ភាគទី៤:ចង់រំលោភនាងទេដឹង?!!

23 3 0
                                    

អែនតូនៀឈរថ្មឹងរឹងខ្លួន នាងមានអារម្មណ៍ថាថប់ៗដង្ហើម ខឹងផងអីផងចង់តែវាយទ្រង់ឱ្យសុគតនោះទេ។ បន្ទូលរបស់ទ្រង់ធ្វើឱ្យនាងស្ដាប់ហើយមានអារម្មណ៍ថាក្ដៅមុខនិងស្លឹកត្រចៀកខ្លាំងណាស់។ តើទ្រង់មានបន្លំសូត្រមន្តគាថាអីឬអត់ហ្នឹង។
"បបូរមាត់នាងផ្អែមជាងកាហ្វេអម្បាញ់មិញទៅទៀត" អ្នកអង្គម្ចាស់បន្តបន្ទូល ទ្រង់ញញឹមខិលខូចខ្សឹបដាក់ត្រចៀកអែនតូនៀ ធ្វើឱ្យនាងខឹងនិងអៀនឡើងមកព្រមគ្នា។
ព្រឹកមិញទ្រង់យល់មុខដល់រាជទាយាទអាល់បឺតនោះទេ ទើបមិនធ្វើអ្វីខ្លាំងដាក់ តែឥឡូវគ្មានទ្រង់នៅធ្វើជារនាំងការពារនាងទៀតផង ទ្រង់និងព្រលះកញ្ញាជើងល្អនេះឱ្យរាបដូចកម្រាលពូកម្ដង។
"គួរឱ្យស្អប់" នាងជេរប្រទិចទ្រង់តិចៗសម្លក់ស្ទើរជ្រុះគ្រាប់ភ្នែកឯណោះ។ ដោយមិនចង់នៅយូរនាំតែក្រោធចិត្តទ្វេរដង នាងឱនរើសថាសបម្រុងដើរចេញស្រាប់តែអ្នកអង្គម្ចាស់បន្តបន្ទូល...
"ខំប្រឹងស្អប់បន្តិចទៀតទៅ ប្រយ័ត្នយូរៗក៏លង់ស្រឡាញ់យើងដោយមិនដឹងខ្លួន" ទ្រង់ញញឹមញញែមយ៉ាងជឿជាក់ ប្រើក្រសែភ្នែកចម្លែកសម្លឹងផែនខ្នងស្រីស្រស់ដែលចង់ចេញពីទីនេះ។
"គ្មានផ្លូវទេ!!" នាងនិយាយទាំងមិនបែរក្រោយ ដៃម្ខាងដែលមិនកាន់ថាសក្ដាប់ស្ទើរបាក់ម្រាម។
"ប្រាកដទេ? យើងគិតថាមិនយូរទេនាងនិងលង់ស្រឡាញ់យើង" ស្របបន្ទូលទ្រង់ក្រោកដើរមករកនាង ព្រមទាំងឱនមកស្រង់ក្លិនក្រអូបចេញពីរាងកាយស្រឡូនស្រឡៅយ៉ាងត្រជាក់ចិត្ត។
"ទ្រង់!! អីយ៉ាស៎!!" អែនតូនៀភ្ញាក់ព្រើត ខណៈពេលបែរមករកទ្រង់ តែក៏ឃើញអ្នកអង្គម្ចាស់កំពុងឈ្ងោកមុខនៅពីក្រោយនាងតាំងពីអង្កាល់មិនដឹង។ ភ្ញាក់ខ្លាំងពេកនាងឡើងរកដួល តែសំណាងបានទ្រង់រហ័សរហួន ត្រកងចាប់ចង្កេះមួយក្ដាប់ជាប់។
ក្រសែភ្នែកនាងសម្លឹងទ្រង់ម៉ក់ៗ បេះដូងក៏លោតញាប់ៗឌុកឌាក់ៗ សឹងតែខុសចង្វាក់ដៃរបស់នាងក៏មិនដឹងថាទប់ដើមទ្រូងនៀលពីពេលណាដូចគ្នា អ្វីៗគ្រប់យ៉ាងដែលកើតមុននេះភ្លាមៗពេក នាងរេផ្លិចមិនទាន់ឡើយ។
ពេលនេះនាងនិងអ្នកអង្គម្ចាស់នៅក្បែរគ្នាខ្លាំងណាស់ នាងអាចឮសម្លេងបេះដូងរបស់ទ្រង់កំពុងតែលោតមួយៗហាក់ធម្មតា ខុសអ្វីតែនាងនៅមានអារម្មណ៍ច្របូកច្របល់ទៀតផង។
"មិនគិតទេថានាងស្រាលដល់ថ្នាក់នេះ" អែនតូនៀស្រាប់តែមុខក្រញ៉ូវភ្លាមៗ បន្ទាប់ពីត្រូវអ្នកអង្គម្ចាស់បង្អាប់ថានាងស្គម។ ទ្រង់ទ្រនាងដោយហត្ថាម្ខាងប៉ុណ្ណោះ។
"វាជារឿងរបស់ខ្ញុំម្ចាស់ទេ" នាងរើខ្លួនឈរឱ្យស្រួលបួល តបជាមួយទ្រង់ដែលកំពុងទតមកនាងញញឹមប្លែក។
"ទ្រង់ញញឹមអី?"
"ថ្នល់ជាតិ!!" អែនតូនៀឱនមើលទ្រូងខ្លួនឯងនិងរហ័សលើកដៃខ្ទប់ក.រ៉ូប ខាំមាត់តិចៗដែលមុននេះទ្រង់មើលមកដើមទ្រូងរបស់នាង។
បើថ្នល់ជាតិមិនមានភ្នំខ្ពស់ដូចគេតើវាយ៉ាងម៉េច? នាងមិនមែនរស់ដោយសារវាឯណា?!!
"នាងអាយុប៉ុន្មានហើយ??"
"២៥ឆ្នាំ" នាងឆ្លើយទាំងវល់ៗ មានអារម្មណ៍ថាទ្រង់ចម្លែកៗដល់ហើយ នៅសុខៗស្រាប់តែមកសួរពីអាយុខ្លួនបែបនេះ។
"ចុះធ្លាប់មានគូស្នេហ៍ពីមុនមកទេ?"
"ធ្លាប់តើ"
"ចុះសម្ព័ន្ធភាពរាងកាយ?"
"ទ្រង់សួរឆ្កួតស្អីទៀតហើយ?"
"ឆ្លើយ!!"
"វាជារឿងឯកជន ទោះខ្ញុំម្ចាស់មានឬមិនមាន គ្មានអ្វីពាក់ព័ន្ធនិងទ្រង់ទេ"
"បើឱ្យយើងទាយប្រហែលជាមិនដែរទេ!!"
ផ្លាប់~~~ អ្នកអង្គម្ចាស់មានបន្ទូលមិនទាន់ចប់ស្រួលបួលផងក៏ត្រូវងាកមុខទៅមួយចំហៀង ក្រោមស្នាដៃអែនតូនៀ។ នាងខឹងខ្លាំងណាស់ ការដែលទ្រង់មកសួរអ៊ីចឹងៗ ហាក់មិនផ្ដល់តម្លៃឱ្យនាងសូម្បីបន្តិច។
"ពុទ្ធោ!!" សាន់បន្លឺតិចៗភ្លែកបើកឡើងធំៗ។
"នាងហ៊ានទះយើង!!" អ្នកអង្គម្ចាស់សង្ក្រៀតជើងធ្មេញ យកមេដៃមកវាស់គែមមាត់ក៏ឃើញថាមានឈាម ពេលក្រឡេកទៅជនបង្កហេតុ នាងដើរញាប់ស្មេញបម្រុងចេញពីបន្ទប់ តែគិតថាទ្រង់ឱ្យទៅដោយងាយៗ?!
"ចង់ទៅណា? គិតថាទះយើងហើយអាចទៅដោយស្រួលៗមែនទេ?" ទ្រង់បោះជំហានវែងៗកញ្ឆក់កដៃអែនតូនៀទាញមួយទំហឹងបុកដើមទ្រូងស្វាហាប់ ឯសាន់ឃើញដូច្នេះប្រញាប់ចេញទៅក្រៅ គេមិនហ៊ាននៅទេ ព្រោះនៀលមើលទៅទ្រង់ដូចជាខឹងខ្លាំងណាស់ នៅឆ្ងាយពីទ្រង់គឺល្អបំផុត។
"ទ្រង់ចង់យ៉ាងម៉េច?" ដោយភ្លើងកំហឹងនៅក្នុងខ្លួនកំពុងឆេះរោលរាល នាងនៅតែខ្លាំងងើយមុខសួរមិនលាក់សម្លេងទាល់តែសោះ។
"ចង់យ៉ាងម៉េច? ហ៊ឹសៗៗ" នៀលសើចរហឹម ទ្រង់អូសនាងរុញនាងដេកដួលលើសាឡុងធ្វើឲ្យអែនតូនៀ ក្នុងចិត្តចាប់ផ្ដើមភ័យឆ្លេឆ្លាដូចមាន់រកពង ពេលឃើញទ្រង់ព្រលះឡេវអាវខាងលើ២គ្រាប់។
"ទ្រង់...!! ណែកុំចូលមកប្រយ័ត្នខ្ញុំទះទ្រង់ម្ដងទៀត"
"ភឹប~~~ នាងគ្មានឱកាសទៀតទេ" អ្នកអង្គម្ចាស់ចំកោងខ្នង យកដៃសងខាងឃាំងចន្លោះស្មានាង ទតទឹកមុខឆ្នាស់ឆ្នើមរបស់អែនតូនៀទាំងក្រឺតក្នាញ់ ទ្រង់ចង់ដឹងណាស់ថានាងនៅបន្តរក្សាចរិតបែបនេះដល់ពេលណា។ ស្រីអ្វីមិនចេះទន់ភ្លន់ ខូចក៏ខូច កាចក៏កាច នៅឆ្នាស់ដូចមាន់បណ្ដើរកូនទៀត។
"ទ្រង់ចង់ធ្វើអី្វ? លែងភ្លាម កុំមករោគចិត្តដាក់ខ្ញុំម្ចាស់ឱ្យសោះ" អែនតូនៀរើខ្លួន ប្រកាច់ប្រកិនស្រែកឱ្យរញ៉ៃពេញសាឡុង នាងរុញនិងវាយតប់ដើមទ្រូងអ្នកអង្គម្ចាស់ចេញតែហាក់មិនបានផល រុញមិនរង្គើសូម្បីបន្តិច។
"ចង់រំលោភនាងទេដឹង?" នាងកាន់តែភ័យផងខឹងផង កុំឱ្យនាងរួចខ្លួនឱ្យសោះមិនអ៊ីចឹង នាងនិងក្រឡុកក្រឆាជីវិតទ្រង់ឱ្យមានគ្រប់រសជាតិតែម្ដង។
"ខ្ញុំម្ចាស់សួរទ្រង់ជាលើកចុងក្រោយ លែងឬមិនលែង??!" បានបន្តិចអែនតូនៀហាក់មានគំនិតល្អម្យ៉ាង នាងសម្រួលអារម្មណ៍សួរទ្រង់ទាំងមានក្បិលកល។
"អត់!!"
"អត់មែនទេ!! នេះ~~~ អួយយ!!" នាងត្អូញត្អែររអ៊ូតិចៗ ឈឺចាប់នៅពេលបម្រុងអុកជង្គង់ទៅប្រឡោះភ្លៅអ្នកអង្គម្ចាស់ បែរជាទ្រង់រហ័សមកចាប់ជាប់តាមកម្លាំងបុរស។ ដៃរបស់ទ្រង់ក្ដោបជង្គង់នាងមួយទំហឹង វាឈឺណាស់រហូតនាងទ្រាំមិនបាន។
"យ៉ាងម៉េច? ឈឺឬ?" ទ្រង់សួរនិងព្រលែងព្រមទាំងក្រោកមកគង់នៅសាឡុងក្បែរជើងនាងវិញ។ អម្បាញ់មិញទ្រង់គ្រាន់តែចង់លលេងនាងឱ្យភ័យបន្តិចបន្តួច មិននឹកស្មានថាទ្រង់លេងជ្រុលធ្វើឱ្យនាងឈឺបែបនេះទេ។
ទ្រង់ទាញជាយរ៉ូបនាងទៅខាងលើបន្តិចដើម្បីមើលក្បាលជង្គង់ក៏ឃើញថាក្រហមខ្លាំង តែវាមិនកើតអ្វីណាស់ណាទេ បន្តិចទៀតវាក៏បាត់ស្នាមទៅដោយឯកឯងហើយ។
តុតុ...
"អ្នកអង្គម្ចាស់ ខ្ញុំមានរឿងចង់ទូលថ្វាយ" សម្លេងគោះទ្វារបន្លឺឡើងក្រោមស្នាដៃរបស់សាន់ គេចង់ទូលអ្នកអង្គម្ចាស់រឿងសំខាន់ទើបដាច់ចិត្តគោះបែបហ្នឹង។
"ចូលមក" ទ្រង់ត្រឡប់ទៅគង់នៅតុធ្វើរាជកិច្ច អនុញ្ញាតិឱ្យសាន់ចូលមកចំណែកអែនតូនៀ ក៏មិនដឹងនៅធ្វើអ្វីទៀត នាងរហ័សរត់ទៅបន្ទប់វិញភ្លាម ខ្លាចនៅយូរនៀលនិងធ្វើបាបដូចជាមុននេះ។
"អ្នកនៅដំណាក់ធំមកផ្ដល់ដំណឹងថា ការប្រជុំនិងលើកទៅថ្ងៃខានស្អែកវិញ ដោយសារព្រះអង្គទ្រង់មិនស្រួលព្រះកាយ"
"......"
"ទ្រង់មិនចង់យាងទៅមើលព្រះអង្គទេឬ?"
ដោយឃើញថាអ្នកអង្គម្ចាស់ស្ងាត់មាត់មិនមានបន្ទូលអ្វី សាន់ក៏សួរទាំងទាក់ទើនៅក្នុងចិត្ត ព្រោះតែនៀលក្រោយសណ្ដាប់ហើយទ្រង់ធ្វើធម្មតា មុខប្រែជាមាំស្មើខុខឆ្ងាយពីមុននេះ គឺពេលនៅក្បែរអែនតូនៀនារីដែលទ្រង់មានបន្ទូលមិនដាច់ពីមាត់ថាមិនចូលចិត្ត ប៉ុន្តែត្រឹមមួយថ្ងៃនាងអាចធ្វើឲ្យទ្រង់មានស្នាមញញឹមលើព្រះភក្ត្របានច្រើនខុសពីរាល់ថ្ងៃ ច្រើនតែចងចិញ្ចើម ក្រញីក្រញូវជាប្រចាំ។
"ហេតុអ្វីយើងត្រូវទៅ? ទ្រង់អាចនិងប្រឈួនជាងនេះប្រសិនបើឃើញមុខយើង"
សាន់មិនហ៊ាននិយាយអ្វីតទៅទៀត ខ្លាចអ្នកអង្គម្ចាស់ខ្ញាល់។ មើលទៅទ្រង់នៅតែបន្តរក្សាចិត្តខឹងស្អប់ទៅលើព្រះអង្គដែលជាបិតាដូចដើម ទើបមានបន្ទូលដូច្នេះ។
"មកជួយយើងទន្ទិញឈ្មោះល្អជាង" គេទទួលបញ្ជាដើរទៅក្បែរទ្រង់ បន្តសួររីឯអ្នកអង្គម្ចាស់ឆ្លើយបកទៅវិញទៅមកជាហូរហែ។ បរិយាកាសនៃដំណាក់ក៏ប្រែជាសោះកក្រោះឡើងវិញ គ្រាន់តែវត្តមានអែនតូនៀចាកចេញ។
សាន់សង្ឃឹមថាដំណាក់អ្នកអង្គម្ចាស់និងពោរពេញទៅដោយភាពសប្បាយរីករាយទៅចុះ គេអាចមើលដឹងថាអ្នកអង្គម្ចាស់មានអារម្មណ៍យ៉ាងណាទៅលើអែនតូនៀ ត្បិតថានាងទើបមកបានមួយថ្ងៃក៏ដោយ។ គេនៅជាមួយអ្នកអង្គម្ចាស់២០ឆ្នាំហើយ មានរឿងអ្វីដែលថាមើលមិនដឹងពីទ្រង់នោះ។
"បេះដូងអើយឈប់លោតទៅ!!"
ខណៈពេលអ្នកអង្គម្ចាស់កំពុងបន្តកិច្ចការរបស់ខ្លួនជាហូរហែ អែនតូនៀឯណេះវិញនៅគ្រលំភួយតាំងពីមកដល់បន្ទប់វិញម្ល៉េះ។ ដើមទ្រូងខាងឆ្វេងរបស់នាងញាប់ញ័រប្លែក អារម្មណ៍មិនស្ងប់ ច្របូកច្របល់ នឹកដល់ស្នាមថើបក៏ដូចជាកែវភ្នែក និងផ្ទៃមុខសង្ហាខាបព្រលឹងរបស់អ្នកអង្គម្ចាស់ វាយលុកពេញខួរក្បាលទាំងស្រុង។
"ឈប់គិតៗៗៗ..." នាងទះថ្ងាសខ្លួនឯងតិចៗ បន្តលាក់ខ្លួនក្នុងភួយបម្រាស់ខ្លួនចុះឡើងៗរហូតដល់គេងលក់ទាំងមិនដឹងខ្លួន។
(បបូរមាត់នាងផ្អែមណាស់)...
---------------
To be continued...
Ara

វិវាទបេះដូងWhere stories live. Discover now