ភាគ២២ ត្រឡប់មកផ្ទះ

128 9 1
                                    

ប៊ូសាន@
ឡានពណ៌ក្រហមលោហ្គោត្រកូលមីន បានឈប់
ចតនៅអែបរបងផ្ទះចាស់មួយ ដែលវាជាផ្ទះរបស់នាយតូចជីមីន ជំហ៊ានជេីងខ្លីបោះចុះពីរឡានចេញមកខាងក្រៅជាមួយអារម្មណ៍សោកសៅ គេបិទភ្នែកស្រូបយកខ្យល់អាកាសបរិសុទ្ធពេញពោះ ទេីបអោនគោរពទៅតៃកុងឡាន មុននឹងបោះជំ ហ៊ានជេីងចូលទៅក្នុងផ្ទះ។
«អគុណលោកអ៊ំដែលបានជូនខ្ញុំមក»
«បាទ ចឹងអ៊ំត្រឡប់ទៅវិញហេីយ»
«បាទអ៊ំ សុខសប្បាយតាមផ្លូវ»
ពេលឡានគាត់ចេញទៅផុត ជីមីនក៏អូសវ៉ាលីចូល
ទៅក្នុងផ្ទះ សួនច្បារនៅតាមរបងនឹងមុខផ្ទះ វានៅតែដ៏ដែលគ្មានអ្វីផ្លាស់ប្ដូអីបន្តិច កូនឈេីតូចៗដែលគេដាំមុនទៅភូមិគ្រឹៈមីន វាក៏ធំលូតលាស់ធំយ៉ាងល្អ ជីមីនញញឹមទៅកាន់វ័យចំណាស់ដែលអង្គុយកាត់ផ្កានៅខាងមុខផ្ទះ។
«ម៉ាក់..»សម្លេងតូចស្រួយស្រេះ បន្លឺហៅសព្វ
នាមអ្នកមានគុណយ៉ាងពិរោះ មុននឹងបោះជំហ៊ាន
រត់ទៅអោបគាត់ទាំងរលីងរលោងចង់យំ
«មីននី?កូន ហេតុអីមកមិនប្រាប់ម៉ាក់មុនចឹង»
អ្នកមាននាមជាអ្នកម៉ាក់ គាត់អោបតបមកវិញ នឹង
សួរនាំពេលឃេីញកូនបង្ហាញខ្លួនឆៅៗ នេះមក
ពញ្ញាក់គាត់ឬយ៉ាងក៏មិច?
«កូនមិនចង់រំខានម៉ាក់ទេចុះឯណាលោកប៉ា
នោះអ្នកម៉ាក់ កូនក៏នឹកលោកប៉ាដូចគ្នា»
«គាត់នៅខាងក្នុង កំពុងតែចងបាច់ផ្កា»
អ្នកស្រីផាកក៏បណ្ដេីរកូនប្រុសចូលក្នុងផ្ទះទាំងញ
ញឹម គាត់រាងភ្ញាក់ផ្អេីលបន្តិចដែរ តែដោយសារ
គាត់នឹកកូន ទេីបមិនទាន់សួរនាំរឿងផ្សេង។
«លោកប៉ា..»ពេលនាយតូចបង្ហេីសម្លេងទៅកាន់
អ្នកជាប៉ាស្រាលៗ លោកផាកក៏ងេីបមុខមកតាមប្រភពសម្លេងដែលហៅគាត់មុននេះ..

«ជីមីន?»គាត់ឱទានក្នុងចិត្ត
«កូននឹកលោកប៉ាណាស់»ជីមីនចូលទៅអោបលោកប៉ាយ៉ាងណែន បញ្ចេញសម្លេងងុលៗនៅចុងច្រមុះ ជីមីនយំចេញមកដោយហាមពុំបាន ទេីបលោកប៉ានឹងអ្នកម៉ាក់របស់គេ គាត់នាំគ្នាជ្រួញចិញ្ចេីមដោយងឿងឆ្ងល់។
«ម៉ោះទៅអង្គុយសិនទៅ»ម៉ាក់ជីមីន
«មានរឿងទៅកូន ហេតុអីយំបែបនេះ អ្នកណា
ធ្វេីអីកូនឬ ប្រាប់ប៉ាមក»លោកផាកសួរនាំ
«ហ្អឹកៗ ប៉ា ម៉ាក់ កូនកូនត្រូវគេបញ្ឈប់ការងារ
ហេីយ ហ្អឹកៗ»ជីមីនយំងឹកៗរៀបរាប់ទៅឳពុកម្ដាយទាំងដង្ហក់ខ្យល់
«ពុទ្ធោអេីយ កូនម៉ាក់ បេីគេបញ្ឈប់ក៏បញ្ឈប់
ទៅកូន គេប្រហែលជាខ្វាក់ភ្នែកហេីយ ដែល
បញ្ឈប់ការងារកូនម៉ាក់នោះ មកនៅជាមួយប៉ា
ម៉ាក់វិញក៏ល្អ កូនដឹងទេ មានគេសួររកកូនច្រេីន
ណាស់ សូម្បីតែសូយ៉ូ គេក៏សួររកកូនដែរ»
«សូយ៉ូ?គេមកនៅទីនេះដែរមែនទេម៉ាក់?»
គ្រាន់តែម៉ាក់ខ្លួននិយាយដល់មហាមិត្តភ្លាម ជីមីន
ក៏ឈប់យំ នឹងសួរបញ្ជាក់ម្ដងទៀត។
«ត្រូវហេីយ គេមកនៅទីនេះ២/៣ថ្ងៃហេីយ»
«ប៉ូន្មានខែមុនកូនបានជួបគេនៅសេអ៊ូល មិននឹក
ស្មានថាគេមករសនៅជនបទវិញដែរសោះ»
«មកវិញក៏ល្អកូន ប៉ានឹងគិតគូររកប្ដីអោយកូន
ឆាប់ៗនេះ កូនប៉ាស្អាត ឆ្លាត មិនខ្វះទេមនុស្សល្អ
ដែលចង់បាននោះ»លោកផាកនិយាយម៉ាត់ៗ
មួយៗ ច្បាស់ៗ ថានឹងរកប្ដីអោយកូន ខណៈអ្នក
ម្ខាងទៀតឮហេីយ ក៏មិនស្រួលក្នុងចិត្ត យកប្ដីស្អី
ទៅ គេនៅមិនទាន់កាត់ចិត្តពីរស៊ូហ្គាផងនឹង។

🔞ថ្នមស្នេហ៍កូនបំណុល💋(ចប់)Where stories live. Discover now