"របួសក្រៅបេះដូងគ្មានអ្វីអស្ចារ្យនោះទេ"
ទ្រង់មានបន្ទូលធម្មតាតែសម្ដីនោះកាន់តែធ្វើឱ្យអែនតូនៀមានអារម្មណ៍ថាអាណិតទ្រង់លើសដើម។ នាងងើយមុខប្រសព្វក្រសែភ្នែកជាមួយអ្នកអង្គម្ចាស់។ អ្នកទាំងពីសម្លឹងគ្នាទៅវិញទៅមកភ្ជាប់ជាមួយអារម្មណ៍ច្របូកច្របល់ មិនយល់ថាពេលនេះកំពុងតែគិតអ្វីទាល់តែសោះ បានជាស្រាប់តែមានអារម្មណ៍ចម្លែកបែបនេះ។
"ខ្ញុំម្ចាស់ទៅបន្ទប់ហើយ" អែនតូនៀនិយាយតិចៗដោយសំឡេងស្រទន់ នាងដើរចេញរហូតទៅដល់មាត់ទ្វារ ទើបបែរមកនិយាយជាមួយអ្នកអង្គម្ចាស់ម្ដងទៀត។
"រាត្រីសួស្ដី..."
ភ្លាមនោះនៀលស្រាប់តែលេចឡើងនូវស្នាមញញឹមតាមគែមមាត់ ទ្រង់ទតទៅទ្វារបន្ទប់ដែរបិទទាំងសប្បាយព្រះទ័យ លើសពីនេះអារម្មណ៍សោកសៅដែលមានទាំងប៉ុន្មានក៏រលាយអស់។
"នាងក៏មិនអាក្រក់ណាស់ណាអ្វីដែរ"
ព្រឹកថ្ងៃបន្ទាប់ ព្រះអាទិត្យឡើងខ្ពស់ត្រដែតឈានចូលម៉ោង៧ទៅហើយ ដោយឡែកអែនតូនៀមិនទាន់ក្រោកពីដំណេកទៀត។ យប់មិញនាងអត់ងងុយខ្លាំងពេក មិនមែនមកបន្ទប់ភ្លាមគេងឯណា នាងត្រូវធ្វើកិច្ចការគូសគំនូរឱ្យហើយទើបអាចសម្រាកបាន ខ្លាចខកការងារត្រូវចៅហ្វាយស្ដីបន្ទោស។
"ហ្ហឹមម"
នាងគ្រហឹមបំពង់កតិចៗ រាដៃមកបាំងភ្នែកព្រោះចាំងកម្ដៅព្រះអាទិត្យសាចជះមកលើផ្ទៃមុខសមដ្ឋខៃដូចទារក។ ស្រីស្រស់បម្រាស់ខ្លួនរើចុះឡើងបន្តិច សឹមទប់ខ្លួនក្រោកអង្គុយទាំងអស់កម្លាំង នាងពិតជាងងុយខ្លាំងណាស់ មានអារម្មណ៍ថាចុករយកញ្ចឹងក.ដល់ហើយទើបលើកដៃខាងស្ដាំមកឈ្លី ញីច្របាច់តិចៗ។
"ម៉ោង៧ហើយ?!!"
ពេលក្រឡេកមើលទៅនាឡិកាឃើញថាម៉ោង៧នាងភ្ញាក់ព្រើត ស្ទុះស្ទាចូលបន្ទប់ទឹកសម្អាតខ្លួន កក់សក់យ៉ាងស្អាតបាត។
រហូតកន្លងផុតទៅ២០នាទី នារីស្រស់ឆើតឆាយគ្របដណ្ដប់ដោយខោឃ្លុំពណ៌ស មានកន្សែងរុំសក់ដើរចេញមកប្រញេប្រញាប់មកអង្គុយតុសម្អាង ទាញយកម៉ាស៊ីមកផ្លុំសម្ងួតសក់។
សរសៃសក់រលើបរលោងចាប់ផ្ដើមស្ងួតជាបណ្ដើរៗ សក់ដែលបានឃើញពីម្សិលមិញថារួញ ពេលនេះបែរជាត្រង់ភ្លឹងតាមបែបធម្មជាតិ ដោយសារម្សិលមិញនាងលេងម៉ូដសក់បែបរួញតាម style ជនជាតិនិយមនោះអី។
"ហ្ហើយយយ ទម្រាំតែរួច" បបូរមាត់ក្រពុំៗពណ៌ស៊ីជម្ពូទើបតែលាបក្រេមរួច រអ៊ូរង៉ូវៗទម្រាំតែតប់តែងខ្លួនហើយពេលនេះក៏ឈានចូលដល់ម៉ោង៨ល្មម សង្ស័យត្រូវអ្នកអង្គម្ចាស់រិះគន់ណាស់ហើយ ដែលដេកស្ពឹករហូតដល់ថ្ងៃចាំងគូទ។
"ទៅតាមអ្នកនាងមក!!"
ងាកមកខាងក្រោមឯណេះវិញ អ្នកអង្គម្ចាស់នៀលដែលកំពុងអង្គុយនៅកៅអីនៃតុអាហារចេញបញ្ជាទៅកាន់អ្នកបម្រើឲ្យទៅតាមអែនតូនៀដើម្បីមកបរិភោគអាហារ។ មើលទៅទ្រង់ថ្ងៃនេះស្លូតប្លែកខុសពីធម្មតា។
"មិនបាច់ទេខ្ញុំមកហើយ"
ស្រីបម្រើមិនទាន់បានទទួលយកបញ្ជាផង អែនតូនៀដើរមកដល់ល្មម។ នាងចូលទៅអង្គុយនៅកន្លែងដើមព្រមទាំងសុំរាជទាន់ទោសអ្នកអង្គម្ចាស់ទៀតផង។
"ខ្ញុំម្ចាស់សូមទោសដែលឱ្យទ្រង់រង់ចាំ"
"កុំនិយាយច្រើន ចាប់ផ្ដើមញ៉ាំទៅ"
"ឆើស!!" នាងធ្វើទឹកមុខជ្រេញ គេខំសូមទោសហើយបែរជាធ្វើចរិតអីឯណា គួរឱ្យស្អប់មិនដូចពីយប់មិញទាល់តែសោះ។
កន្លងផុតទៅ១០នាទីអែនតូនៀញ៉ាំអាហាររួចរាល់ល្មម ដោយឡែកមើលទៅអ្នកអង្គម្ចាស់ទ្រង់សោយមួយៗ យឺតៗមានក្រឹតក្រមសម្បើមណាស់ ខុសពីនាងញ៉ាំយកៗឱ្យតែបានឆ្អែតក្រពះ ណាមួយនាងក៏មានណាត់ជាមួយក្រុមការងារដើម្បីចេញទៅក្រៅនៅម៉ោង៩ដូចគ្នា។
"អ្នកអង្គម្ចាស់ខ្ញុំសុំទៅក្រៅបានទេ!?" នាងសួរនៅពេលទ្រង់សោយរួចរាល់។
"តាមសប្បាយ" ទ្រង់មើលមុខនាងបន្តិចដោយមិនទាន់និយាយអ្វីភ្លាមៗ។
បន្ទាប់ពីសោយទឹករួចទើបមានបន្ទូលជាក្រោយ ព្រមទាំងចាកចេញទៅក្នុងឯកសណ្ឋានជាឧត្តមសេនីយ៍ទោទៀតផង ។
ថ្ងៃនេះទ្រង់មានការងារនៅបន្ទាយ ជួបប្រជុំជាមួយឧត្តមសេនីយ៍ឯករ៉ាហ្វាស់ ហាសាន់និងអ្នកក្រោមបង្គាប់ឯទៀត ទើបត្រូវស្លៀកពាក់តាមឋានន្តរសក្ដិ។
"ទ្រង់ទៅធ្វើការមែនទេ??"
អែនតូនៀរត់តាមពីក្រោយសួរនាំ។ តាមពិតនាងចង់សួរអំពីគោលដៅដែលទ្រង់យាងទៅ ក្រែងលោជិះកាត់ទីកន្លែងដែលនាងត្រូវទៅ ដើម្បីកុំឲ្យពិបាកនាងហៅតាក់ស៊ីជិះ ចំណាយលុយកាកច្រើន។
"គិតថាយើងទៅដើរលេង?"
"សោះកក្រោះម្ល៉េះ!!"
"នាងចង់ទៅណា?" មកដល់ខាងក្រៅទ្រង់បង្អាកដំណើរព្រមទាំងសួរបក។
"ទៅមណ្ឌលកុមារកំព្រាហ្វីឡា ដែលម្ចាស់ក្សត្រីឧបត្ថម្ភ" ទ្រង់មិនមាត់តែក៏ចូលទៅអង្គុយខាងក្នុងឡានមុន ទើបហៅអែនតូនៀចូលមកតាមក្រោយ។
"ចូលឡានមក"
"ចាស៎?" នាងធ្វើខ្លួនមិនត្រូវ មុននេះគិតថាស្ដាប់ច្រឡំទើបផ្ទួនសម្ដីទាំងងឿងឆ្ងល់បែបនេះ។
"ប្រាប់ឲ្យចូលឡានមក"
"ចាំបន្តិចបានទេ ខ្ញុំម្ចាស់សុំទៅយកសម្ភារៈបន្តិចសិន!!"
"យើងឲ្យពេល៥នាទី!!"
អែនតូនៀខាំមាត់តិចៗតែក៏ប្រឹងធ្វើធម្មតា នាងក្នាញ់ទ្រង់ដល់ហើយគ្រាន់តែរត់ទៅដល់បន្ទប់ហើយចុះមកវិញវាអស់៥នាទីទៅហើយ នៅនាងត្រូវរៀបចំសម្ភារៈទៀត ព្រោះមិនទាន់បានរៀបនៅឡើយ ដោយសារប្រញាប់ចុះមកទទួលទានអាហារពេលព្រឹកខ្លាំងពេក។
"មនុស្សអីចរិតយ៉ាប់ម្ល៉េះ!!" នាងរត់បណ្ដើររអ៊ូរទាំមិនដាច់ពីមាត់ ប៉ុន្តែឲ្យធ្វើយ៉ាងណាបើយើងមកស្នាក់អាស្រ័យជាមួយគេហើយ ថែមទាំងសុំគេទៅជាមួយទៀត ដូច្នេះមានតែពាក្យទ្រាំប៉ុណ្ណោះ។
ដោយឡែកអ្នកអង្គម្ចាស់ក្នុងឯកសណ្ឋានការងារទ្រង់គង់នៅកៅអីឡានក្បាំងខាងក្រោយ គងអន្ទាក់ខ្លាមើលនាឡិកាដើម្បីកំណត់នាទី។
ព្រឹកនេះទ្រង់រៀបរឹកប្លែក មើលទៅម៉ឺងម៉ាត់ម៉ដ្ឋចត់ ស្ទើរតែដូចរាជទាយាទអាល់បឺតទាំងស្រង់ បើកុំខុសតែពណ៌សោះនោះច្បាស់ជាច្រឡំគ្នាមិនខាន។
"អ្នកអង្គម្ចាស់ទ្រង់មិនអីទេឬ?" សាន់សួរព្រោះនៅសុខៗស្រាប់តែឧត្តមសេនីយ៍ឯករ៉ាហ្វាល់កោះហៅប្រជុំជាបន្ទាន់ ណាមួយលោករ៉ាហ្វាល់ក៏ធ្លាប់មានជម្លោះពាក្យសម្ដីជាមួយអ្នកអង្គម្ចាស់ដូចគ្នា អាចថាលើកនេះកិច្ចប្រជុំច្បាស់ជាមានបញ្ហា។
"ហ្អឹមម" ទ្រង់គ្រាន់តែគ្រហឹមបំពង់កនឹងរង់ចាំវត្តមានអែនរូនៀត្រឡប់មកវិញដោយភាពស្ងៀមស្ងាត់ជាទីបំផុត តែក្នុងព្រះទ័យកំពុងតែរិះគិតរឿងជាច្រើនយ៉ាងមិនឈប់មិនឈរ។
"មកដល់ហើយ!!"
នឹកដើមដង្ហើមក៏មកដល់ អែនតូនៀស្ទុះចូលទៅអង្គុយខាងក្នុងជាមួយអ្នកអង្គម្ចាស់ បែកញើសជោគសក់ ដែលពេលនោះហើយទើបនៀលកត់សំគាល់ទៅលើសក់របស់នាងដែលកំពុងទំលាក់រសាយ ភាយក្លិនក្រអូបឈ្ងុយឈ្ងប់។
ម្សិលមិញទ្រង់ឃើញថាសក់រួញដូចសំបុកចាប តើ ម្ដេចឥឡូវក៏ត្រង់ភ្លឹងបែបនេះ?! នាងលួចទៅអ៊ុតសក់ទេដឹង?!!
ទ្រង់ចងចិញ្ចើមតិចៗតែក៏មិនបានសួរនាំអ្វី ឲ្យសាន់បើកឡានចេញទៅ។
នៅក្នុងរថយន្តអែនតូនៀអង្គុយមិនចេះស្ងៀម បន្តិចនាងក៏រើរបស់នេះ របស់នោះចេញចូលក្នុងកាបូប ដែលសកម្មភាពបែបនេះពិតជារំខានដល់សម្មាធិអ្នកអង្គម្ចាស់ជាខ្លាំង។
"នាងជាក្មេងឬយ៉ាងម៉េច បានអង្គុយមិនចេះស្ងៀមហ្នឹង?" អត់ទ្រាំពុំបានទ្រង់ក៏សួរទាំងធុញទ្រាន់ ឯអែនតូនៀបើកភ្នែកភ្លឹសៗសើចដាក់ទ្រង់ទាំងមិនសម ទើបប្ដូរមកអង្គុយស្ងៀម នៅរក្សាគម្លាតឲ្យឆ្ងាយពីទ្រង់ទៀតផង។
ព្រូស...
"ចប់ហើយខ្ញុំ!!"
សម្លេងរបស់ធ្លាក់ពាំនាំឱ្យអ្នកអង្គម្ចាស់ឱនទៅមើលកញ្ចប់ពណ៌ផ្កាឈូករាងចតុកោណដែលខ្ទាត់មកក្បែរជើង ចំណែកទឹកមុខអែនតូនៀពេលនេះពិបាកមើលខ្លាំងណាស់។
"នាងធ្វើជ្រុះស្អីហ្នឹង?" ទ្រង់មានសួរព្រមទាំងរើសកញ្ចប់នោះឱ្យនាងទៀតផង។
"គឺថា..."
"សំឡីអនាម័យ??" នាងសើចញឹមៗកញ្ឆក់របស់ផ្ទាល់ខ្លួនញាត់ក្នុងកាបូបយ៉ាងរហ័ស។ នាងពិតជាខ្មាស់ទ្រង់ខ្លាំង បើអាចចង់តែជ្រែកភពឱ្យដល់ទីឆ្ងាយនោះទេលោកអើយ។
"ហឹសៗ"
អ្នកអង្គម្ចាស់ទ្រង់ផ្ទុះសំណើចសើចខ្លាំងៗ វាពិតជាបង្កការភ្ញាក់ផ្អើលខ្លាំងណាស់ ជាពិសេសសាន់គេមិនដែលឃើញទ្រង់សើចរហូតចេញទឹកភ្នែកតាមកន្ទុយភ្នែកបែបនេះទេ។
"ទ្រង់សើចអី? វាមិនមែនជារឿងដែលអស់សំណើចទេ!!" អ្នកដែលត្រូវគេចំអន់កើតទឹកមុខសុខចិត្ត មុខក្រញ៉ូវឱបកាបូបបែរមកស្ដីឱ្យអ្នកអង្គម្ចាស់មានឋានៈខ្ពង់ខ្ពង់ម៉ាំងៗ តែទ្រង់មិនបានប្រកាន់យកទោសពៃអ្វីទេ។ ពេលនាងខឹង ពេលនាងអៀន ហើយថ្ពាល់ក្រហមៗបែបនេះពិតជាគួរឲ្យស្រឡាញ់ណាស់។
ទ្រង់ឈប់សើចបានហើយ ហ្ហឹកកក"
-----------------
To be continued...
Ara
YOU ARE READING
វិវាទបេះដូង
Romanceស្នេហាដែលមានរាងជាចតុកោណកែងបានធ្វើឱ្យពួកគេទាំងបួននាក់ទទួលការឈឺចាប់គ្រប់គ្នា។ នៀល រ៉ាហ្វាដាសៀរ៍ក្រេសហ៍ ស្កាអូឡែត&អែនតូនៀ ចេដិន អាល់បឺត រ៉ាហ្វាដាសៀរ៍ក្រេសហ៍ ស្កាអូឡែតxមេឡូនី គ្រីស្ទីអែនណា BG NOVEL