ភាគ៨ កេងចំណេង

197 17 1
                                    

«ហេតុអីវាលោតលឿនយ៉ាងនេះ?ឬមួយវាជា
អារម្មណ៍ស្នេហា??មិនអាចទេ យេីងមិនអាច
ស្រលាញ់ក្មេងល្ងឺនោះទេ វាគ្រាន់តែអារម្មណ៍
វង្វេងស្មាតីមួយពេលប៉ុន្នោះ»ស៊ូហ្គាញីក្បាលខ្លួនឯងតិចៗបណ្ដេញរូបភាពមុននោះចេញ
អោយអស់។

ចំណែកអ្នកនៅក្នុងបន្ទប់ខាងនោះវិញ គេ
អង្គុយស្លុងអារម្មណ៍ជាមួយរូបភាពមុននោះ
ដូចគគ្នា ជីមីនអង្គុយញញឹមដូចមនុស្សឆ្កួត
បន្តិចក្រោយមកទេីបងេីបឈរអស់កម្ពស់ទាញកន្សែងចូលបន្ទប់ទឹកពេលគេចេញមកវិញ
ក៏ទៅឈរមុខកញ្ចក់សម្លឹងមេីលមុខខ្លួនឯងចុះឡេីងៗទាំងញញឹម។

«ហឹម!!»
ខាងស៊ូហ្គាឯណេះវិញនាយដកដង្ហេីមមួយ
ខ្យល់ទាំងអារម្មណ៍វិលវិលមុននឹងដេីរទៅរក
ពូកវិញទាំងចិត្តមិនស្ងប់ នាយបិទភ្នែកបេីកភ្នែកមេីលឃេីញតែមុខជីមីនគាជាប់ជានិច្ចទេីបនាយ សម្រេចចិត្តចេញពីរបន្ទប់នាយដេីរទៅរកបន្ទប់នាយតូច ទាំងម៉ោង១២អាទ្រាត..

តុ!!/តុ!!/សម្លេងគោះទ្វា
«ជីមីន គេងឬនៅ យេីងមានការនិយាយ
ជាមួយបន្តិច»ស៊ូហ្គាមកគោះទ្វានាយតូចសុំគេ
និយាយគ្នាបន្តិច តែមិនដឹងថានាយមានអ្វីចង់និ
យាយនោះទេ ទេីបទៅរកគេទាំងកណ្ដាល
យប់
   ក្រាក!!!!ទ្វាបេីកឡេីងដោយដៃស្រឡូន
«អ្នកប្រុសធំ?យប់ជ្រៅហេីយមានការអីជាមួយ
ខ្ញុំទៀតហេីយ ចាំស្អែកទៅខ្ញុំងងុយគេងណាស់»
ជីមីនស្ងាបហួមៗ ធ្វេីភ្នែកមីៗដាក់ស៊ូហ្គា នាយក្រាសមិនមាត់ គេដេីរចូលបន្ទប់នាយតូចដោយគ្មានការអនុញាត្នពីរម្ចាស់បន្ទប់នៅធ្វេីរឹតអឿទៀត
«អេ៎ អ្នកអ្នកប្រុសស៊ូ ចូលបន្ទប់ខ្ញុំធ្វេីអី??»
ជីមីន ស្វាងដូចគេចាប់ទះពេលចៅហ្វាយ
កម្លោះដេីរទៅទម្លាក់ខ្លួនគេងលេីពូករបស់គេ
ធ្វេីដូចជាកន្លែងរបស់នាយ។

«យេីងជាម្ចាស់ផ្ទះ យេីងចង់គេងទីណាក៏បាន ឯងមានបញ្ហាមែនទេ ហឹម??»
ស៊ូហ្គាដេកលេីពូកញញឹមឌឺទៅជីមីនគេមិន
ខ្វល់ជាមួយទឹកមុខនាយតូច ចង់យំទេតែគេ
រឹតតែឌឺនឹងសប្បាយចិត្តលេីសដេីម ព្រោះក្នុងបន្ទប់មិនមានសាឡុងឬអ្វីផ្សេងសម្រាប់គេង
បានទៀត។
«មកគេងទីនេះមក យេីងមិនធ្វេីអីឯងទេ យេីង
សន្យាលឿនឡេីង យេីងងងុយហេីយ»
មាត់និយាយ តែភ្នែកគេបិទជិតឈឹងទេីបនាយ
តូច លួចជេតិចតួចមុននឹងដេីរទៅជិតគ្រែ។
«ភឹប!!!!»ដៃមាំរបស់ស៊ូហ្គាចាប់ទាញជីមីន
ទៅអោបជាប់ទ្រូងហាប់ណែនរបស់នាយមិនអោយនាយតូចរេីខ្លួនរួច អស់ជម្រេីសជីមីន
ក៏បិទភ្នែកគេងលង់លក់ជាមួយអារម្មណ៍មិន
ស្ងប់ ឯអ្នកម្ខាងទៀតគេលួចញញឹមគួចបបូមាត់ទេីបអោនថេីបសក់ខ្មៅរលោងមួយខ្សឺត បិទ
ភ្នែកគេងលក់ដល់ព្រឹក។
..........
ស្អែកឡេីង@
ពេលព្រឹកម៉ោង៤ភ្លឺមេឃចាប់ផ្ដេីមភ្លឺស្រាងៗ
ជីមីនដឹងខ្លួនមកគេពត់ពែនអ៊ែនអន តែគេមាន
អារម្មណ៍ថាខ្លួនគេធ្ងន់ដូចមានអ្វីមកសង្កត់ពីរលេី គេអោនមុខចុះក្រោម ឃេីញថាស៊ូហ្គាអោបខ្លួន
គេជាប់ដូចខ្នេីយអោប ទាំងដៃទាំងជេីងនៅលេីគេទាំងអស់ ចំជាយកចំណេញលេីគេពេកហេីយ។

🔞ថ្នមស្នេហ៍កូនបំណុល💋(ចប់)Onde histórias criam vida. Descubra agora