Chapter 3

236 46 8
                                    

ល្បែងបង្វែរស្នេហ៍

"ហ៊ើយ!មិនអាចទេ.." ស៊ូនូក៏ប្រញាប់ក្រោកឡើងបំណងចង់ចាកចេញទៅតែទ្វារក៏បែរជាត្រូវចាក់ពីខាងក្រៅតែម្ដង រាងតូចក៏ព្យាយាមគោះទ្វារគ្រាំងៗឲ្យអ្នកខាងក្រៅបើកឲ្យចេញ តែគេមិនបានដឹងឡើយថាការឃុំឃាំងមិនឲ្យចេញនេះជាស្នាដៃរបស់នាយបាដេសសោះ។
"មើលការខុសត្រូវហាមមិនឲ្យគេចេញទៅឲ្យសោះ ល្បែងចប់ពេលណាយើងនឹងបញ្ជូនគេឲ្យមកប្រាប់ពួកឯង ហើយពេលនោះពួកឯងយកគេគេចទៅ" បាដេសនិយាយទៅកាន់កូនចៅប៉ុន្មាននាក់ដែលកំពុងតែយាមកាមអ្នកនៅក្នុងបន្ទប់ឯណោះ ស៊ូនូទម្លាក់ខ្លួនអង្គុយចុះអស់សង្ឃឹមគ្រាដែលបានលឺពីដំណឹងនឹងបញ្ជារបស់បាដេសមុននោះ។
"ខ្ញុំប្រាប់លោកហើយស៊ុងហ៊ូន លោកគ្មានថ្ងៃយកឈ្នះគេទេ គេមិនព្រមលែងខ្ញុំទៅដោយងាយៗទេ ខ្ញុំជំពាក់កម្មជាមួយគេច្រើនណាស់" ស៊ូនូនិយាយទាំងទឹកមុខស្រងូតស្រងាត់តាមទម្លាប់ដែលគេតែងតែមាន ក្នេងតូចដែលតែងតែជាមនុស្សរីករាយក៏លែងមានទៀតនោះដែរ មានតែស៊ូនូដែលរឹងមាំពីខាងក្រៅ តែសោកសៅពីក្នុងមកប៉ុណ្ណោះ។

មួយម៉ោងក្រោយការខលរវាងស៊ុងហ៊ូននឹងស៊ូនូឯណោះ ការប្រកួតក៏បានចាប់ផ្ដើមយ៉ាងលឿនបំផុតមិនធ្លាប់មាន គ្រប់យ៉ាងត្រៀមអស់រួចរាល់ កម្លោះម្ចាស់កាសុីណូក៏នៅអង្គុយសំឡឹងមើលចំណតឡានខាងក្រោយ រង់ចាំទាល់តែឃើញឡានស្ព័រទំនើបមួយគ្រឿងបើកចូលមកយ៉ាងលឿនតាមទម្លាប់របស់នាយសង្ហាម្នាក់នោះ។
"ឯងជាអ្នកបង្ខំយើងទេណា៎ អាស៊ុងហ៊ូន! មិនថាប្រើល្បិចស្មោគគ្រោកបែបណា យើងនឹងធ្វើឲ្យប្រាកដថាឃាតករតូចនឹងមិនធ្លាក់ទៅលើដៃឯង" បាដេសឈរសំឡឹងមើលផែនខ្នងអ្នកដើរសម្ដៅទៅផ្លូវចូល ដៃក្ដាប់ណែនព្រមជាមួយនឹងពាក្យថាកំហឹងជាប់ពេញទ្រូង ឃាតករតូចជាសម្បត្តិផ្ទាល់ខ្លួនរបស់គេ គេមិចនឹងអាចព្រលែងឲ្យទៅគេដទៃបានដោយងាយៗនោះ។
"អ្នកប្រុសបាដេស"
"យើងដឹងហើយ" ថាហើយនាយក៏ទម្លាក់កន្ទុយបារីនៅលើថាសរួចបោះជំហានចូលទៅកាន់បន្ទប់លេងល្បែងនោះបាត់ទៅ។
មកដល់គេក៏សំឡឹងមើលទៅនាយសង្ហាដែលកំពុងតែអង្គុយនៅតុល្បែងតែម្នាក់ឯង គ្មាននរណាម្នាក់មកជាមួយនោះ បាដេសញញឹមដឹងទុកថាគេនឹងមានប្រៀបលើស៊ុងហ៊ូននាពេលនេះហើយ គេមិនអាចយកឈ្នះលើគេនោះឡើយ។
"ប្រហែលជាក្ដៅចិត្តណាស់ហើយទើបបានជាបង្ខំលេងជាថ្មីជាមួយខ្ញុំបែបនេះ ស៊ុងហ៊ូន" បាដេសទម្លាក់កាយអង្គុយគងអន្ទាក់ខ្លាពីមុខកម្លោះសង្ហាយើង អ្នកចែកបៀរក៏ញាប់ដៃជើងចែកបៀរដែលមានទាំងអម្បាល់ម៉ានអស់តាមលំដាប់ ខណៈពេលដែលគ្រប់យ៉ាងមានសភាពស្ងប់ស្ងាត់នោះ ស៊ុងហ៊ូនក៏ញញឹមសំឡឹងមើលជុំវិញខ្លួនហាក់កំពុងតែរកមើលអំណោយដែលខ្លួននឹងយកទៅនោះ។
"ឃាតករតូចគេនិយាយថាមិនចុះមកទេ គេមិនចង់ចួបនឹងនរណាក្រៅពីខ្ញុំទេ" បាដេសគេទម្លាក់បៀរមួយសន្លឹកចុះ ព្រមទាំងនិយាយអួតអាងអញ្ចេសអញ្ចុះបំណងចង់ឲ្យស៊ុងហ៊ូនច្រណែន ច្រណែនដែលគេមានប្រៀបលើឃាតករតូចជាងគេ ស៊ុងហ៊ូនងក់ក្បាលតបរួចទម្លាក់យកបៀរនោះយកមកតម្រៀបក្នុងដៃ។
"មិនអីទេ ព្រោះយូរៗទៅគេច្បាស់ជាទម្លាប់នឹងការឃើញមុខយើងជាមិនខាន អេ៎.." ស៊ុងហ៊ូនគេរវល់តែនិយាយក៏ច្រឡំដៃជ្រុះបៀរសន្លឹក3ពីដៃមក តែគេក៏សំឡឹងមើលរួចលើកយកមកដាក់ក្នុងដៃវិញ បាដេសគេក៏ភ្នែករវៃបានឃើញច្បាស់នូវសន្លឹក3ដែលធ្លាក់មុននោះ គេក៏ញញឹមគិតថាគេនឹងចុះសន្លឹក3ទៅព្រោះតែសន្លឹក3អាចជាសន្លឹកដែលស៊ុងហ៊ូនមានគូស្រាប់ទើបគេធ្វើដូចជាមិនខ្វល់សោះ។
"ខ្ញុំសុំនិយាយរឿងខ្លះជាមួយលោកទៅចុះ មិនមែនគ្រប់អ្នកលេងល្បែងទាំងអស់នឹងត្រូវគោរពដល់លោកទេ.." បាដេសនិយាយទៅកាន់គេមុននឹងទម្លាក់សន្លឹក3ព្រឹសនៅលើតុ ស៊ុងហ៊ូនក៏ច្បូញមាត់បន្តិចតែប្រែមកជាញញឹមមួយប៉ព្រិចភ្នែក។
"ហេតុអីក៏គេមិនគួរគោរពនោះ?" ស៊ុងហ៊ូនក៏ទម្លាក់បៀរទាំងអស់ពីដៃ បង្ហាញច្បាស់ថាសន្លឹក3នោះជាសន្លឹកដែលគេត្រូវការ ហើយការដែលគេធ្វើជាមិនខ្វល់នោះព្រោះតែគេចង់បោកបាដេសទេតើ។
ក្រឹប!
ស៊ុងហ៊ូនលើកដៃទាំងសងខាងឡើងខណៈបាដេសលើកាំភ្លើងតម្រង់មកគេ ស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខរបស់គេខណៈកាយមាំសង្ហាក្រោកឈរទាំងទាំងសងលើកឡើងហួសពីក្បាល។
"ហីយ៉ា! ជាកូនប្រុសណា គួរតែគោរពសន្យាផង"
"យើងមិនព្រម.." បាដេសភ្ជុងកាំភ្លើងមកកាន់តែជិត អ្នកដែលនៅឈរក្នុងបន្ទប់ដែលគេគិតថាជាកូនចៅឯណោះក៏បែរកាំភ្លើងមករកគេទាំង ការពិតស៊ុងហ៊ូនមិនបានមកតែម្នាក់ឯងទេ គេរៀបគម្រោងនឹងយកកូនចៅគេមកប្ដូរនឹងកូនចៅបាដេសអស់តាំងពីគេបានជួបឃាតករតូចនៅមន្ទីរពេទ្យឯណោះ គេមានគម្រោងមកយកគេពីបាដេសតាំងតែពីពេលនោះមកម៉្លេះ។
"ទៅយកគេមក"
"បាទទាន៎" វេកាសក៏នាំកូនចៅផ្សេងចូលទៅកាន់បន្ទប់ខាងក្រោយឯណោះ ខណៈបាដេសធ្វើអីលែងបាន គេបានត្រឹមតែភ្ជុងកាំភ្លើងដែលគេទាញពីកូនចៅនោះទៅស៊ុងហ៊ូនប៉ុណ្ណោះ។
"យើងនិយាយហើយថាឯងគ្មានថ្ងៃឈ្នះយើងទេបាដេស"
"ទ្រពសម្បត្តិរបស់ឯងទុកឲ្យយើងជាអ្នកមើលថែម្ដងចុះ"
"គួរធ្វើយ៉ាងមិចទៅ?"
"គួរធ្វើយ៉ាងមិច?" ក្រឡេកទៅមើលក្មេងល្អិតស៊ូនូដែលនៅក្នុងបន្ទប់ឯណោះវិញ អារម្មណ៍ទន្ទេញបង្ហាញនូវភាពមិនប្រក្រតី ហាក់មានប្រផ្នូលដឹងថាយប់ហ្នឹងគេអាចនឹងត្រូវឃ្លានឆ្ងាយពីបាដេសហើយ បែបហ្នឹងហើយទើបគេចេះតែនៅមិនសុខ។
ក្រាក!
ទ្វារបន្ទប់ផ្ទាល់ខ្លួនគេក៏បើកឡើង រាងតូចថយក្រោយប៉ុន្មានជំហានក្រោយឃើញមានវត្តមានបុរសប្លែកមុខប៉ុន្មាននាក់ចូលមក គេមិនធ្លាប់បានឃើញពួកគេអីម្ដងទេ លើកលែងតែបុរសម្នាក់ ម្នាក់នោះគឺវេកាស។
"លោកម្ចាស់ឲ្យខ្ញុំមកយកអ្នកប្រុសទៅ.."
"មិនទៅទេ..យើងមិនទៅទេ ចៅហ្វាយឯងលេងបោកប្រាស់គេ យើងមិនទៅទេ" ស៊ូនូនិយាយស្របនឹងជំហានជើងរត់ឡើងទៅលើពូក វេកាសចងចិញ្ចើមគិតថាគួរតែឲ្យគេទៅតាមចិត្តចង់រឺក៏បង្ខំតាមចៅហ្វាយបញ្ជា។
"អេ..អេ! អ្នកប្រុស"
"អ្នកប្រុសឈប់.." វេកាសមិនទាន់បានចាត់ការផង ស៊ូនូក៏លោតរំលងចុងគ្រែរួចរត់ចេញទៅខាងក្រៅភ្លាមដូចជាស្វាដាច់ចំណង អ្នកកម្លោះយើងលើកដៃឈ្លីក្បាលខ្លួនឯងខ្វាកៗសឹងតែរយៈស្បែកក្បាលទៅហើយ គេមិនបណ្ដោយឲ្យអនាគតអ្នកប្រុសតូចរត់ចេញទៅដោយងាយឡើយ វេកាសបញ្ជាឲ្យអង្គរក្សផ្សេងតាមស្ទាក់ចាប់ស៊ូនូគ្រប់ច្រកល្ហកទាំងអស់ ទីបំផុតពួកគេក៏ចាប់អោយទាល់តែបាន នាយបាដេសក៏មិនអាចធ្វើអ្វីបានព្រោះកូនចៅស៊ុងហ៊ូនឡោមពទ្ធ័កាសុីណូគ្រប់ច្រកល្ហកអស់ទៅហើយ។
"លោកបាដេស" ស៊ូនូដែលមានគេចូលមកក្រៀកជាប់ឯណោះក៏ឧទានហៅនាយបាដេសជាប់ ហាក់បង្ហាញភាពមិនទាន់អស់អាល័យ ពិតមែនជាមនុស្សនៅក្រោមអំណាចនឹងដើរតាមបុរសម្នាក់អស់ជាង3ឆ្នាំ គេក៏សមល្មមអាចមានចិត្តគិតអ្វីលើគេខ្លះអញ្ចឹងហើយ។
"លាសិនហើយលោកបាដេស" វេកាសអោនគំនាបទៅកាន់ដៃគូប្រកួតរបស់ចៅហ្វាយ មុននឹងនាំយកស៊ូនូចាកចេញឆ្ងាយពីគេ មួយស្រប៉ក់ក្រោយទើបពួកគេចាកចេញបាត់ពីបរិវេណបន្ទប់នោះ។
"អ្នកប្រុសបាដេស..នេះអ្នកប្រុសយល់ព្រមឲ្យឃាតករតូចទៅអញ្ចឹងរឺ?" កូនចៅជំនិតគេហាក់ដូចជាឈឺចិត្តជំនួសគេជាខ្លាំង ខុសឆ្ងាយពីបាដេសដែលនៅឈរសំឡឹងមើលទៅសម្បត្តិខ្លួនធ្លាក់ទៅលើអ្នកដទៃនោះដូចជាធម្មតា មិនមានប្រតិកម្មអ្វីខ្លាំងសោះ។
"អ្នកប្រុស"
"មិនយូរទេ គេនឹងមករកយើងវិញដោយខ្លួនឯងហើយ"

នៅឯចំណតឡាន រាងតូចយើងត្រូវបានគេអូសទាញនាំចូលទៅកាន់ឡានដែលមានពណ៌ក្រហមឆ្អិនសឹងតែដូចគ្នាទៅនឹងពណ៌ឈាមទៅហើយ រាងតូចមិនព្រមទៅតាមសម្រួលឡើយ គេតែងបម្រាស់នឹងបំណងចង់រត់បកក្រោយវិញរហូត។
"លែង..ពួកឯងយកយើងទៅណា អឹស"
គ្រឹប!
គ្រាន់តែវេកាសបើកទ្វារឡានភ្លាម ដៃមាំក៏លូកក្រសោបទាញចង្កេះស៊ូនូឲ្យអង្គុយចុះលើភ្លៅគេ ជំនិតរបស់អ្នកដែលអោបទាញឯណោះក៏ប្រញាប់បិទទ្វារលាន់គ្រឹបរួចចូលឡាននឹងអាលបានបើកចាកចេញទៅភ្លាមៗតែម្ដង។
"យើងនិយាយហើយថាពួកយើងនឹងជួបគ្នាម្ដងទៀត ពេលនេះមិនត្រឹមតែជួប ឯងក៏នឹងត្រូវទៅជាមួយយើងក្នុងនាមជាអំណោយ.." ស៊ុងហ៊ូននិយាយស្របនឹងដៃលូកចាប់ម៉ាសភ្នែកស៊ូនូបន្តិច តែស៊ូនូក៏ប្រញាប់ចាប់ដៃគេជាប់ មិនឲ្យប៉ះរឺបើកម៉ាសគេឡើយ។
"លែង..លែងខ្ញុំ! ខ្ញុំមិនទៅជាមួយលោកទេ"
"ប្រឹង!" សំឡេងស្រទន់មុននេះក៏ប្រែមកជារៀងគំហកបន្តិច គេប្រែផ្លាស់ព្រោះតែភាពចចេសរបស់រាងតូចនឹងឯង ស៊ូនូកាន់តែបម្រាស់គេកាន់តែរឹតដៃអោបជាប់មិនព្រលែង គេអោបទាំងមិនខ្លាចក្រែងថាអ្នកបញ្ជាចង្កូតឡាននៅបាំងខាងមុខបានឃើញសោះ។
"នៅជាមួយបាដេសយើងមិនដឹងវាធ្វើយ៉ាងមិចទេ តែនៅជាមួយយើងបើនិយាយមិនស្ដាប់តិចយើងចាប់..."
"អាមនុស្សល្មោភកាម" ស៊ូនូលើកដៃឡើងបំណងចង់ទះនាយស៊ុងហ៊ូនមួយដៃ តែក៏នៅតែមិនអាចធ្វើអ្វីគេបាន គេចាប់ដៃស៊ូនូជាប់រួចអោនមុខមកកាន់តែជិតនឹងស៊ូនូដំណកដង្ហើមគេហើរមកប៉ះថ្ពាល់រាងតូច រហូតដល់ថ្ពាល់ទាំងសងខាងរបស់គេឡើងក្រហមព្រឿងៗតែម្ដង។
"បានសាកម្ដង តិចញ៉ាមទៅ"
បឹប!
"អូយ៎!" ស៊ុងហ៊ូនចាប់ដៃស៊ូនូទាំងសងខាងជាប់ តែអ្វីដែលគេភ្លេចនោះគឺជើងគេទាំងសងខាងនៅទំនេរនៅឡើយទេ ខណៈគេសង្គ្រប់ចាប់ដៃស៊ូនូ ជើងស្រឡូនៗរបស់គេក៏នៅពីក្រោមម្លប់នៃខោរឹបដែលមានលាក់ជិតនូវប្អូនប្រុសតូចរបស់នាយ ហើយពេលនេះវាក៏ទន់ជ្រាយអស់ព្រោះតែជង្គង់របស់ស៊ូនូអុកមួយទំហឹង។
"ឯង..."
"លោកហ្នឹងហើយនៅឲ្យប្រឹង!"
(នោះបែកអស់ចាំមើលឆីនូបានអីប្រើ)😑
BY: Sunshine-ពន្លឺព្រះអាទិត្យ
Thanks you for reading 🏴

🏴LOVE GAME🏴||SUNSUN||                                             Ss1 (Khmer)Where stories live. Discover now