«ឌុកដាក់ៗ!!»
វាជាសម្លេងបេះដូងរបស់នាយក្រាស ពេលឃេីញ
មនុស្សម្នាក់ដែលគេតាមរកពេញមួយយប់ ស្នាម
ញញឹមក៏រីកសាយចេញពីរបបូមាត់ក្រាសដូចដុំថ្ម
ស៊ូហ្គាសម្ដៅទៅរកផ្ទះតូចនោះទាំងអារម្មណ៍រំភេីប
ញាប់ញ័រ តែគេក៏ទច់ដំណេីរងក់ពេលលេចចេញ
វត្តមានមនុស្សប្រុសមាឌដាំង សង្ហាមិនចាញនាយ
ដេីរទៅរកនាយតូចជាមួយស្នាមញញឹមលេីផ្ទៃមុខ
«អារុណសួរស្ដីក្មេងក្បាលខូច»សូយ៉ូបានយក
នំដែលជីមីនចូលចិត្តមកអោយទាំងព្រលឹម គេ
ត្រូវទៅដេីរថតរូបនៅកម្លេងផ្សេងៗ ដេីម្បីយក
ទៅនិយាយក្នុងកិច្ចសន្នារបស់គេនៅពេលខាង
មុខ ណាមួយគេក៏ជាជាងឆ្នៃម៉ូតសម្លៀកបំពាក់
ទេីបគេត្រូវស្វែងយល់ពីររៀមច្បងនឹងអ្នកមាន
ស្នាដៃផ្សេងៗទៀត។«អារុណសួរស្ដីសូយ៉ូ ទៅណាទាំងព្រឹកនឹង?»
«ទៅថតរូប ជីមីនទៅឬអត់ ចាំយេីងថតអោយ
ហ្វ្រីៗ»គេនិយាយទាំងដៃញីសក់ក្បាលជីមីនតិចៗ
ធ្វេីអោយភ្លេីងប្រច័ណ្ឌអ្នកម្ខាងទៀតឆាបឆេះដូច
ជាភ្នំភ្លេីងរៀបផ្ទុះ ស៊ូហ្គាខាំធ្មេញគ្រឺតៗ ទប់កំហឹង
ញ័រប្រាណ គេនឹងចាំមេីល ថាក្មេងមុខឡូយនោះ
នឹងល្បួងយកជីមីនទៅណាបន្តរទៀត។
«ទៅៗ ទៅប្រាកដណាស់ យេីងចង់ដេីរលេង
យូហេីយ តោះចឹង តេីយេីងទៅណាដែរ?»
ជីមីនញញឹម នឹងយកដៃគេមកដាក់ស្មាបណ្ដេីរ
គ្នាចេញទៅក្រៅយ៉ាងសប្បាយរីករាយ អ្នកមិន
ដឹងពីរទំអ្នកទំនងគេទាំងពីរ ប្រហែលជាស្មានខុស
ថាគេជាគូរសង្សារ តែការពិត ពួកគេជាមិត្តជិត
ស្និតបំផុត ទោះសូយ៉ូនឹងជីមីនមានអាយុស្របាល
គ្នា តែមាឌគឺខុសទាំងស្រុងតែម្ដង ព្រោះម្នាក់មាឌ ដូចដំរីសា ឯម្នាក់ទៀតមាឌអោយដូចស្រមោច
យ៉ាងចឹង ជីមីននឹងសូយ៉ូបណ្ដេីរគ្នាមកដល់ហាង
មួយ ពួកគេក៏ចូលញាំជាមួយគ្នា ក្នុងនោះក៏ឃេីញ
លោកCEOមីនផងដែរ គេតាមអ្នកទាំងពីរមក
ដល់ហាង ថែមទាំងអង្គុយតុក្បែរគ្នាទៀតផង
គ្រាន់តែនាយសង្ហាអង្គុយបែខ្នងទៅម្ខាងដាក់ជីមីន
នឹងកម្លោះមុខឡូយសង្ហាមហាមិត្តជីមីនប៉ុន្នោះ។«យ៉ាងមិចហេីយ កាត់ចិត្តពីរគេបានខ្លះឬនៅ»
ភ្លាមៗសូយ៉ូក៏លេីកសំនួរផ្លែកៗមកសួរទៅនាយតូច ឯអ្នកម្ខាងទៀតក៏ប្រែទឹកមុខភ្លាមគេញញឹម
បន្តិច តែគេបែជាមិននិយាយអ្វីមួយម៉ាត់។
«ជីមីន យេីងមានរឿងចង់សារភាព»
សូយ៉ូចាប់ដៃនាយតូចមកកាន់ ថែមទាំងសម្លឹង
ចំកែវភ្នែកពណ៌ទឹកប្រាក់របស់អ្នកម្ខាងទៀត
«មានអ្វីមែនទេ សូយ៉ូ ពួកយេីងជាមិត្តនឹងគ្នាយូ
ហេីយ ឯងចង់និយាយអី ក៏និយាយមក»
ជីមីនធ្វេីភ្នែកឡេងឡង់ រងចាំស្ដាប់ចម្លេីយពីរ
នាយកម្លោះ។
«គឺយេីង»ប្រាវ!!
មិនទាន់បានសារភាពផង ក៏មានសម្លេងមករំខាន
ទេីបពួកគេបែទៅសម្លឹងបុរសដែលពាក់វែនតា
ខ្មៅមួកខ្មៅថែមទាំងពាក់ម៉ាសមួយទៀត ធ្វេីខ្លួន
អាថ៌កំបាំង ក៏សាងជាភាពងឿងឆ្ងល់ដល់ជីមីន
«លោក លោកមិនអីទេហេស?»
ជីមីនសួរទៅនាយក្រាស គេប្រហែលៗតែមិន
ហ៊ានប្រាកដក្នុងចិត្ត ព្រោះគិតថាស៊ូហ្គាប្រហែល
ជា ទេីបតែដឹងថាគេបានចាកចេញផងក៏មិនដឹង។
«....»បុរសអាថ៌របស់ជីមីន គេមិននិយាយអីតែគេសម្លឹងមុខនាយតូចចំៗ ខណៈអ្នកម្ចាងទៀត
គ្រាន់តែឃេីញកែវភ្នែកបែបនេះភ្លាម គេចាប់ផ្ដេីម កាន់តែសង្ស័យ ទេីបគេក្រោកចេញពីរតុសូយ៉ូមក
អង្គុយទល់មុខនឹងស៊ូហ្គា..៕
YOU ARE READING
🔞ថ្នមស្នេហ៍កូនបំណុល💋(ចប់)
Actionអូនជាកូនបំណុលអសច្ចារ្យបំផុតដែល អាចឆក់យកបេះដូងបងបានដោយងាយ!