អាតប្លែកណាស់" សម្ដីសរសើររបស់ស៊ូនូលឺច្បាស់ៗដល់ត្រចៀកបុរសដែលនៅអង្គុយមិនឆ្ងាយពីគេប៉ុន្មាននោះ ស៊ុងហ៊ូនញញឹមរួចរុលចូលមកជិតនឹងរាងកាយដែលគ្រងឈុតខ្មៅងងឹតឈឹងដូចជាទម្លាប់របស់គេអញ្ចឹង ស៊ូនូក៏បន្ទាបរាងកាយចុះ ព្រោះមិនអញ្ចឹងមុខនាងអាចប៉ះជាមួយបបូរមាត់ក្រាស់របស់លោកម្ចាស់ស៊ុងហ៊ូននេះជាមិនខាន។
"ឯងមិនទាន់បានឃើញវិមានរបស់ត្រកូលយើង ឯងនិយាយបែបហ្នឹងវាចេះតែបានហើយ តែណ្ហើយ! ស្អែកខានស្អែកឯងក៏នឹងបានទៅហើយ ត្រៀមតែភ្នែកទុកមើលទេសភាពនៅទីនោះចុះ"
"អត់ចង់!" ស៊ូនូលានអណ្ដាតចម្អន់ដាក់ស៊ុងហ៊ូនរួចបើកទ្វារចុះភ្លាមៗក្រោយពីឡានដែលគេកំពុងតែជិះនោះឈប់ ស៊ុងហ៊ូនទល់អណ្ដាតខ្នាញ់នឹងរាងតូចនេះហួស គេងើបខ្លួនមកវិញរួចទាញអាវឲ្យស្រួលរួចចេញទៅតាមពីក្រោយរាងតូចនោះវិញ។
ស៊ូនូចុះពីឡានមកគេក៏ឈរធ្មឹងសំឡឹងមើលវិមានដ៏ស្រស់ត្រកាលនៅចំពោះមុខឯណោះ រាងតូចក៏ដោះក្រវិលពីត្រចៀកមកមើលរួចក៏ឃើញថាស្លាកសញ្ញានៃវិមាននោះគឺមានរូបរាងផ្កាដូចជាក្រវិលគេអញ្ចឹង។
"អ្នកស្រីវិមាននេះជាអ្នកឌីសាញនឹងចេញគ្រឿងអលង្ការអស់ទាំងហ្នឹង អញ្ចឹងឯងមិនបាច់ងឿងឆ្ងល់ទេ" ស៊ុងហ៊ូនអោនមកនិយាយរកស៊ូនូបន្តិចរួចក្រពាត់ដៃដើរទៅខាងលិចផ្ទះដែលមានភ្លើងបញ្ជាក់ថាមានមនុស្សនៅទីនោះ ស៊ូនូដាក់ក្រវិលចុះរួចព្រលែងខ្យល់ដង្ហើមធំព្រោះតែធ្ងន់ចិត្ត។
"មិនដឹងជាជីវិតយើងជួបរឿងអស់នេះដល់ពេលណាទេ? ពេលណាទើបយើងអាចរកក្ដីសុខពិតប្រាកដជូនលោកប៉ា?" ស៊ូនូក៏ងាកភ្នែកមើលទៅបុរសដែលដើរហួសទៅមុននោះ មើលទាំងទឹកមុខបែបសោះក្រោះគ្មានជំនឿទុកចិត្ត។
"មនុស្សប្រុសក្រៅពីលោកប៉ា គ្មាននរណាម្នាក់ដែលយើងអាចទុកចិត្តនឹងពឹងពាក់គេបាននោះទេ សូម្បីតែគេម្នាក់នេះ" ស៊ូនូបញ្ចប់ការគិតត្រឹមប៉ុណ្ណេះរួចបោះជំហានឈានទៅតាមម្ចាស់ប្រុសក្រោយរបស់គេ ពន្លឺភ្លើងទៀននឹងផ្សែងពីការដុតនំ នាំយកក្លិនឈ្ងុយនៃនំមកប៉ះនឹងច្រមុះរាងតូចស៊ូនូ គេក៏កូរពោះគ្រូកៗព្រោះតែឃ្លាន ស៊ុងហ៊ូនក៏ទាញគេឲ្យអង្គុយចុះលើកៅអីក្បែរក្មេងស្រីតូចម្នាក់។
"បានឃើញបងស្អាតផ្ទាល់ហើយ ស្អាតបែបហ្នឹងតើទើបពូតូចនឹករហូតមិនឈប់ ហិហិ" នាងល្អិតលីលីនិយាយញ៉ោះបងស្អាតប្លែកមុខម្នាក់នេះបន្តិច ស៊ូនូក៏អង្គុយព្រិចភ្នែកម៉ក់ៗបែបមិនយល់ការអ្វីដែលក្មេងស្រីម្នាក់នេះនិយាយទាល់តែសោះ។
"និយាយអញ្ចឹងលីលីមកដុតនំតែជាមួយអ្នកបម្រើទេមែនទេ?"
"អត់ទេ! បងស្រីដែលពូតូចបញ្ជូនមកមុននោះជាអ្នកជួយលីលី.." មនុស្សដែលបញ្ជូនមកមុន? ជាសំនួរដែលលេចក្នុងខួរក្បាលស៊ូនូមុនគេបង្អង់ ផ្ទៃមុខដែលអោនចុះមុននោះក៏ងើបឡើងអស់រួចសំឡឹងមើលទៅស្រីតូចម្នាក់ទៀតដែលកំពុងតែដើរចូលមករកនាងទាំងញញឹមពព្រាយ។
"ម៉ាឡា?!"
"យើងលឺថាពួកឯងជាមិត្តនឹងគ្នា អញ្ចឹងយើងក៏សម្រេចចិត្តយកឯងឲ្យមកនៅជាមួយនាង កុំឲ្យនាងអផ្សុក" ស៊ុងហ៊ូនញញឹមព្រោះគិតថាការដែលនាំម៉ាឡាទៅនៅជាមួយស៊ូនូនឹងធ្វើឲ្យគេបាត់អផ្សុក តែគ្រប់ក៏ផ្ទុយពីការចង់បានរបស់ស៊ូនូទាំងអស់។
(វាជាការចាប់ផ្ដើមដ៏ខ្មៅកខ្វក់មួយសម្រាប់ជីវិតខ្ញុំ)
"ម៉ាឡា.."
"ស៊ូនូហ្អា៎ យើងចាំផ្លូវឯងយូរហើយ" អ្នកដែលស៊ុងហ៊ូនដង្ហោយហៅឈ្មោះមុននោះក៏ចូលហួសមកកាន់ក្រសោបម្រាមដៃស៊ូនូយើងជាប់តែម្ដង ស៊ូនូសំឡឹងមើលកាយវិការមិនសមទំនងរបស់នាងរួចទាញដៃចេញពីការចាប់កាន់របស់មនុស្សស្រីម្នាក់នេះ ម៉ាឡាខ្លាចថាអ្នកក្រៅអាចដឹងពីទំនាក់ទំនងមិនល្អរវាងពួកគេទើបមានតែចូលមកជិតស៊ូនូរួចអោបដៃស៊ូនូជាប់ជំនួសវិញ។
"អរគុណលោកម្ចាស់ដែលនាំមិត្តខ្ញុំមកតាមការសុំណា៎ ម៉ាឡាសប្បាយចិត្តណាស់ ហិហិ" ម៉ាឡាសើចស្ញេញដាក់ស៊ុងហ៊ូន តែស៊ូនូឯណោះក៏នៅរក្សាមុខស្មើដដែល ស៊ូនូនៅស្ងៀមមិនរើបម្រាស់ចេញពីការអោបមែន ប៉ុន្តែគេក៏មិនបាននិយាយអ្វី រឹតតែមិនបង្ហាញក្ដីរីករាយដែលមានម៉ាឡាមកនៅជាមួយនឹងគេឡើយ។
"ឃើញពួកឯងស្រឡាញ់គ្នាអញ្ចឹងល្អហើយ ម៉ាឡាជួយមើលមិត្តនាងផង បើសិនជាគេឃ្លានអីរឺក៏ចង់បានអីនាំគេទៅទិញនៅផ្សារទំនើបក្បែរវិមាននេះទៅ ម៉្យាងស្អែកខានស្អែកពួកយើងត្រូវហោះទៅកន្លែងផ្សេងទៀតផង យើងមិនចង់នៅយូរក្លាយមានអ្នកមកប៉ងចង់ឆក់ទ្រព្យសម្បត្តិយើងទៅ" ស៊ុងហ៊ូននិយាយសម្ដៅទៅលើខ្លួនស៊ូនូហ្នឹងណា តែម៉ាឡាឯណោះក៏ញញឹមអៀនប្រៀនត្បិតគិតថានាងក៏អាចជាសម្បត្តិមួយក្នុងចំណោមសម្បត្តិដែលគេនិយាយឡើងនោះដែរ។
"ខ្ញុំទៅទិញតែគុជផឹកសិន" ស៊ូនូបញ្ចប់ការរាក់ទាក់ជាមួយមិត្តចាស់ត្រឹមប៉ុណ្ណឹងរួចក៏បែរដើរចេញទៅស្ងាត់ឈឹងមិនសូម្បីតែទារលុយពីស៊ុងហ៊ូន នាយសង្ហាសំឡឹងមើលទៅស៊ូនូទាំងក្រសែភ្នែកភ្លឺថ្លាតែរក្សានូវចម្ងល់ដែលមានលើខ្លួនគេដូចដើម។
"មិត្តឯងតែងតែចម្លែកអញ្ចឹងតាំងពីដើមរឺ?"
ម៉ាឡាសំឡឹងមើលផែនខ្នងអ្នកចេញទៅរួចក្ដាប់មាត់ក្រវីក្បាលតិចៗ ទោះជាស៊ូនូបង្ហាញភាពស្អប់ខ្ពើមមកនាង តែនាងក៏នៅតែតាមស៊ូនូជាប់វិញដូចដើម។
"ចាំខ្ញុំទៅតាមមើលគេណាលោកម្ចាស់ បន្តិចទៀតខ្ញុំនាំគេមកវិញ"
"ល្អ!" ស៊ុងហ៊ូនងក់ក្បាលយល់ព្រមឲ្យនាងទៅ គេនៅឈរមើលការចាកចេញទៅរបស់ពួកគេម្ដងម្នាក់ៗរហូតដល់បាត់ពីក្រសែភ្នែកទើបគេចូលទៅខាងក្នុងបាត់មុន។
....
"ស៊ូនូ..ស៊ូនូឈប់សិន" ដំណើរបោះជំហានធ្ងន់ៗរត់តាមពីក្រោយខ្លួនម្ចាស់កាយស្រឡូនដូចជាចង្កឹះ ស៊ូនូបោះជំហានល្វត់ល្វន់របស់គេទៅមុខរហូតទាំងមិនសូម្បីងាកក្រោយ ទោះលឺហើយថាមានអ្នកកំពុងតែហៅក៏ដោយ។
"ហ៊ឹសៗ តាមឯងទាន់ហើយ"
"មកតាមយើងធ្វើអី?" ស៊ូនូនិយាយកំបុតៗដាក់មិត្តស្រីដែលគេធ្លាប់ស្រឡាញ់ស្មើជីវិត មានអ្វីមួយម៉ាត់មួយករក៏ពួកគេចែកគ្នា តែគ្រានេះ អារម្មណ៍ល្អទាំងអស់នេះវាលែងមានតទៅទៀតហើយ គេអន់ចិត្ត ខូចចិត្តនឹងរឿងដែលម៉ាឡាបានធ្វើជាមួយនឹងនាយបាដេស ចៅហ្វាយចាស់គេនោះខ្លាំងណាស់។
"មិចក៏ឯងនិយាយអញ្ចឹងយើងមកតាមឯងព្រោះតែបារម្ភនឹងណា៎ ស៊ូនូហ្អា៎! យើងសុំទោស..ថ្ងៃនោះ..ថ្ងៃនោះយើងពិតជាមិនបានតាំងចិត្តពិតមែន យើង..យើងវង្វេងស្មារតីមួយពេលទើបយើង..យើងព្រមជាមួយគេ.." ម៉ាឡាព្យាយាមនិយាយបកស្រាយប្រាប់ តែស៊ូនូក៏មិនបានបញ្ចេញប្រតិកម្មអ្វី គេដើរហួសម៉ាឡាទៅធ្វើហីៗដូចជាមិនចាត់ទុកថាសម្ដីនាងជាការពិតសោះ។
"ឯងចង់ស្អប់យើងដូចជាគ្រប់គ្នាមែនទេនូ? ហ្អាយ៎! ឯងលឺយើងនិយាយទេនូ អឹស"
ផូស!
ដោយសារតែហៅមិត្តមិនឈប់សោះម៉ាឡាក៏យកដបទឹកសុទ្ធដែលនៅនឹងដៃគប់ទៅកាន់ស៊ូនូតាមអ្វីដែលនាងធ្លាប់ធ្វើដាក់គ្នា តែគ្រានេះដបទឹកមិនបានត្រូវមិត្តនាង បែរជាហោះទៅត្រូវម្សៀរៗប៉ុន្មាននាក់ដែលកំពុងតែអង្គុយជក់បារីនៅអែបផ្លូវឯណោះវិញ។
"អាណាជាអ្នកគប់វើយ?!"
"ហ៊ឹក! សុំទោស..ខ្ញុំសុំទោសលោក ហ៊ឹក ខ្ញុំអត់មានចេតនាទេ នូ..នូ ជួយយើងផង អ្ហាយ៎!!" ដំបូងស៊ូនូគេដើរទៅធ្វើមិនដឹងបំណងចង់ទុកម៉ាឡាចោល តែសម្លេងដង្ហោយហៅរបស់នាងជាមូលហេតុធ្វើឲ្យស៊ូនូនៅស្ងៀមមិនបាន ស៊ូនូទល់អណ្ដាតបន្តិចរួចទាញដបស្រាថ្មៗពីក្នុងកេសចំនួន3ដបទៅជាមួយ។
"វើយ! លែងនាង"
ផូស..ច្រាវ!
ស៊ូនូវ៉ាត់សំពងក្បាលរបស់បុរសម្នាក់មាឌធំជាង ចំណែក2នាក់ទៀតកាលបើឃើញស៊ូនូបំណងចង់វាយក្បាលខ្លួនដែរ ពួកគេក៏នាំគ្នារត់ព្រាត់ប្រាសអស់ទៅ ស៊ូនូយកស្បែកជើងខ្មៅរបស់គេជាន់ចុងដង្ហើមបុរសដែលទ្រោមនឹងដីនោះបន្តិចរួចទម្លាក់ភ្នែកមើលទៅគេ។
"ម៉ែឯងមិនមែនជាភេទស្រីទេហ្អេស៎ បានជាឯងមកធ្វើបាបមនុស្សដែលមានភេទដូចម្ដាយឯងបែបនេះ? ថ្ងៃក្រោយបើយើងឃើញឯងធ្វើបែបនេះម្ដងទៀត កុំស្រែកថាយើងកាចឲ្យសោះ ថ្វើយ ពួកអាសត្វ" ហ្វេលីទម្លាក់ជើងទាត់គេមួយជើងរួចបោះជំហានចាកចេញទៅបាត់ ម៉ាឡាឯណោះក៏រត់តាមស៊ូនូស្ងាត់ៗទាំងនៅភ័យខ្លួននៅឡើយ។
"ឯងគិតថាឯងខ្លាំងហើយមែនទេ? បានជាឯងព្រមមកនៅជាមួយគេម្នាក់នេះ?" ពួកគេដើរបកមកវិញទាំងមិនបានទិញអ្វី ព្រោះរឿងហេតុមុននេះនាំឲ្យស៊ូនូខូចអារម្មណ៍អស់គ្មានសេសសល់។
"ប្រុសណាក៏ដូចជាប្រុសណាដែរស៊ូនូ គ្មាននរណាល្អជាមួយនឹងយើងទេ ភ្នែកគេមិនមើលមកស្រីណាតែម្នាក់រហូតទេ លោកម្ចាស់ស៊ុងហ៊ូននេះក៏ប្រហែលជាដូចគ្នា" ពួកគេដើរមកដល់វិមានវិញ ម៉ាឡាក៏ប្រញាប់ដើរហួសទៅមុនស៊ូនូ នាងក៏ចោលភ្នែកឃើញនាយកំពុងតែមើលមកពួកគេ ម៉ាឡាក៏ងាកមើលមកស៊ូនូរួចនិយាយ៖
"ចាំយើងពិសោធន៍ឲ្យឯងមើល" ម៉ាឡាដើរចូលទៅដល់ក៏រកកលចង់ដួលតែស៊ុងហ៊ូនក៏ចាប់ទប់នាងជាប់ ស៊ូនូនៅឈរស្ងៀមសំឡឹងមើលសកម្មភាពគ្រប់យ៉ាងតាមទម្លាប់ ដូចជាពេលដែលគេធ្លាប់តាមទាន់ម៉ាឡានឹងបាដេសនៅលើគ្រែជាមួយគ្នាអញ្ចឹង។
(ប្រុសណាក៏ដូចជាប្រុសណាដែរស៊ូនូ គ្មាននរណាល្អជាមួយនឹងយើងទេ ភ្នែកគេមិនមើលមកស្រីណាតែម្នាក់រហូតទេ លោកម្ចាស់ស៊ុងហ៊ូននេះក៏ប្រហែលជាដូចគ្នា)
ពាក្យពេចន៍ប៉ុន្មានឃ្លាដែលម៉ាឡាបាននិយាយប្រាប់គេមុននេះក៏បន្លឺល្អៀងៗនឹងត្រចៀកអ្នកដែលកំពុងតែឈរមើលម្ចាស់ថ្មីគេកាន់ប៉ះនឹងស្ពាបថ្ងាសរបស់ម៉ាឡាទាំងចងចិញ្ចើមហាក់បារម្ភនោះ។
"នេះម៉ាឡានឹងឃាតករតូចទៅមានរឿងអីមកពីណា ទើបបានជាម៉ាឡាមើលទៅហត់នឹងខ្សោយកម្លាំងម៉្លេះ? នេះមានត្រូវរបួសអីត្រង់ណាទេ?" ម៉ាឡាធ្វើជាលើកដៃទប់ក្បាលខ្លួនឯងរួចក្រវីក្បាលទាំងយំ នាងសំឡឹងមើលទៅស៊ូនូចយំតិចៗ។
"ម៉ាឡាមិនអីទេ គ្រាន់តែភ័យស្លុតនឹងស្ថានការណ៍ គ្រប់អ្នកលេងប៉ុន្មាននាក់មុននោះវាមកចង់ចាប់ពួកយើង..ហ៊ឹក ចាប់ពួកយើងទៅធ្វើប្រពន្ធពួកវា ហ៊ឺ"
"នេះមានរឿងបែបហ្នឹងមែនហេស៎ឃាតករតូច? ហេតុអីក៏មិនព្រមប្រាប់យើងរឺវេកាស?"
"ហ៊ឺ! ព្រូស" រាងកាយអ្នកដែលមាំទាំមុននោះក៏ដួលសន្លប់ព្រូសទៅលើដី ស៊ុងហ៊ូនប្រញាប់វាសដៃពីម៉ាឡារួចចុះទៅត្រកងរាងកាយស៊ូនូជំនួសវិញ គេក៏បានឃើញស្នាមខ្វាចដែលបង្ហាញច្បាស់លើកញ្ចឹងកររបស់ស៊ូនូ មានឈាមរឹមៗ មិនបង្អង់យូរស៊ុងហ៊ូនក៏ប្រញាប់បីគេឡើងទៅជាន់ខាងលើបាត់ ម៉ាឡាដែលមុននេះបំណងចង់បញ្ជាក់ប្រាប់ស៊ូនូ ពេលនេះក៏បែរជានៅស្ងៀមទ្រឹង រាងតូចដែលដេកទន់ល្មក់ក្នុងរង្វង់ដៃស៊ុងហ៊ូនក៏បែរមើលមករួចញញឹមចុងមាត់ដាក់ម៉ាឡាបន្តិច។
(នាងមិនយល់ចិត្ត Bad boy ជាងយើងទេម៉ាឡា)
នែល្បិចឆីនូសាហាវណាស់តាមមិនចង់ទាន់
By: sunshine-ពន្លឺព្រះអាទិត្យ
THANKS you for reading
Please spp Page me🥺

🏴LOVE GAME🏴||SUNSUN||                                             Ss1 (Khmer)Where stories live. Discover now