ផ្ដើមរឿងពាក្យថា ល្បែង មិនដែលនាំមកនូវភាពល្អប្រសើររឺក៏សេចក្ដីសុខនោះឡើយ មានតែពាក្យថាការបាត់បង់ខូចខាត ជួនកាលក៏អាចដល់ថ្នាក់ប៉ះពាល់ជីវិតដែរបើសិនជាមនុស្សម្នាក់នោះប្រថុយនឹងប្រឡូកជ្រៅក្នុងល្បែងខ្លាំងពេក។
ក៏ប៉ុន្តែអ្នកខ្លះមិនបានខ្លាចរអានឹងវាដល់ថ្នាក់ពួកគេហ៊ានលេងល្បែងមួយដែលគួរឲ្យខ្លាចបំផុត ហើយក៏គ្រោះថ្នាក់បំផុតដែលល្បែងនោះជា ល្បែងជីវិត ។ ពួកគេមិនបានខ្លាចការបាត់បង់ មិនសូម្បីតែមានភាពសោកស្ដាយថែមទៀតក៏ព្រោះតែល្បែងកាន់តែគ្រោះវាកាន់តែសប្បាយសម្រាប់ពួកគេ ម៉្យាងពួកគេមានមហិច្ឆតា មានអំណាចរឹងមាំឈរពាំងពីក្រោយចាំការពារ..
តែពួកគេខុសប្លែកពីមនុស្សមួយប្រភេទទៀតដែលហ៊ានលេងល្បែងជីវិតមួយនេះទាំងដែលពួកគេគ្មានអំណាច គ្មានបង្អែកសម្រាប់ការពារ អ្វីដែលពួកគេមានគឺមហិច្ឆតានឹងភាពចង់បានដែលកើតចេញមកពីភាពលំបាក់លំបិនក្នុងជីវិត មនុស្សដែលគិតថាលុយជាអ្វីៗទាំងអស់សម្រាប់ពួកគេ ទើបពួកគេហ៊ានយកជីវិតមកប្រថុយដើម្បីបានវា ពួកគេមិនខ្លាចការបាត់បង់ មិនខ្លាចការស្លាប់ព្រោះតែពួកគេគ្មានអ្វីដែលត្រូវបាត់បង់ មានតែពាក្យថា តម្រូវការ ។
"ធំៗហីយ៉ា!!!!" សំឡេងគ្រលរធំបន្លឺឡើងពីមាត់របស់បុរសម្នាក់ដែលប្រឹងសំឡឹងមើលទាំងបែកញើសជោគថ្ងាសត្បិតថាមួយរាត្រីនេះគេចាញ់ឡើងអស់គូថខោទៅហើយ ម៉្យាងនេះក៏ជាលុយចុងក្រោយរបស់គេទៅហើយ គាត់នៅឈរសំឡឹងមើលកាក់ចុងក្រោយរបស់គេ ហាក់មិនប្រាកដចិត្តថាគួរដាក់ចន្លោះមួយណា។
"យ៉ាងមិចលោកពូ? ពូមិនចាក់ទេរឺ? នេះខ្ញុំជិតដល់ម៉ោងទៅវិញហើយ" រាងតូចមានមុខមាត់ស្រស់ស្អាតម្នាក់ក៏សួរនាំឡើងកាលបើឃើញលោកពូដែលលេងនៅតុជាមួយគេភ័យឡើងស្លេកអស់ទៅហើយនោះ។
"ឯងកុំមកចេះដឹង ថ្ងៃនេះវាជាថ្ងៃហេងរបស់ឯងទេ ពួកយើងសុទ្ធតែតដៃទុកឲ្យឯងឈ្នះទេ..."
"អ៊ីចឹងបានន័យថាខ្ញុំមានសំណាងរាល់ថ្ងៃហើយព្រោះតែតាំងពីមកលេងនៅកន្លែងមួយនេះខ្ញុំមិនដែលឃើញលោកពូឈ្នះម្ដងណាឡើយ មិនដែលឃើញមែនណាលោកពូ ហាសហា៎" រាងតូចនិយាយឡើងស្របនឹងភាពអស់សំណើច កែវភ្នែកមុតក៏បើកគម្របដែលដាក់គ្រាប់ល្បែងដែលគេបានចាក់នោះ។
"តូចទៀតហើយ ហ៊ើយ!!!" បុរសចំណាស់ប៉ុន្មាននាក់នោះក៏ដកដង្ហើមធំទាំងតឹងចិត្ត អ្នកខ្លះក៏ចោលមួក ចោលស្រោមដៃព្រោះតែខឹងចិត្តពេក។
"អីយ៉ាៗលោកពូៗ ស្ងប់ចិត្តទៅណា ចាត់ទុកថាធ្វើបុណ្យរំដោះគ្រោះចុះណា៎ តែថាខ្ញុំសុំប្រមូលសិនហើយ ហិហិ"
"អាល្អិតស៊ូនូហ្សៀរ៍ឡាវ៉េនដឺអាស្ទឺឡា ដូចជាឃីងនៅបនល្បែងនេះទៅហើយ មកម្ដងណាក៏ឈ្នះរហូត មិនដែលថាទៅផ្ទះវិញដៃទទេឡើយ" រាងល្អិតស៊ូនូឯណោះលឺគេនិយាយបែបនេះក៏មិនបានតបតគិតតែពីប្រមូលកាក់យកទៅប្ដូរលុយនឹងអាលបានទៅផ្ទះតាមទម្លាប់របស់គេ។
"អ៊ីចឹងខ្ញុំសុំទៅមុនសិនហើយ ខ្លាចប៉ាចាំយូរ បាយៗ" ស៊ូនូក៏ទាញកាតាបរួចស្ពាយចាកចេញទៅ អ្នកដែលលេងល្បែងរួចតុជាមួយនឹងគេក៏បានតែតាមមើលនឹងព្រលែងខ្យល់ដង្ហើមធំបន្តិច។
"ថាទៅក៏អាណិតគេដែរ នៅក្មេងវ័យកំពុងតែពេញរៀនសូត្រនឹងចំណាយពេលសប្បាយតែក៏បែរជាត្រូវមកសំកុកនៅបនល្បែងព្រោះចង់បានលុយយកទៅផ្ទះ"
"គ្រួសារគេលំបាកណាស់មែនទេ? ចុះម៉ាក់ប៉ាគេទៅណាអស់ទៅ?បានជាបណ្ដោយកូនឲ្យមកប្រថុយនឹងគ្រោះថ្នាក់បែបនេះ នេះប៉ះពួកយើងមិនរករឿង ចុះបើសិនជាប៉ះពួកអាអ្នកលេងផ្សេងនោះ យើងគិតមិនចេញទេវ៉ើយ" បុរសចំណាស់ប៉ុន្មាននាក់នោះក៏និយាយឡើងទាំងតឹងចិត្តជំនួសព្រោះពួកគាត់តែងតែជាដៃគូលេងជាមួយស៊ូនូ ទោះជាគេក្មេងក៏ដោយតែពួកគាត់មិនអាចបដិសេធបានថាស៊ូនូពិតជាពូកែនឹងរឿងល្បែងនេះពិតមែន។
ខណះដែលពួកគាត់ឈប់និយាយនឹកដល់អាល្អិតមួយនោះក៏មានមនុស្សមួយក្រុមដែលនៅឈរទីងងឹតក្បែរនោះសំឡឹងមើលទៅពួកគេ កែវភ្នែកមុតរបស់មនុស្សម្នាក់សំឡឹងមើលទៅរាងល្អិតដែលស្ពាយកាតាបចាកចេញទៅនោះ កូនចៅគេម្នាក់ក៏ចូលមករួចអោនក្បាលគោរពគេ។
"យ៉ាងមិច?"
"គេម្នាក់នោះជាក្មេងវិទ្យាល័យធម្មតាប៉ុណ្ណោះ គេជាក្មេងកំព្រាម្ដាយមានតែឪពុកម្នាក់ដែលកំពុងតែដេកឈឺនៅឯមន្ទីរពេទ្យឯណោះ លឺថាបានលុយព្យាបាលព្រោះតែអាល្អិតនេះមកលេងល្បែងយកលុយទៅប៉ុណ្ណោះ"
"អ៊ីចឹងបានន័យថាគ្រួសារគេកំពុងតែមានបញ្ហារឿងលុយ? ល្អខ្លាំងណាស់ ហ៊ឹសៗ" បុរសម្នាក់នោះក៏ស្រាប់តែសើចបែបលាក់កំនួចភ្លាមកាលបើលឹពីស្ថានភាពគ្រួសារស៊ូនូបែបនោះ។
"ចៅហ្វាយចង់ឲ្យពួកយើងទៅចាប់គេទេ?"
"មិនបាច់ទេ ទុកឲ្យគេសប្បាយសិនចុះ ព្រោះមុននឹងក្រោយគង់តែក្លាយជាដង្វាយដែលយើងយកទៅដោះដូរដដែលនឹង" គេនិយាយឡើងទាំងញញឹមចុងមាត់ រួចក៏នាំកូនចៅចាកចេញពីទីនោះយ៉ាងស្ងប់ស្ងាត់។
ក្រឡេកមើលទៅរាងល្អិតស៊ូនូឯណោះវិញ គេក៏រត់ចូលមកក្នុងមន្ទីរពេទ្យដែលពេលនេះវាដូចជាផ្ទះគេទៅហើយ តាំងពីថ្ងៃដែលលោកប៉ាគេត្រូវគេវាយប្រហារមក ដៃគ្រប់ម្រាមរបស់គាត់ក៏ត្រូវបានគេកាត់ទាំងគ្មានមូលហេតុ សូម្បីតែស៊ូនូក៏មិនដឹងមូលហេតុ ហើយគេក៏មិនចង់សួរនាំព្រោះវាជាអតីតកាលដ៏សែនឈឺចាប់របស់លោកប៉ាគេអតីតកាលដែលធ្វើឲ្យគាត់លែងចង់ចេញទៅប្រឡូកនៅសង្គមខាងក្រៅទៀត។
"ប៉ា ហ្អិហ្អិ" រាងល្អិតស៊ូនូក៏នាំខ្លួនចូលមកកាន់បន្ទប់ដែលលោកប៉ាសម្រាក មកដល់គេក៏បានឃើញមានគ្រូពេទ្យជាច្រើននៅមើលថែនឹងបញ្ចុកបបរយ៉ាងយកចិត្តទុកដាក់ ខុសប្លែកពីលោកប៉ាស៊ូនូដែលត្រូវបានគេទុកចោលព្រមទាំងថាសបបរមួយដែលមិនល្អដូចគេ ស៊ូនូឃើញសភាពដែលគ្មានអ្នកយកចិត្តទុកដាក់បែបនេះកាន់តែធ្វើឲ្យគេឈឺចិត្តស្អិតទ្រូងលើសដើម កែវភ្នែកក៏ងាកសំឡឹងមើលទៅផែនខ្នងបុរសចំណាស់ដែលគេងបែរខ្នង ជាអ្នកដែលខំចិញ្ចឹមគេទាំងសភាពពិការដៃបែបនេះ។
(កូនសន្យាណាប៉ា ថ្ងៃណាដែលកូនរកលុយបានច្រើនកូននឹងធ្វើឲ្យគ្រប់គ្នាមើលឃើញតម្លៃប៉ា លុយ...ខ្ញុំនឹងរកលុយឲ្យបានច្រើនណា៎ប៉ា)
"ប៉ា កូនមកហើយ" ស៊ូនូក៏ព្យាយាមទប់ទឹកភ្នែករួចញញឹមចូលទៅរកលោកប៉ា មកដល់គេក៏ដាក់កាតាបចូលក្នុងទូរួចក៏ប្រញាប់ប្រញាល់ដួសបបរមកបញ្ចុកលោកប៉ា។
"កូនទើបតែមកពីណាស៊ូនូ?" លោកប៉ារបស់ស៊ូនូក៏សួរឡើងនាំឲ្យស៊ូនូយើងងាកមើលទៅគាត់បន្តិចរួចញញឹម ដៃតូចក៏ដួសបបរឡើងរួចផ្លុំតិចៗ។
"មិនឆ្លើយ? កុំប្រាប់ណាថាកូនទៅកន្លែងល្បែងទាំងនោះទៀត..."
"ហូយ៎! មានឯណាលោកប៉ា កូនឯណាទៅកន្លែងល្បែងនោះ? បើសូម្បីតែបៀរក៏កូនមិនចេះលេងផងនឹង ហាមាត់មកប៉ា" ស៊ូនូក៏យកលេសនិយាយពីនេះពីនោះរួចបញ្ចុកបបរទៅកាន់គាត់ លោកហ្សៀរ៍ក៏ហាមាត់ទទួលកូនបញ្ចុកបបរ គាត់ក៏លើកដៃម្ខាងដែលគ្មានម្រាមនោះអង្អែលក្បាលកូនស្រាលៗ។
"អ៊ីចឹងកូនបាត់ទៅណា? បានជាចេញមកយប់ៗបែបនេះ?"
"កូនធ្វើការនៅម៉ាតនឹងណាលោកប៉ា ហើយអេ...កូនដឹងថាលោកប៉ាកំពុងគិតអី ការងារនេះមិនបានពិបាកទេប៉ា ឈរតែគិតលុយនឹងរៀបរបស់របរបន្តិចបន្តួចហើយចប់ម៉ោងក៏បានអាហារដែលផុតម៉ោងលក់យកមកទៀត កូនយកមកច្រើនណាស់ សប្ដាហ៍នេះយើងមិនអស់លុយទិញម្ហូបទេ ហីយ៉ាបើសិនជាកូនបានរបស់មកបែបនេះរហូត កូនថាកូនអាចសល់លុយជួលឲ្យគ្រូពេទ្យមកមើលថែប៉ាដូចជាគេដែរហើយ" ស៊ូនូកាន់តែនិយាយលោកប៉ាគេក៏កាន់តែមានអារម្មណ៍ថាអាណិតកូនខ្លាំងលើសដើម ស៊ូនូធំធាត់ឡើងមកដោយគ្មានផ្ទះជាជម្រកដូចគេ គេគេងតែនៅមន្ទីរពេទ្យ រៀននៅទីនេះ តែគេក៏មិនដែលត្អូញត្អែរហើយថែមទាំងពេញចិត្តនឹងជីវិតមួយនេះ។
"ស៊ូនូធំហើយ កូនគួរតែមានផ្ទះ មានបន្ទប់មួយជារបស់ខ្លួនឯង តែកូនក៏បែរជាមកគេងលើកន្ទេល លើឥដ្ឋបែបនេះ មកពីប៉ាទាំងអស់ មកពីប៉ាជាបន្ទុករបស់កូន"
"ប៉ានិយាយអីនឹង? ពិតមែន ឆ្នាំនេះកូនធំហើយ អាយុកាន់តែច្រើនភាពចង់បានចង់ឡូយឆាយកាន់តែកាត់បន្ថយ អ្វីដែលកូនចង់បានពេលនេះគ្មានអ្វីនោះឡើយក្រៅពីចង់ឃើញលោកប៉ាបានជាសះស្បើយនឹងរស់នៅឲ្យបានអាយុវែងៗណា៎" ស៊ូនូនិយាយរួចក៏ឈោងទៅអោបលោកប៉ាងគេទឹកភ្នែកប៉ុន្មានតំណក់ក៏ហូរស្រក់តក់ៗកាត់ផែនថ្ពាល់ គេសុខចិត្តឈឺចិត្តស្អិតទ្រូងម្នាក់ឯងក៏មិនចង់ឲ្យលោកប៉ាគេគិតបែបនេះដែរ គាត់មិនមែនជាបន្ទុករបស់គេទេ តែជាព្រះរស់ដែលគេចង់នៅក្រោមម្លប់ឲ្យយូរៗរហូតដល់គេរលត់ផុតដង្ហើមពីលោកនេះ។
"ប៉ាស្រឡាញ់កូនណាស់ ផ្កាយនាំសំណាងរបស់ប៉ា" លោកហ្សៀរ៍តែងតែហៅគរថាជា lucky charm (ផ្កាយនាំសំណាង) ព្រោះថាជីវិតគាត់រស់នៅរាល់ថ្ងៃព្រោះតែគេជាកម្លាំងចិត្តឲ្យគាត់នៅបន្តរស់ទោះបីដឹងថាពិភពលោកមួយនេះវាខ្មៅងងឹតកម្រិតណាក៏ដោយ។
YOU ARE READING
🏴LOVE GAME🏴||SUNSUN|| Ss1 (Khmer)
Mystery / Thrillerការឈឺចាប់របស់ស៊ូនូវាគ្រាន់តែជាល្បែងរបស់ពួកគេ "ស៉ូនូហ្អា៎! ញញឹមឡើងណា៎កូន កូនជាlucky charmនៃជីវិតរបស់មនុស្សគ្រប់គ្នាជុំវិញខ្លួនកូនណា៎" "ហ៊ឹក! ពិតមែនរឺលោកប៉ា?" ស្នាមញញឹមស្រស់ថ្លាបង្ហាញច្បាស់លើផ្ទៃមុខតូចច្រមិចរបស់រាងល្អិតដែលកំពុងតែអស់សង្ឃឹមនឹងឆាកជីវិតដ...