ប៊ូសាន/
នៅឯជនបទនាពេលស្មេីនេះក៏ចុះត្រជាក់មកតិចៗ
ជីមីននឹងម្ដាយក៏ប្រញាប់រៀបចំបាយទឹកអោយ
លោកមហាសេឋ្ឋី ព្រោះខ្លាចនាយខឹងសម្បារ
ដែលខំមករកដល់ផ្ទះហេីយបាយទឹកក៏ធ្វេីអោយ
យឺតយ៉ាវ តែមិនដូចការគិតរបស់គាត់ឡេីយ ស៊ូហ្គានៅអង្គុយនិយាយគ្នាលេងជាមួយប៉ាជីមីន
ធម្មដា មេីលទៅដូចជាចុះសម្រុងគ្នាខ្លាំងទៀតផង«អ្នកប្រុស លោកប៉ាមកញាំបាយសិនមក»
នាយតូចហៅបបួលអ្នកទាំងពីរអោយមកញាំ
បាយ ដោយប្រេីសម្លេងស្រាលៗ ភ្ជាប់ជាមួយ
ស្នាមញញឹម។បន្ទាប់មកក៏ស្រស់ស្រូបអាហាជា
មួយគ្នាយ៉ាងសប្បាយរីករាយ អាហាពេលល្ងាច
ត្រូវបានបញ្ចប់ ជីមីនក៏ឡេីងទៅរៀបចំបន្ទប់សម្រាប់ស៊ូហ្គាវិញម្ដង៖
«ស្ហឺត!!»មាឌមាំចូលទៅអោបចង្កេះតូចពីក្រោយណែនដៃ នាយទម្លាក់ចង្កាទៅលេីស្មាតូចថេីបផ្ដិតទៅថ្ពាល់ក្រពុំមួយខ្សឺតយ៉ាងវែងនៅញញឹមខិល
ដាក់នាយតូចទៀត។
«ហេតុអីអ្នកប្រុសមិនងូតទឹក?»
«អត់ទេ បងខ្លាចខ្មោច មិនហ៊ានទៅម្នាក់ឯងទេ
ជូនបងទៅបន្តិចទៅណា ណា!បងខ្លាចពិតមែន»
«ហ្អឹសៗ!អ្នកប្រុស គ្មានអ្នកណាអោយអ្នកប្រុស
ទៅងូតទឹកនៅអូ៎ទេ បន្ទប់ទឹកមានហេតអីមិនងូត»
ជីមីនអស់សំណេីច សេីចខឹកៗទៅអ្នកប្រុសរបស់
គេ មុខនេះឬ?ខ្លាចខ្មោច មេីលតែក្មេងទេីបកេីត៖
«ចឹងក៏ទៅងូតជាមួយគ្នាទៅ ហឹម?»
«មិនបាន ខ្លាចប៉ាម៉ាក់ឃេីញ»
«ឃេីញហេីយយ៉ាងមិច?ប្ដីប្រពន្ធងូតទឹកជាមួយ
គ្នាមានអីគួរអោយខ្លាចទៅ ស្ហឺតៗ»
«អាយយអ្នកប្រុស!!»នាយតូចស្រែកចាចពេល
មាឌមាំថេីបគេហេីយ រួចក៏លេីកបីគេដេីរទៅបន្ទប់ទឹកទាំងពីរអ្នក!រីឯលោកផាកនឹងប្រពន្ធ ពួកគាត់ក៏មេីលមុខគ្នាភ្លឹសៗ សញ្ញាសួរលោតខួរក្បាលដោយការងឿងឆ្ងល់ ពីរទំអ្នកទំនងកូនប្រុសគាត់នឹងចៅហ្វាយនាយ តេីមានរឿងអីដែលគាត់មិនបានដឹងខ្លះ?បន្ទាប់ពីរចំណាយពេលងូតទឹកជាមួយគ្នារាប់
ម៉ោងមក ស៊ូហ្គាក៏បណ្ដេីរជីមីនចេញមកវិញ
ឡេីងទៅបន្ទប់ជាមួយគ្នា រីឯបន្ទប់ដែលម៉ាក់ជីមីន
ខំរៀបចំទុក្ខសម្រាប់ស៊ូហ្គានោះ វាក៏នៅទំនេរដ៏ ដែលព្រោះម្ចាស់បន្ទប់រត់ទៅគេងជាមួយកូនប្រុសគាត់បាត់ទៅហេីយ..៕
YOU ARE READING
🔞ថ្នមស្នេហ៍កូនបំណុល💋(ចប់)
Actionអូនជាកូនបំណុលអសច្ចារ្យបំផុតដែល អាចឆក់យកបេះដូងបងបានដោយងាយ!