ល្បែងបង្វែងស្នេហ៍
“ហេតុអីក៏ឯងមិនចេះប្រយត្ន័បែបនេះ? មើលចុះមានស្នាមរបួសទាំងថ្ងៃដំបូងតែម្ដង“ ស៊ុងហ៊ូនបីផង រអ៊ូផង ដៃទាំងសងត្រកងរាងកាយគេកាន់តែជាប់ណែន ឲ្យប្រាកដថាគេមិនភ្លេចខ្លួនព្រលែងក្មេងល្អិតនាំឲ្យមានរបួសថែមទៀត។
“បន្ទប់គេរៀបមិនទាន់រួចទេ..“ គ្រាន់តែដើរមកដល់ជាន់ខាងលើគេក៏លាន់មាត់ភ្លាម ព្រោះតែឃើញអ្នកបម្រើកំពុងតែញាប់ដៃជើងត្រៀមអូសទាញយកគ្រែចូលទៅខាងក្នុងបន្ទប់ឯណោះ ស៊ូនូងាកមុខចេញទៅម្ខាងរួចលួចបើកភ្នែកប្រិមៗមើលទៅទិដ្ឋភាពជាក់ស្ដែងនៅពីក្រោយខ្នងនាយ កំលោះតូចក៏រៀងភ្ញាក់បន្តិចកាលបើម្ចាស់ថ្មីបង្វែរទិសដៅរួចនាំគេចូលទៅកាន់បន្ទប់ធំមួយដែលនៅមិនឆ្ងាយពីទីនោះ។
ស៊ុងហ៊ូនទាញទ្វារបិទគ្រឹបរួចក៏បោះជំហានយកស៊ូនូទៅទម្លាក់ចុះលើពូកសក្បុសដែលនៅក្បែរបង្អួចបន្ទប់ឯណោះ កាលបើទម្លាក់រាងកាយគេចុះរួចហើយគេក៏នៅមិនទាន់ទៅណាឡើយ ភ្នែកមុតស្រួចនៅសំឡឹងមើលផ្ទៃមុខដេកលក់របស់ស៊ូនូមិនឈប់ ស្នាមញញឹមក៏បង្ហាញច្បាស់លើផ្ទៃមុខកម្លោះសង្ហាដែលមិនធ្លាប់មានស្នេហា មិនធ្លាប់ពេញចិត្តលើនរណាណាដូចជាគេ។
“គួរតែដកវាចេញទេ? បើទុកនៅគេអាចនឹងស្អុះក៏ថាបាន“ ស៊ុងហ៊ូនពោលឡើងនាំឲ្យអ្នកដែលនៅសម្ងំធ្វើជាសន្លប់ឯណោះរឹងខ្លួនកំព្រឹស ស៊ូនូគិតមិនល្អដោយឯកឯងថាគេហ្នឹងបំណងចង់ដោះសម្លៀកបំពាក់គេទេដឹង? គេមិនអាចនៅប្រឹងទៀតនោះទេ?
“អឹស!“ ស៊ុងហ៊ូនរលាស់ដៃមកវិញយ៉ាងលឿនកាលបើនាយតូចដែលសន្លប់មិនដឹងខ្លួនមុននោះបែរជាក្រោកឡើងអង្គុយត្រង់ភ្លឹងដូចជាខ្មោចចូល។
“លោកចង់ធ្វើអី? ហេតុអីក៏មើលទៅដូចជាភ័យៗ?“ ស៊ូនូងាកស្រដីរកបុរសវ័យច្រើនជាងខ្លួនដោយទឹកមុខមិនសមគួរសោះ តែមកពីគេហត់នឿយហើយក៏តានតឹងចិត្តទើបគេបញ្ចេញរឹកពារបែបនេះ។
“មិនមានអីទេ“
“កុហក!“ ស៊ុងហ៊ូនបែរភ្នែកមើលទៅគេមិនដាក់ចុះ មិនដែលគិតសោះថាគេជាមនុស្សដំបូងដែលនិយាយខ្លាំងដាក់គេ តែគេបែរជាមិនមានអារម្មណ៍ខឹងអីបន្តិចទាល់តែសោះ មានតែស្នាមញញឹមជំនួសវិញ។
“ក៏បាន..យើងគ្រាន់តែចង់ដឹង..ចង់ដឹងថាមុខមាត់ពិតប្រាកដរបស់ឯងម្ដងទៀត ទើបយើងចង់ដោះម៉ាសភ្នែកនោះ“ មុនដំបូងគេមានអារម្មណ៍ខឹងតិចតួចដែលគិតថាស៊ុងហ៊ូនចង់ដោះសម្លៀកបំពាក់នឹងកេងចំណេញលើមនុស្សសន្លប់ដូចជាប្រុសដទៃ តែអ្វីដែលគេប្រហែលជាគិតខុសហើយ។
“គឺថាលោក..”
“បើឯងមិនអនុញ្ញាតឲ្យយើងដឹង យើងមិនចង់ដឹងក៏បាន“ គេធ្វើឲ្យស៊ូនូឆ្កួតជាមិនខាន នេះគេមិនបានបង្ខិតបង្ខំដូចជាអ្វីដែលបាដេសតែងតែធ្វើ ទង្វើល្អរបស់គេក៏មានតែនាំឲ្យស៊ូនូមានអារម្មណ៍ថាចម្លែកចិត្តទៅវិញ។
“លោកនឹងដឹងពេលដែលពួកយើងទៅម៉ាកាវវិញ“ ស៊ូនូក៏ប្ដូរការនិយាយស្ដីពីគំហកខឹងមកជាស្រទន់ទន់ភ្លន់ដូចជាមនុស្សទូទៅវិញ ស៊ុងហ៊ូនក៏សំឡឹងទ្រឹងចំមុខកាយតូច កាន់តែមើលគេកាន់តែចង់យល់ដឹងពីខ្លួនគេ មិនមែនព្រោះតែគេជាបុរសដែលល្បីរន្ទឺនឹងការលេងល្បែងហើយក៏ជាមនុស្សនាំសំណាងដល់នរណាដែលបានគេទៅក្នុងដៃនោះទេ។
ស៊ូនូដកដង្ហើមស្រាលរួចបង្វែរបំណងចង់ចុះពីលើគ្រែតែក្រសែភ្នែកមនុស្សស្រីដទៃម្នាក់ទៀតក៏មើលពីទ្វារបន្ទប់មកឯណោះ ការសំឡឹងមើលយ៉ាងយកចិត្តទុកដាក់ដែលជម្រុញឲ្យគេសម្ដែងបន្តពីការសន្លប់មុននោះ។
“អ..អូយ៎ កញ្ចឹងករខ្ញំ” មុននេះគេមើលទៅដូចជាមិនអីទេ តែពេលនេះបែរជារអ៊ូថាឈឺកញ្ចឹងករទៅវិញ ស៊ុងហ៊ូនក៏ទម្លាក់ដៃទាញចង្ការកាយតូចផ្ងើយឡើងស្របនឹងវត្តមានម៉ាឡាចូលមកទាំងក្នុងដៃមានកាន់ថាសអាហារមកផង។
“ខ្ញុំយកបបរមកជូនពួកលោក“
“ឈឺស្នាមរបួសនោះមែនទេ? ចាំយើងឲ្យពេទ្យមកមើលនាង” ទោះជាម៉ាឡាចូលមកនិយាយរកគេយ៉ាងណាក្ដី តែការចាប់អារម្មណ៍នឹងក្ដីបារម្ភគេក៏ប្រគល់ឲ្យដល់ស៊ូនូអស់បាត់គ្មានសេសសល់ ស៊ូនូឃើញបែបហ្នឹងក៏ញញឹមរួចពេបមាត់ធ្វើជាតម្អូញលើសដើម។
“ត្រង់ម៉ាឡានោះលោកមិនលឺហៅពេទ្យមកមើលផង ហ៊ឹម ហេតុតែខ្ញុំមិនដល់សំណព្វចិត្តលោកណ៎ គេស្លូតបូត គេល្អ” ស៊ូនូនិយាយទាំងមិនយល់មុខអ្នកដែលខំលើកអាហារនោះមកសោះ វាប្រៀបបីដូចជាកម្លាំងនៃការខឹងស្អប់ក្នុងចិត្តគេកាន់តែកើនឡើងតាំងពីបានឃើញម៉ាឡាក្បត់នឹងគេមកម៉្លេះ។
“ឯងនិយាយមកអញ្ចឹងចង់បានអី?! ចាំយើងរកមកឲ្យ”
“មិនបាច់ទេ ទៅរកម៉ាឡាស្នេហាលោកទៅ” ស៊ូនូពេបមាត់ធ្វើដូចជាចង់យំបន្តិច ដៃលូករុញទ្រូងហាប់ណែនរបស់គេចេញ ង៉ក់ងរដូចជាកូនក្មេង ម៉ាឡាកាលបើឃើញមិត្តសម្លាញ់ធ្វើរឹកដូចជាក្មេងនាងក៏ដឹងថាមិត្តកំពុងតែសម្ដែង សម្ដែងធ្វើឲ្យលោកម្ចាស់ថ្មីយកចិត្តទុកដាក់នឹងគេ។
“ក្មេងតូច..“
“កុំមកប៉ះ! លោកម្ចាស់មើលថែខ្ញុំមិនល្អ មិនស្មើភាពគ្នា ខ្ញុំទៅផ្ទះវិញ ខ្ញុំទៅវិញហើយ ហ៊ឹក“ ស៊ូនូធ្វើជាងិង៉ក់ចុះឡើងៗ មិនតែប៉ុណ្ណឹងគេក៏នៅអង្គុយមិនប្រឹងដៃរលាស់ចុះឡើងៗមិនឈប់ ស៊ុងហ៊ូនក៏ងាកមើលម៉ាឡារួចគ្រវាសដៃឲ្យនាងចេញទៅចុះ។
ក្រឹប!
អុប៎..
គ្រាន់តែម៉ាឡាចេញទៅផុតអ្នកដែលអង្គុយងិងក់ឯណោះក៏ត្រូវបានកម្លោះសង្ហាស៊ុងហ៊ូនសង្គ្រប់ឲ្យគេដួលចុះទៅលើពូក ដៃទាំងសងខាងក៏ទប់មិនឲ្យរលាស់ដៃទៀត។
“ឯងនិយាយថាយើងមិនស្មើភាព មើលថែឯងមិនបានល្អមែនទេ? អញ្ចឹងឲ្យយើងបង្ហាញប្រាប់តែម្ដងទេ?“
“ខ្ញុំគ្មានភាពបរិសុទ្ធឲ្យលោកទេ..” ស៊ូនូក៏និយាយឃាត់គេដោយឃ្លាប្រយោគមិនសមស្របមួយនេះ ព្រោះចង់ឲ្យគេឈប់ ស៊ុងហ៊ូនក៏ញញឹមរួចក្រវីក្បាលស្របនឹងអោនទៅជិតចុងដង្ហើម ស្រង់ក្លិនក្រអូបពីខ្លួនកាយតូច។
“យើងមានបានសួរទេថាឯងនៅបរិសុទ្ធរឺអត់? ហើយភាពបរិសុទ្ធហ្នឹងវាសំខាន់ត្រង់ណា? ក្មេងឆោត”
ភាសាផ្អែមល្ហែមហាខ្ជាក់ចេញពីមាត់បុរសម្នាក់ដែលគេទើបតែជួបមិនប៉ុន្មានដង បុរសដែលមានបំណងប៉ងជម្នះយកឈ្នះគេពីដៃបិសាចយ៉ង់ឃ្នងដូចជាបាដេសទាល់តែបាន គេមិនខ្វល់ថាខាតប៉ុន្មាន គ្រោះថ្នាក់កម្រិតណានោះឡើយ ធ្វើយ៉ាងណាឲ្យតែគេបានគេមកជិតខ្លួន ជិតខ្លួនដូចជាពេលនេះ។
(តាំងពីខ្ញុំកើតមក ក្រៅពីលោកប៉ា..គ្មានប្រុសណាម្នាក់ដែលមើលមកខ្ញុំក្នុងនាមជាមនុសម្នាក់ដូចជាគេឯងឡើយ បើសិនជាខ្ញុំមិនមែនជាអំណោយ ក៏ជាlucky charmឲ្យពួកគេដណ្ដើមគ្នាដែរ។
ខណៈស៊ូនូកំពុងតែសញ្ជឹងគិត នាយស៊ុងហ៊ូនឯណោះក៏ភ្លឹកសំឡឹងមើលទៅគេមិនឈប់ បបូរមាត់ក្រពុំមើលទៅទន់ៗដូចជាចាហួយ វារំញោចតាមការចងចិញ្ចើមគិតរបស់ម្ចាស់ខ្លួន ស៊ុងហ៊ូនក៏ហាក់រមួលខ្លួនបន្តិច ចិត្តចង់តែលួចច្បិចថើបមាត់គេ តែខួរក្បាលក៏ហាមឃាត់ព្រោះគិតថាគេអាចនឹងមិនពេញចិត្តបើគេធ្វើបែបនោះ នេះរឿងម៉ាឡាស្រាយមិនទាន់ចប់ផង កុំនាំរឿងថែមល្អជាង។
“ក្មេង..ក្មេងតូច“ ស៊ុងហ៊ូនលុបចោលគំនិតខូចរួចទម្លាក់ដៃកាន់ចាប់ស្មាអ្នកកំពុងតែដេកគិតឯណោះ ស៊ូនូក៏បែរមករកគេ មិនបានគិតថាមាត់នឹងមាត់ពួកគេប៉ះគ្នាបន្តិចព្រោះតែការងាកយ៉ាងលឿនរបស់គេ គ្រប់យ៉ាងហាក់ស្ងៀមស្ងាត់ បូករួមនឹងកាយវិការរើបម្រាស់របស់ពួកគេ ស៊ុងហ៊ូនគេនៅស្ងៀមបន្តិចតែមួយសន្ទុះគេក៏ស្ទុះក្រោកដោយមានការរុញតិចៗពីអ្នកក្រោមទ្រូង ស៊ូនូច្រត់ដៃលើពូករួចអង្គុយត្រង់ខ្លួនភាំងៗព្រោះរូបភាពមុននេះនៅជាប់និងភ្នែកគេនៅឡើយ។
“ឯងមិនស្រួលខ្លួនក្រោកអង្គុយកើតដែរហ្អេស៎?“ ស៊ុងហ៊ូនគេអន្ទះអន្ទែងមិនដឹងគួរធ្វើខ្លួនបែបណាឲ្យសាកសមនឹងស្ថានការណ៍ ស៊ូនូឯណោះក៏នៅមិនសុខដូចគ្នា។
“គ្រាន់តែមិនស្រួលខ្លួនតិច..តិចតួច! ឥលូវអស់អីហើយ“ ស៊ូនូឆ្លើយញ័រសំឡេង ស៊ុងហ៊ូនក៏ងាកមើលគេស្នាមញញឹមមិនបានព្រៀងក៏ញ៉ោចឡើងម្ដងទៀត នេះគេបានឃើញត្រឹមតែពាក់កណ្ដាលមុខតែគេក៏បែរជាមានអារម្មណ៍ថាស៊ូនូគួរឲ្យស្រឡាញ់ខ្លាំង ចុះទម្រាំតែនាយបានឃើញមុខពេញទៀតនោះ?
“មុននេះឯងនិយាយថាឯងមិនមានភាពបរិសុទ្ធ..“ ស៊ុងហ៊ូនក៏លើកសំនួរសួរទៅកាយតូចបន្តិច តែគេក៏លូកដៃអេះក្បាលខ្លួនឯងនឹងបញ្ចប់វាវិញទាំងកណ្ដាលទី ស៊ូនូក៏ងាកមើលមកគេ ប្រឈមនឹងក្រសែភ្នែកហាក់ដឹងខុសរបស់គេ នេះគេខ្លាចស៊ូនូខឹងសម្បាររឺ?
“ចុះលោកនិយាយថាភាពបរិសុទ្ធវាមិនសំខាន់រឺ? លោកភ្លេចហើយហ្អេស៎? រឺក៏លោកដូចជាប្រុសៗទាំងនោះដែរ?“
“អត់ទេ! យើង..យើងគ្រាន់តែឆ្ងល់.. ឆ្ងល់ថាឯងកាចឆ្នាស់បែបហ្នឹងទៅហើយ មាននរណាអាចឆក់យកវាទៅបាននោះ?“ ស៊ុងហ៊ូននិយាយទាក់ៗព្រោះខ្លាចនិយាយអស់ពាក្យហើយកាយតូចក៏នឹងខឹងគេ មិនគួរណាគេនឹកឃើញសួរសំនួរមួយហ្នឹងចេញទៅសោះ អាមាត់ចង្រៃយ៎នេះ។
“មនុស្សយើងពេលខ្លះក៏មិនរឹងមាំរហូត កាចឆ្នាស់រហូតឡើយណាលោកម្ចាស់“ ស៊ុងហ៊ូនផ្ទៀងផ្ទាត់ស្ដាប់ការនិយាយបកស្រាយមិនច្បាស់លាស់ចេញពីមាត់កាយតូច ទ្រូងហាប់ណែនក៏ទន្ទ្រានគិតថាគេអាចនឹងមានបុរសក្នុងចិត្តរួចទៅហើយ ម្នាក់នោះមិនអាចជាគេឡើយ គេដឹងច្បាស់។
“តែណ្ហើយ! សម័យនេះស្រឡាញ់ ស្មោះត្រង់វាបានប្រយោជន៍អី? ពិភពលោកមានតែភាពបោកប្រាស់ ជាពិសេសគឺមនុស្សប្រុសហ្នឹងតែម្ដង”
“លោកប៉ាតែងតែនិយាយថាមនុស្សប្រុសមិនល្អតែងតែចូលនិយាយពាក្យល្អៗឲ្យគេៗទុកចិត្ត ទាំងដែលការពិតគេគ្មានភាពស្មោះត្រង់អីបន្តិចសោះ គ្មានភាពក្លាហានពិតប្រាកដប្រៀបបីដូចជាឆ្កែព្រូសតែមិនខាំ”
*ម៉េវ..
សំឡេងស្រែកឡើងដូចជាកូនឆ្មាតូច តែវាមិនដូចជាអ្វីដែលស៊ូនូគិតទេ ព្រោះយប់ថ្មើនេះគ្មានកូនឆ្មាជើង4ឯណាចូលមកវិមានកើតទេ មានតែឆ្មាឈ្មោលជើង2ដែលអង្គុយលើគ្រែក្បែរគេនឹងហើយ។
“លោកស្រែកម៉ែវធ្វើអី?” ស៊ូនូនិយាយរួចច្រត់ចង្កេះសំឡឹងមើលទៅគេ ស៊ុងហ៊ូនក៏ច្បូញមាត់បន្តិចរួចចង្អុលទៅគេវិញដូចជាចង់ប្រាប់ថាគេនិយាយបន្តពីប្រយោគគេហ្នឹងហើយ។
“គ្មានអីទេ គ្រាន់តែចូលចិត្តឆ្មាជាងឆ្កែហ្នឹងណា៎ ព្រោះឆ្មាវាកាចឆ្នាស់មែន តែវាមិនដែលលាក់ពុតអ្វីទេ” គេមិននិយាយតែមាត់ ជើងក៏ប្រញាប់ក្រោកឡើងផុតពីគ្រែ គេនៅយូរមិនបានទេ មិនអញ្ចឹងទេស៊ូនូនឹងជជីកសួរគេទាល់តែអស់ជាមិនខាន។
ក្រឺង!ក្រឺង..
ស្ថានភាពកំពុងតែរញ៉េរញ៉ៃបន្តិច ក៏មានលេខប្លែកខលមករំខានពួកគេ ស៊ុងហ៊ូនឡើងទូរសព្ទ័គេឡើងស្ដាប់ទាំងចងចិញ្ចើមខឹង តែមុខក្រម៉ូវខឹងនឹងក៏ប្ដូរប្រែមកជាស្នាមញញឹមជំនួសវិញ គេក៏ដកទូរសព្ទ័ពីត្រចៀករួចបើកសំឡេងលឺរួចហុចទៅរាងល្អិតដែលកំពុងតែមើលមកគេមិនដាក់ភ្នែក។
“លោកនិយាយមក”
(កូនប៉ា..នេះប៉ាណា)
គ្រាន់តែលឺសំឡេងបុរសចំណាស់ជាលោកប៉ាភ្លាម អារម្មណ៍លេងសើចគេក៏រត់ចេញអស់ នៅសល់តែចិត្តនឹករលឹកនឹងភាពរំភើបព្រោះគេខានលឺសំឡេងគាត់យូរមកហើយ កាលនៅជាមួយបាដេស គេមិនបានឲ្យទៅជួបគាត់ឡើយ ឃើញស៊ូនូញញឹមបែបហ្នឹងហើយស៊ុងហ៊ូនក៏សើចរួចសំឡឹងមើលទៅស៊ូនូ កាយតូចក៏ដៀងមើលមុខគេ ចំពេលដែលគេកំពុងតែមើលគេដូចគ្នា។
“ពេលនេះឯងអាចទុកយើងជាឆ្មា ខុសពីប្រុសផ្សេងបានហើយ” ស៊ុងហ៊ូនលើកដៃឈ្លីក្បាលស៊ូនូរួចដើរចេញទុកនាទីឲ្យស៊ូនូបាននិយាយជាមួយលោកប៉ាតែ2នាក់ចុះ៕
(ធ្វើដល់ម៉ាហ្វៀហើយចេញចរឹកខ្ចីខ្ចូតអីណាជ្រេញហាស់)By: sunshine-ពន្លឺព្រះអាទិត្យ
Thanks you for reading 🤍 🏴
YOU ARE READING
🏴LOVE GAME🏴||SUNSUN|| Ss1 (Khmer)
Mystery / Thrillerការឈឺចាប់របស់ស៊ូនូវាគ្រាន់តែជាល្បែងរបស់ពួកគេ "ស៉ូនូហ្អា៎! ញញឹមឡើងណា៎កូន កូនជាlucky charmនៃជីវិតរបស់មនុស្សគ្រប់គ្នាជុំវិញខ្លួនកូនណា៎" "ហ៊ឹក! ពិតមែនរឺលោកប៉ា?" ស្នាមញញឹមស្រស់ថ្លាបង្ហាញច្បាស់លើផ្ទៃមុខតូចច្រមិចរបស់រាងល្អិតដែលកំពុងតែអស់សង្ឃឹមនឹងឆាកជីវិតដ...