Chapter7ភាពស្រពិចស្រពិល

169 33 6
                                    

ល្បែងបង្វែរស្នេហ៍

"លោកម្ចាស់.." ស៊ូនូលាន់មាត់ស្រែកចាចកាលបើអ្នកដែលនិយាយបញ្ចើចបញ្ចើរមុននោះអោនមុខចូលមកចង់ថើបគេពិតមែន ដៃតូចស្រឡូនដូចបន្លាក្រូចក៏លូករុញទ្រូងហាប់ណែនរបស់គេ ភ្នែកមូលក្រឡង់បង្ហាញភាពភ័យខ្លាចមិនស្ទើរទេ ឃើញរាងតូចភ័យហ្នឹងខ្លួនគេយ៉ាងនេះ នាយសង្ហាក៏បញ្ឈប់សកម្មភាពខ្លួនភ្លាម បង្ហាញនូវស្នាមញញឹមព្រានទៅកាន់ស៊ូនូជំនួសវិញ។
"ហេតុអីក៏ឯងហ៊ានលូកដៃរុញយើងចេញបែបនេះ?"
"នេះពួកយើងកំពុងតែនៅលើយន្តហោះ លោកម្ចាស់មិនគិតថានឹងមានមនុស្សមកឃើញទេហ្អេស៎?"
"អញ្ចឹងបានន័យថាបើចុះពីយន្តហោះពេលណា ឯងក៏ព្រមធ្វើតាមអ្វីដែលយើងចង់បានមែនទេ? មែនទេ..ហ៊ឹម?!" ស៊ុងហ៊ូនផ្ទួនសំនួរគេមិនដឹងជាប៉ុន្មានដង ហើយមុខគេក៏អោនសឹងតែប៉ះនឹងថ្ពាល់ក្រហមរបស់អ្នកនៅក្រោមទ្រូងទៅហើយ ស៊ូនូដើមឡើយគេមិនដែលទទួលបានអារម្មណ៍រំភើបបែបហ្នឹង ទើបបានជាគេមិនដឹងជាធ្វើខ្លួនបែបណាឲ្យសាកសម ស៊ូនូក៏លូកដៃរុញទ្រូងគេបន្តិច តែនាយក៏គេចចេញតាមកម្លាំងដៃមួយនោះ ឲ្យឱកាសដល់រាងតូចឲ្យគេចចេញពីចន្លោះដៃមនុស្សប្រុសព្រានម្នាក់នេះ។
"ខ្ញុំ..ខ្ញុំទៅរកលី..រកលីវិញហើយ"
"អេ៎! ឯងមិនទាន់ឆ្លើយសំនួរយើងផង ចុះពីយន្តហោះឯងនឹងធ្វើតាមយើងទេ? ហ៊ឹសៗ" ស៊ុងហ៊ូនស្រែកហៅរាងតូចដែលរត់ខ្ទប់ត្រចៀកចេញទៅមុននោះ មិនតែប៉ុណ្ណោះគេក៏នៅអស់សំណើចជាមួយនឹងភាពគួរឲ្យខ្នាញ់របស់គេថែមទៀត។
"ការពិតទៅឯងក៏គួរឲ្យស្រឡាញ់ម៉្យាងដែរតើ"

ការធ្វើដំណើរលើវេហា ចំណាយពេលតាំងពីថ្ងៃរះរហូតទាល់តែថ្ងៃលិចវិញទើបពួកគេអាចហោះសំកាំងនៅលើទីក្រុងល្បីមួយដែលជាកន្លែងទេសចរណ៍នឹងមានសមុទ្រស្រស់ស្អាតត្រជាក់ភ្នែក យន្តហោះក៏មានសភាពងងឹតមើលមនុស្សនឹងភ្នែកសឹងតែមិនឃើញព្រោះតែពួកគេបិទភ្លើងដើម្បីឲ្យអ្នកដំណើរគេង។
"ដល់ហាវ៉ៃហើយទាន៎" វេកាសដែលអង្គុយកៀននឹងបង្អួចយន្តហោះក៏លាន់មាត់និយាយប្រាប់ដល់ចៅហ្វាយប្រុសដែលអង្គុយចុចថេបលេតទាំងមុខស្មើបន្តិច ស៊ុងហ៊ូនក៏ងក់ក្បាលបន្តិចរួចងាកភ្នែកមើលទៅសក្មេងតូច2នាក់ដែលកំពុងតែគេងអោបគ្នាជាប់ណែនពេញដៃឯណោះ។
"មើលចុះ បើបងជេយ៍មកឃើញមិនដឹងជាញញឹមរហែកមាត់ប៉ុន្មានកំណាត់ទេ" ស៊ុងហ៊ូនគេក៏ញញឹមពេញចិត្តដែលឃើញក្មួយស្រីស្និតស្នាលនឹងក្មេងប្រុសដែលគេយកមកតាមនោះ ពួកគេនៅលេងជាមួយគ្នាអស់រាប់ម៉ោងយ៉ាងសប្បាយរីករាយ ហើយពេលនេះពួកគេក៏មកគេងអោបគ្នស្អិតថែមទៀត។
"ឯងមើលពេលយន្តហោះចត ប្រាប់គេឲ្យរៀបអាហារនឹងបន្ទប់ឲ្យពួកយើងផង"
"ចុះចៅហ្វាយមិនសម្រាកនៅវិមានធំទេហ្អេស៎?" វេកាសក៏សួរបញ្ជាក់ទៅអ្នកដែលបញ្ចេញអាការៈប្លែកៗនោះ ស៊ុងហ៊ូនក៏ងាកមើលទៅក្មេងប្រុសកំពុងតែដេកនោះបន្តិចរួចទើបងាកមើលទៅវេកាសវិញ។
"យើងមិនចង់ឲ្យគេនៅតែឯងទេ ឯងនឹងម៉ាឡាប្រើបន្ទប់ដេកក្នុងវិមានចុះ"
"តែលោកម្ចាស់.." ម៉ាឡានៅអង្គុយបាំងខាងក្រោយស្ដាប់លឺច្បាស់ទើបនាងប្រញាប់ហាមាត់និយាយឡើង តែការឈប់ចតក៏កើតមានឡើងភ្លាមៗទើបនាងមិនអាចបញ្ចប់ប្រយោគនោះឲ្យស្រួលបួលបាន ម៉ាឡាចូលមកបំណងចង់បដិសេធនឹងការគិតរបស់នាយ តែស៊ុងហ៊ូនក៏មិននិយាយអ្វី ដៃត្រកងបីរាងកាយស៊ូនូកំពុងតែគេងឡើង នាងល្អិតលីលីឯណោះក៏ក្រោកឡើងល្មមមិនចាំឲ្យវេកាសមកបីត្រកងនាងទាន់។
"នេះដល់ផ្ទះលីហើយហ្អរ៎?"
"បាទ ដល់ហើយអ្នកនាងតូច" លីលីលើកដៃញីភ្នែករួចប្រញាប់ចុះទៅក្រោមភ្លាម ស៊ុងហ៊ូនក៏បីរាងតូចចេញទៅភ្លាមដូចគ្នា សល់តែម៉ាឡាដែលបង្ហាញទឹកមុខមិនជាសប្បាយចិត្តប៉ុន្មាននឹងឃើញស៊ុងហ៊ូនបីមិត្តទៅបែបនេះ វេកាសក៏តាមមើលនាងពីក្រោយរួចលើកដៃអេះក្បាលតិច។
"នេះយើងដូចជានៅក្នុងរឿងភាគយ៉ាងមិចទេ"
ស៊ុងហ៊ូនបីត្រកងស៊ូនូចុះពីលើយន្តហោះប្រៀបបីដូចជាទស្សនីយភាពកម្របំផុតដែលអ្នកនៅលើកោះនោះធ្លាប់បានឃើញ លោកម្ចាស់ជេយ៍ដកខ្សៀរចេញពីមាត់បន្តិចរួចចងចិញ្ចើមសំឡឹងមើលប្អូនប្រុសចុះសន្សឹមៗព្រោះខ្លាចអ្នកនៅក្នុងដៃដឹងខ្លួន។
"នេះយើងស្រវាំងភ្នែកព្រោះតែវីស្គីរឺក៏ឯងបីប្រុសចម្លែកចុះមកហ្នឹង? អូយ៎" លោកម្ចាស់ជេយ៍និយាយមិនទាន់ចប់ក៏ស្រែកចាច៎ព្រោះត្រូវដៃរហ័សរបស់ភរិយាចាប់ក្ដិចចុងទ្រូងបន្តិច គេឈឺចុកតែមិនហ៊ាននិយាយអ្វីតែបានតែញញឹមនឹងអោបប្រពន្ធគេប៉ុណ្ណោះ។
"បងនេះមិនចេះកែទម្លាក់សោះរឿងផឹកហើយនិយាយតែផ្ដាសហ្នឹង..នេះចង់ឲ្យអូនខឹងដល់ទាស់មែនទេ?"
"ឃើញទេ! បងថ្លៃនិយាយត្រូវណាស់ កុំចេះដឹងរឿងគេ ម៉្យាងមិនមែនមានតែបងឯណាដែលចេះពេញចិត្តកូនកំលោះគេនោះ"
នាយក៏បីស៊ូនូហួសទៅកាន់រីសតដែលបានរៀបចំទុក អ្នកដែលស៊ុងហ៊ូនគិតថាគេងលក់នោះក៏បើកភ្នែកសន្សឹមៗឡើងតិចៗ ពាក្យដែលគេចាំជាងគេមិនភ្លេចនោះគឺពាក្យដែលគេនិយាយថាគេពេញចិត្ត..នេះគេពេញចិត្តនរណា? ពេញចិត្តគេហ្អេស៎?
By: sunshine-ពន្លឺព្រះអាទិត្យ
Thanks you for reading 🤍🏴

🏴LOVE GAME🏴||SUNSUN||                                             Ss1 (Khmer)Where stories live. Discover now