ភាគ 30 សង្គ្រោមបងប្អូន

103 6 0
                                    

«ជុបៗបងចាញ់ហេីយ មីនស៊ូហ្គា បងដឹងទេ
ខ្ញុំបានគិតគម្រោងនេះយូមកហេីយ ហេីយក៏គ្មានអ្វីពាក់ពាន់នឹងលោកម៉ូដែរ បងស្រមៃរូបភាពមេីលទៅ បេីសិនមនុស្សដែលបងស្រលាញ់មកដេកលេីកជេីងថ្ងូក្រោមទ្រូងខ្ញុំវិញ នោះ បងគិតបែបណាដែរ?ទំនងជាសប្បាយដល់ហេីយ»
ចាវឡាងសេីចឌឺដង ថែមទាំងលេីករូបថតនាយតូចជីមីនមកដាក់លេីតុទៀតផង ស៊ូហ្គាឃេីញហេីយនាយខាំធ្មេញគ្រឺតៗ ភ្នែកក៏ប្រែជាក្រហមខឹងណាស់ ខឹងឡេីងញ័រសព្វសាច់ពេលគេយកមនុស្សដែលនាយស្រលាញ់ស្មេីជីវិតមកលេងសេីចបែបនេះ តែនាយក៏លួចព្រួយបារម្មណ៍ខ្លះដែរ ខ្លាចចាវឡាងទៅចាប់ជីមីនមកមែន បេីសិនចឹងមែននោះគេមិនធានាសុវត្តិភាពចាវឡាងឡេីយ នាយអាចនឹងសម្លាប់គេផ្ទាល់ដៃគេផង
ក៏មិនដឹង។

«ខឹងហេស?ហឹសៗបងកុំខឹងអី ពេលនេះខ្ញុំមិន
ទាន់ចង់លេងជាមួយក្មេងតូចបងទេ ព្រោះខ្ញុំ
ត្រូវចាត់ការរឿងក្រុមហ៊ុនសិន គេងត្រង់នឹងហេីយស្អែកចាំខ្ញុំបញ្ជូនបងទៅបន្ទប់ក្រោមដី ពេលនេះខ្ញុំមានណាត់ជាមួស្រីស្អាតនៅខ្លិប ហីយ៉ា ថ្ងៃនេះសប្បាយដល់ហេីយហាសហា»
ចាវឡាងដេីរទៅឡានទាំងសេីចសប្បាយ គេទៅរកស្រីស្អាតរបស់គេដោយគិតថាស៊ូហ្គាមិនអាចយករួចខ្លួនបានឡេីយព្រោះគេបានចាក់
ខ្នោះដៃជាប់ទៅហេីយ។
«ឯងប្រែប្រួលច្រេីនណាស់ ចាវឡាង»
ស៊ូហ្គាប្រេីថ្វីដៃដ៏រហ៍សរបស់គេចាក់ខ្នោះដៃ
នោះចេញដោយងាយ មិនបាច់ហត់រកអ្វីមក
ទេីសទាល់ សុីម៉ោងច្រេីន នាយក្រោកឈរអស់កម្ពស់ បោះជំហ៊ានឡេីងទៅជាន់លេីចូលទៅបន្ទប់សៀវភៅ ចុចកុងតាត់ ដែលគ្មានអ្នកដឹង រួចក៏បេីកបង្ហាញអោយឃេីញឯកសារជាច្រេីនដែល ទាក់ទងក្នុងគ្រួរសារមីននឹងចំណែកភាគហ៊ុនរបស់ក្រុមមហ៊ុន ស៊ូហ្គាយកវាចេញមកក្រៅ នាយចូលឡានបេីកសម្ដៅទៅរីសតមួយកន្លែងដែលគ្មានអ្នកស្គាល់ សូម្បីតែជំនិតផ្ទាល់ខ្លួននាយក៏មិនស្គាល់ដូចគ្មា។

«លោកនាយក»ពេលចូលទៅដល់ នារីវ័យក្មេង
អោនគោរពទៅអ្នកចៅហ្វាយ នាងជាលេខាតែ
ម្នាក់ដែលស៊ូហ្គាទុក្ខចិត្តបំផុត ហេីយក៏ជាមនុស្ស
តែម្នាក់ដែលតាមដានពីរគំរោងលោកម៉ូ
«រៀបចំឯកសារទាំងនេះបញ្ជូនវាទៅកន្លែងមាន
សុវត្តិភាពទៅ នាងដឹងហេីយមែនទេ?»
«ចាសលោកនាយក»
នាងប្រញាប់ឆ្លេីយ ស៊ូហ្គាក៏ងក់ក្បាល មុននឹង
បោះជំហ៊ានដេីរចេញមកវិញ ទាញទូរស័ព្ទខល
ទៅជំនិតកាវរបស់នាយ។
«បញ្ជូនកូនចៅបួនដប់អ្នកទៅការពារសុវត្តិភាព
ជីមីននៅប៊ូសានទៅ កាន់តែលឿនកាន់តែល្អ»
នាយដាក់ទូរស័ព្ទអឹបត្រចៀកបណ្ដេីរ បេីកឡាន
បណ្ដេីរ ពេលនេះគេត្រូវតែចាត់ការរឿងគ្រប់
យ៉ាងអោយលឿនមុនពេលវាកាន់តែរីករាល
ដាលកាន់តែធំ......

🔞ថ្នមស្នេហ៍កូនបំណុល💋(ចប់)Where stories live. Discover now