ភាគ១៣ យេីងនឹងការពារអូន

193 16 2
                                    

«កូនស៊ូ....»
អ្នកស្រីមីនបេីកទ្វាចូលទៅខាងក្នុង គាត់បេីកភ្នែកធំៗ គាំងនៅមួយកន្លែងព្រោះសកម្មភាពចំពោះ
មុខវាច្បាស់ពេក ច្បាស់ជាងកំរឹតអេចឌីទៅទៀត
«ម៉ាក់???..»
ស៊ូហ្គា ត្រូវងាកមកវិញយ៉ាងលឿនរួចក្រោកឈរអស់កម្ពស់ ស៊ូហ្គាឈរអឹមអៀនចង់សេីច បន្តិច
អត់បន្តិច។ខណៈនោះជីមីនក៎ដឹងខ្លួនល្មម គេក្រោកអង្គុយធ្វេីមុខងីងេីមិនយល់អី...
«លោកលោកស្រី??»
ជីមីនស្រវ៉ារង្កិលខ្លួនចុះពីរគ្រែ តែស៊ូហ្គាក្រវីក្បាលមិនអោយគេចុះ ទេីបជីមីនអោនមុខចុះបន្តិច
«ស៊ូ..ម៉ាក់មានរឿងនិយាយជាមួយកូនបន្តិច»
«បាទ..»
អ្នកស្រីមីននឹងស៊ូហ្គាក៏បណ្ដេីរគ្នាចេញពីរបន្ទប់
ចុះទៅខាងក្រោម ខណៈដែលនៅទីនោះក៏មានចាវឡាងអង្គុយចាំរួចជាស្រេច។
«ម៉ាក់មានរឿងអី ឬក៏រឿងជីមីន»
ស៊ូហ្គាគ្រាន់តែឃេីញចាវឡាវគេក៏ដឹងចម្លេីយ
មុនរួចទៅហេីយ ប្រាកដជាទាក់ទងនឹងជីមីនមិនខាន។

«តេីរវាងពួកកូនទាំងពីរមានរឿងអីគួរអោយដោះស្រាយមិនចេញទៅ ទេីបឈានដល់ ថ្នាក់វាយតប់គ្នាបែបនេះហ៊ឹមកូនស៊ូ? ប្រុសតូច??»
អ្នកជាម៉ាក់ សួរដោយការចង់ដឹងចម្លេីយ
«គ្មានអ្វីធំដុំនោះទេម៉ាក់ គ្រាន់តែមិនចង់អោយ
មកពាក់ពាន់នឹងរបស់ខ្ញុំប៉ុន្នោះ»
ស៊ូហ្គានិយាយដោយភ្នែកសម្លឹងទៅអ្នកជាប្អូន
«អ្នកជាណារបស់កូនហាសស៊ូ.ម៉ាក់ដូចជាមិនយល់ទាល់តែសោះ»អ្នកស្រមីនសួរបញ្ជាក់
«កុំប្រាប់ណា ថាបងប្រច័ណ្ឌខ្ញុំនឹងជីមីន»
«មិនប្រកដដែរ ព្រោះឯងចូលចិត្តទៅរវល់ជា
មួយគេ ពេលយេីងមិននៅ»ស៊ូហ្គា នឹងចាវឡាងពួកគេប្រេីកែវភ្នែកដេីម្បីតទល់មុខគ្នា ខុសតែ
អ្នកស្រីមីនគាត់បែជាគិតថានាយតូចជាដេីម
ហេតុទាំងអស់ដែលធ្វេីអោយបងប្អូនទាំងពីរឈ្មោះប្រកែកគ្មាបែបនេះ។
«(ម៉ាក់មិនបានខ្វល់ទេថាជីមីនក្នុងចិត្តពួកឯងជា
អ្វី អោយតែគេជាដេីមហេតុ ម៉ាក់ក៏មិនទុក្ខ)»
គាត់និយាយក្នុងចិត្ត រួចក៏ក្រោកចេញទៅដោយមិននិយាយអីទៀត។
«បងគិតច្បាស់ហេីយហេស ថាយកជីមីនមក
ធ្វេីជាកម្មសិទ្ធបាន??»
ចាវឡាង សួរទៅអ្នកជាបងដោយភ្ជាប់ជាមួយ
ស្នាមញញឹមបែបប្រកួតព្រជែង។
«ភ្នាល់គ្នាទេប្អូនប្រុស រវាងឯងនឹងបង តេីម្នាក់
ណាអាចយកគេមកធ្វេីកម្មសិទ្ធបាន»
ស៊ូហ្គាក៏មិនអន់ ពាក្យគេមួយម៉ាត់ៗក៏អាចធ្វេី
អោយចាវឡាងដឹងពីរជម្រៅចិត្តគេយ៉ាងច្បាស់។
__
«តេីមានរឿងអីទេដឹង ទេីបអ្នកប្រុសទៅយូរ
ហេីយមិនទាន់មកវិញបែបនេះ?»
នាយតូចអង្គុយលេីពូក រងចាំផ្លូវនាយក្រាស
ឆ្ងក់ៗទាំងនិយាយម្នាក់ឯងង៉ូវៗ
ក្រាក!!!
កុំពុងអង្គុយគិតស្លុងអារម្មណ៍ ស៊ូហ្គាក៏បេីកទ្វា
ចូលមក គេញញឹមដាក់នាយតូចបន្តិច នឹងដេីរ សំដៅរមករកទាំងសួរនាំ៖
«យ៉ាងមិចហេីយ បាត់ភ័យឬនៅហ៊ឹម??»
ស៊ូហ្គាសួរទាំងដាក់ខ្លួនមកអង្គុយលេីពូកជិតជីមីន។
«....»ជីមីនងក់ក្បាលតិចៗ នឹងញញឹមតបទៅ
ស៊ូហ្គាវិញ នាយក្រាសយកដៃញីក្បាលនាយតូច លេងតិចៗ ដោយលួចឆ្មក់ថេីបថ្ពាល់គេមួយខ្សឺត។
«ឃ្លានទេ?ចុះទៅញាំអីសិនល្អទេហ៊ឹម?»
«ឃ្លាន តែអ្នកប្រុសមិនទៅក្រុមហ៊ុនវិញទេហេស ព្រោះតែខ្ញុំទេីបអ្នកប្រុសត្រូវខាតពេលហេីយ»
ជីមីនអោនមុខចុះ គេក្រែងចិត្ត ក្រែងរហូតដល់
គិតថា គេជាមេរំខានរបស់ស៊ូហ្គាទៀតផង។
«អ្នកណាថា ក្រុមហ៊ុនយេីងប្រាកដជាទៅ តែ
យេីងនឹងយកឯងទៅជាមួយ នៅផ្ទះគ្មានសុវត្តិ
ភាពដល់ឯងទេ ជឿយេីងនៅជាមួយយេីង
យេីងនឹងការពារឯង មិនអោយអ្នកណាមកប៉ះពាល់ឯងបានឡេីយ»គេនិយាយតិចៗអោយដឹងចិត្តរបស់គេ ជីមីនសម្លឹងមុខស៊ូហ្គាភ្លឹសៗ គេក៏
ងក់ក្បាលយល់ព្រម ទៅជាមួយនាយនៅក្រុមហ៊ុន។
បន្ទាប់ពីរនិយាយគ្នារួច ស៊ូហ្គាក៏បណ្ដេីរជីមីន
ចុះមកខាងក្រោម។ខណៈនោះចាវឡាង នឹងអ្នក
ស្រីមីន ពួកគេតាមសម្លឹងរឹកពារស៊ូហ្គា ធ្វេីដូចជាខ្លួនឯងជាប្ដីរបស់ជីមីនចឹង បណ្ដេីរគ្មានក្រែងចិត្តអ្នកណាទាល់តែសោះ។
«កូនយកជីមីនទៅក្រុមហ៊ុមហេីយម៉ាក់»
ថាហេីយនាយក៏អូសដៃនាយតូចចេញទៅបាត់
«អ្នកប្រុស តេីលោកស្រីខឹងខ្ញុំដែរទេ ដែលទុក្ខ
ការងារចោលមកនៅក្រុមហ៊ុនជាមួយអ្នកប្រុស?»
«មិនខឹងទេ យេីងនិយាយជាមួយគាត់រួចហេីយ»
«បាទ..»ជីមីនក៏ងក់ក្បាលតិចៗ

ក្រុមហ៊ុន!!
ស៊ូហ្គាបណ្ដេីរគៀកចង្កេះនាយតូចចូលទៅក្នុង
ក្រុមហ៊ុន ខណៈនោះក៏មានកែវភ្នែករាប់សិបគូរ
តាមសម្លឹងជីមីនដោយការច្រណែន ព្រោះម្ចាស់ក្រុមហ៊ុនមួយនេះ មិនដែលបណ្ដេីរឬដេីរគៀក
កិតជាមួយស្រីណាម្នាក់ឡេីយ តែចំពោះក្មេង
ប្រុសដែលចូលមកថ្ងៃនេះ នាយគៀកកេីយសឹងតែជាខ្លួនមួយ។ជីមីនចាប់ផ្ដេីមញ័រជេីង ពេលគេសម្លឹងមកខ្លួនដូចសត្វចំលែក ថែមទាំងខ្សឹប
ខ្សៀវគ្នាទៀត មេីលចុះគេពិតជាភ័យមែនទែន។
«គ្មានអ្វីធ្វេីទេមែនទេ ទេីបតាមសម្លក់សម្លឹងអ្នក
ប្រុសជីមីនមិនឈប់»នាយជំនិតក៏ស្រែកអោយ
បុគ្លិកគ្រប់គ្នាខ្លាំងៗ ការងារគដូចភ្នំបែជាមកឈរខ្សឹបខ្សៀវគ្នា បានតែកាត់ប្រាក់ខែកន្លះខែទេតេី។

(ឈ្លាតបានតែប៉ុន្នឹងទេណប់អេីយ🥺)
សរសេរ:យ៉ុនហួរ

🔞ថ្នមស្នេហ៍កូនបំណុល💋(ចប់)Où les histoires vivent. Découvrez maintenant