chapter 2

264 48 0
                                    

ល្បែងស្នេហ៍

ស៊ុងហ៊ូនជួយឃាតករតូចយកមកមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុបំផុត កាយមាំទាំដើរទៅមកៗមិនឈប់នៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ ព្រោះចិត្តរួសរ៉ាន់ចង់ដឹងរឿងរ៉ាវដែលកើតឡើងនៅលើគេនឹងស្ថានភាពរបួសរបស់គេផងដែរ។
   “ចៅហ្វាយដើរទៅដើរមកមិនចុកជើងទេរឺទាន៎?“ វេកាសដែលជាកូនចៅបែរជាអង្គុយ ខុសពីចៅហ្វាយនាយដែលគិតតែពីដើរទៅមកៗរហូត ស៊ុងហ៊ូនងាកសំឡឹងមើលបន្ទប់សង្គ្រោះមួយព្រិចភ្នែករួចក៏ទម្លាក់ខ្លួនអង្គុយជាប់នឹងវេកាសវិញ។
   “យើងគ្រាន់តែបារម្ភ នេះឯងបើកឡានបុកកូនកំលោះគេទាំងមូលឯងមិនបារម្ភទេ? មកដល់ប្រទេសគេមិនទាន់បានកន្លះថ្ងៃស្រួលបួលផងនាំបញ្ហាដល់ប្រជាជនគេទៅហើយ ឯងនេះ អាវេកាស“ ស៊ុងហ៊ូនស្ដីឲ្យគេព្រូសៗដូចជាទម្លាក់គប់ដុំថ្មកណ្ដាលមុខកូនចៅជំនិតតែម្ដង វេកាសលើកខ្មងដៃឡើងទប់ថ្ងាសខ្លួនឯងបន្តិចរួចស្ញេញដាក់ចៅហ្វាយនាយ។
   “ចៅហ្វាយកុំនិយាយចឹងមើល ខ្ញុំព្រឺជើងសក់អស់ហើយ“ វេកាសនឹងស៊ុងហ៊ូនអង្គុយរង់ចាំទាំងក្រពុលមុខរហូតអស់មួយស្របក់ធំក្រោយទើបលោកដុកទ័រដែលទទួលការវះកាត់ឲ្យឃាតករតូចនោះចេញមក។
   “គេយ៉ាងមិចទៅហើយលោក?“
   “អ្នកជម្ងឺឆ្លងផុតគ្រោះថ្នាក់ហើយ ខ្ញុំនឹងផ្លាស់ឲ្យទៅសម្រាកនៅបន្ទប់ធម្មតាវិញ“ ក្រោយបានលឺថាគេអស់អី ទម្ងន់ក្ដីបារម្ភធ្ងន់សន្ធឹកក្នុងទ្រូងនាយក៏ហាក់ធូរស្រាលបន្តិច គ្រែអ្នកជម្ងឺដែលមានរាងកាយគេក៏ត្រូវរុញចេញដោយមានគ្រូពេទ្យប្រុស2នាក់ទៀតជាអ្នករុញ ពួកគេក៏តាមមើលគេជាប់រហូតដល់ដឹងថាគេទៅបន្ទប់ណាសិនទើបពួកគេទៅគិតថ្លៃវះកាត់តាមក្រោយ។

   ទូទាត់ប្រាក់រួចរាល់អស់ហើយ កម្លោះសង្ហាយើងក៏ប្រញាប់ដើរទៅកាន់បន្ទប់ដែលគេយកឃាតករតូចទៅ នាយរួសរ៉ាន់និយាយមិនត្រូវក៏ព្រោះតែគេចង់ជួបគេរហូតតាំងពីថ្ងៃនៅកាសុីណូមក តែក៏គ្មានឱកាសទាល់តែសោះ ដល់ពេលនេះគេបានជួបយ៉ាងពិតប្រាកដ គេបែរជាមកជួបក្នុងស្ថានភាពមិនសាកសមបែបនេះទៅវិញ។
   “ក្មេងតូច..“ គ្រាន់មកដល់បន្ទប់ស៊ុងហ៊ូនគេក៏ភ្ញាក់មិនស្ទើរ រាងតូចដែលទើបតែទទួលការវះកាត់នឹងសម្រាកមិនទាន់បាន2ម៉ោងស្រួលបួលផង ពេលនេះក៏ក្រោកអង្គុយនៅលើគ្រែជង្គ្រោង មិនតែប៉ុណ្ណឹងគេក៏នៅយកម៉ាសភ្នែកដែលមានជាប់ខ្លួននោះយកមកពាក់ថែមទៀត។
   “នេះឯងដឹងខ្លួនហើយហ្អេស៎? កូនចៅខ្ញុំជិះមិនប្រយត្ន័ក៏បើកឡានបុកឯង ហើយក៏...“
   ផាច់!
   រាងកាយមាំទាំនិយាយសួរនាំមិនទាន់ទាំងអស់ពាក្យសម្ដីនៅឡើយផង ក្មេងតូចក៏យាដៃទះកំផ្លៀងគេលាន់ផ្លាច់មួយទំហឹងដូចជាគុំនឹងគេតាំងពីពេលណាអញ្ចឹង។
   “នេះឯងកើតឆ្កួតស្អីហ្នឹង?“ វេកាសដែលមកទាន់ស្ថានការណ៍ក៏លាន់មាត់គំហកដាក់បន្តិច ឃាតករតូចក៏ទម្លាក់ខ្លួនចុះទាំងក្បាលនៅមានរុំរបួសនៅឡើយ ជើងបោះជំហានឈានចូលមកកាន់តែជិតអ្នកដែលកំពុងតែមើលមកខ្លួនឯណោះ។
   “ធ្វើគុណបានទោសពិតមែនចៅហ្វាយ“
   “ខ្ញុំមិនត្រូវការគុណបុណ្យពីពួកលោកទេ ហើយបើសិនជាលោកគ្មានកិច្ចការស្អីទេក៏ឆាប់ចេញទៅ“ សម្ដីនឹងកាយវិការច្រឡើងខើងរបស់គេនាំឲ្យស៊ុងហ៊ូនកាន់តែមានភាពងឿងឆ្ងល់ គេមើលទៅស្រស់ស្អាតទន់ភ្លន់ មិនសាកសមជាមនុស្សគ្មានចិត្តគំនិតបែបនេះទេ។
   “បាន! បើលោកមិនចេញទេ ទុកឲ្យខ្ញុំជាអ្នកចេញ“ រាងតូចរុញទ្រូងស៊ុងហ៊ូនឲ្យបុកនឹងវេកាសរួចប្រញាប់អូសខ្លួនចេញពីបន្ទប់នោះទៅ ស៊ុងហ៊ូនមិនបានតាមតែក៏នៅស្ងៀមព្រោះគេគោរពតាមការសម្រេចចិត្តរបស់រាងតូច បើឃាតករតូចស្អប់គេ គេក៏មិនខឹងដែរ តែគេគ្រាន់តែឆ្ងល់ ថាហេតុអ្វីបានជាឃាតករតូចមានអាការៈបែបហ្នឹងមកលើគេ? គេមិនដែលជួបរាងតូចឲ្យច្បាស់លាស់ម្ដងណាផង។

🏴LOVE GAME🏴||SUNSUN||                                             Ss1 (Khmer)Where stories live. Discover now