Chapter8 កុំអោបខ្ញុំ ខ្ញុំកខ្វក់ណាស់

238 39 14
                                    

ល្បែងបង្វែរស្នេហ៍

ព្រលឹមថ្ងៃថ្មីក៏ឈានចូលមកដល់ សំឡេងខ្យល់រលកបោកបក់មកលាន់គ្រឹមៗដាស់អ្នកដែលកំពុងតែអង្គុយក្រេបទឹកតែក្ដៅៗលេចស្នាមញញឹមបន្តិច ស៊ូនូចូលគេងលឿនទើបព្រឹកនេះក្រោកលឿន វាជារឿងធម្មតាទៅហើយ។
(មិនមែនមានតែបងឯណាដែលចេះពេញចិត្តកូនកំលោះគេនោះ)
មិនថាគេងលង់លក់បាត់ស្មារតីប៉ុណ្ណាក៏ការលើកឡើងរបស់លោកម្ចាស់ថ្មីពីម្សិលមិញនៅតែដក់ជាប់ក្នុងខួរក្បាលរបស់ស៊ូនូជានិច្ច ពាក្យដែលគេលើកឡើងដូចជាបង្ហាញដល់បងប្រុសគេថាគេពេញចិត្តនឹងមនុស្សចម្លែកមុខដូចជាគេ ពាក្យពេចន៍ដែលគេនិយាយមួយនេះគួរតែផ្ដល់អារម្មណ៍ល្អឲ្យគេ តែអ្វីគ្រប់យ៉ាងគឺខុសដាច់តែម្ដង។
(យើងពេញចិត្តឯង..ទោះជាឯងមិនព្រមក៏យើងនឹងយកឯងមកធ្វើជាសត្វចិញ្ចឹមក្រោមទ្រូងយើងឲ្យទាល់តែបាន)
(ឯងគ្មានថ្ងៃអាចចាកចេញពីយើងបានទេ)
"ហ៊ឹក! អត់ទេ.."
ច្រាវ!
សំឡេងបែកច្រាវលាន់លឺខ្ទរពេញក្នុងបន្ទប់ស៊ូនូ មិនតែប៉ុណ្ណឹងវាក៏នាំខ្លួនអ្នកដែលនៅខាងក្រៅឲ្យទម្លុះចូលមកថែមទៀតផង ស៊ូនូមិនបង្អង់ប្រញាប់ទាញរបាំងភ្នែកយកមកបិទបាំង ភ្នែកក៏នៅសំឡឹងមើលទៅកែវតែដែលបោកបំបែកព្រោះតែអារម្មណ៍ភ័យខ្លាចនឹងឈឺចាប់ដូចជាគេហែកជ្រៀកមុននោះ គ្រប់ពេលដែលគេយកចិត្តទុកដាក់នឹងពេញចិត្តគេ អតីតកាលខ្មៅងងឹតនឹងការចងចាំឈឺចាប់ដែលបាដេសបានបង្កើតទុកក្នុងខួរក្បាលគេក៏បង្ហាញខ្លួនជាថ្មី ប្រៀបបីដូចជាឃាត់ឃាំង មិនឲ្យគេចិត្តទន់ហើយគិតថាមនុស្សប្រុសម្នាក់ណាក៏អាត្មានិយមដូចជាបាដេសនេះដែរ គ្រាន់តែបាដេសគេមិនសម្ដែងតែគេបង្ហាញវាមកច្បាស់ៗតែម្ដង បានជួបគេតែម្នាក់ធ្វើឲ្យជីវិតស៊ូនូខ្លាចរអាលើមនុស្សប្រុសគ្រប់គ្នា។
"នេះមានរឿងអី? ដៃ..ដៃឯងមានឈាមហើយ" ខណៈខួរក្បាលកំពុងតែគិតពីប្រុសផ្សេង វត្តមានអ្នកដែលទើបតែចូលមកក្នុងជីវិតគេក៏ចូលមកដល់ គេចូលមកទាញដៃស៊ូនូដែលកំពុងតែស្រក់ឈាមតក់ៗទៅមើល ដៃមាំប្រញាប់ត្រកងលើកចង្កេះឲ្យក្រោកនឹងអង្គុយលើពូកក្បែរខ្លួនឯណោះ ស៊ូនូងើបមកផុតទើបគេអាចមើលឃើញថាសូម្បីតែជង្គង់ក៏មានឈាមបង្កពីការខ្ទាតអំបែងកែវដែរ។
"ឯងរបួសច្រើនកន្លែងណាស់ អាវេកាស..វេកាសហៅអ្នកបម្រើមក" ស៊ុងហ៊ូនមិនបាននិយាយស្ដីបន្ទោសដែលគេបង្កបញ្ហានាំឲ្យបែកកែវ តែគេក៏បែរផ្ដល់ការបារម្ភមកលើរបួសនៅលើរាងកាយទៅវិញ។
"លោកម្ចាស់.." ស៊ុងហ៊ូនក៏បែរបំណងប្រញាប់ចង់ចាកចេញតែគេក៏ប្ដូរចិត្តវិញពេលដែលអ្នកនៅអង្គុយស្ងៀមអម្បាញ់មិញលូកទាញអាវគេ ឃាត់គេមិនទាន់ឲ្យទៅ ជុងហ្គុកក៏បែរមើលមកគេមុននឹងបានឃើញក្រសែភ្នែកស្រអាប់មួរហ្មងរបស់ស៊ូនូមើលមកគេ។
"ឯងនឹងមិនអីទេ.."
"មិនបាច់ធ្វើអីទេ..គ្រាន់តែរបួសប៉ុណ្ណឹងខ្ញុំមិនអីទេ ម៉្យាងលោកក៏មិនគួរយកចិត្តទុកដាក់នឹងខ្ញុំពេកដែរ ព្រោះខ្ញុំមិនមែនជាមនុស្សពិសេសអីឲ្យលោកចំណាយពេលនឹងចំណាយអារម្មណ៍ជាមួយទេ ខ្ញុំមកនេះគ្រាន់តែជាអំណោយសម្រាប់ការលេងឈ្នះរបស់លោកប៉ុណ្ណោះ ថាមិនត្រូវឆ្នាំក្រោយលោកបាដេសអាចនឹងមកលេងយកខ្ញុំទៅវិញក៏ថាបាន" ស៊ូនូក៏លែងដៃពីជាយអាវនាយ បំណងបែរប្រាណទៅដេកវិញ តែស៊ុងហ៊ូនក៏មិនបញ្ចប់សន្ទនាត្រឹមនឹង គេលូកទាញដៃស៊ូនូឲ្យបែរមកវិញរួចក៏៖
"ហ៊ឹម!" បបូរមាត់ក្រពុំឈូកបែបធម្មជាតិក៏ត្រូវលុកលុយដោយបុរសដែលបង្ហាញភាពខ្វល់ខ្វាយមុននោះ ការថើបបែបទន់ភ្លន់តែក៏ធ្វើឲ្យអ្នកដែលត្រូវគេថើបទាំងទាន់ហន់នោះខឹង ខឹងកញ្ជ្រោលដល់ថ្នាក់ដៃលូករុញនាយចេញមួយទំហឹងឲ្យដួលគ្រេងនៅលើឥដ្ឋ។
"កុំមកប៉ះពាល់ខ្ញុំ លោក..ហ៊ឹស មនុស្សប្រុសសុទ្ធតែបែបហ្នឹង"
"នូតូច..នូតូចឈប់សិន អូយ៎" ស៊ុងហ៊ូនបំណងចង់ចេញទៅតាមអ្នកដែលរត់ចេញទៅនោះ តែគេក៏មិនអាចក្រោករួចព្រោះបាតដៃគេម្ខាងមុតចូលជ្រៅសុះដោយអំបែងកែវទាំងនោះ ឈាមក្រហមស្រស់ហូរតក់ៗពីបាតដៃគេ តែវាមិនឈឺដូចជាសម្ដីដែលចេញពីមាត់ស៊ូនតូចមុននេះទេ។
(មនុស្សប្រុសសុទ្ធតែបែបហ្នឹង..)
"ចៅហ្វាយ..នេះចៅហ្វាយមានរឿងអីហ្នឹង? មុននេះខ្ញុំឃើញឃាលលឿគេរត់ចេញ..." វេកាសក្រោយស៊ុងហ៊ូនហៅអស់មួយសន្ទុះធំទើបមកដល់ តែគេក៏មកទាន់នឹងឃើញសភាពមើលមិនយល់ក្នុងបន្ទប់ អ្វីដែលធ្វើឲ្យគេកាន់តែភ្ញាក់នោះគឺចៅហ្វាយប្រុសដែលកំពុងតែអង្គុយក្បែរថ្លុកឈាមឯណោះ។
"ចង់ឲ្យខ្ញុំទៅតាមគេទេទាន៎?"
"មិនបាច់ទេ! គេមិនទៅណាទេ ចុះរឿងដែលយើងឲ្យឯងស៊ើបទាក់ទងនឹងគេនោះ?" វេកាសទម្លាក់ទឹកមុខបន្តិច ដូចជារឿងដែលគេស៊ើបបាននោះជារឿងដែលមិនល្អនិងបកស្រាយសោះ។

🏴LOVE GAME🏴||SUNSUN||                                             Ss1 (Khmer)Where stories live. Discover now