ភាគ៣១

93 5 0
                                    

ទាំងបីអ្នកប៉ាម៉ាក់នឹងកូន នាំគ្នានៅខាងលេីមិន
ហ៊ានចុះមកក្រោមទេ ព្រោះតែខ្លាចរអា មិនយូ
ក៏មានសម្លេងមនុស្សមករកនាយតូចនឹងម្ចាស់ផ្ទះកម្លោះសូយូមករកជីមីនទៀតហេីយ ព្រោះគេមិនទាន់អស់ចិត្តចំពោះរឿងដែលស៊ូហ្គានិយាយនៅឡេីយ គេមកម្ដងនេះគឺមកសួនាំអោយដឹង
រឿងច្បាស់។

«ជីមីន..??»ពេលបេីកទ្វារបងចូលមកខាងក្នុង
សូយូក៏ភ្ញាក់ផ្អេីលជាខ្លាំងពេលឃេីញមនុស្ស
ចម្លែកមុខជាច្រេីនអ្នកហេីយម្នាក់ៗសុទ្ធតែកាន់
កាំភ្លេីងរាងៗខ្លួនទៀត។
«ពួកលោកជាអ្នកណា? មកធ្វេីអីនៅផ្ទះមួយនេះ?»នាយកម្លោះខ្លាហ៊ានសួរនាំទៅមនុស្ស
ចម្លែក គេមិនបានខ្លាចញញេីតអីបន្តិចឡេីយ៖
«មកយាមផ្ទះតាមបញ្ជាចៅហ្វាយ»
បុរសម្នាក់ក្នុងចំណោមនោះឆ្លេីយមកវិញ
«មិនដឹងថាចៅហ្វាយពួកលោកជាអ្នកណាដែរ»
«លោកមិនបាច់ចង់ដឹងរឿងនេះទេ»
«លោក ហ៊េីយ!។»សូយូម៉ួម៉ៅជាខ្លាំងពេលសួរនាំទៅគេមិនឆ្លេីយបែបនេះ តែក្នុងចិត្តគេបានដឹងចម្លេីយរួចទៅហេីយ ថាអ្នកណាជាម្ចាស់មនុស្សទាំងនេះ នាយដេីរចូលមកក្នុងផ្ទះជីមីនគេក៏ជ្រួញចិញ្ចេីមឆ្ងល់ ព្រោះក្នុងផ្ទះមានសភាពស្ងាត់ជ្រងំ៖

«លោកពូ!អ្នកមីន!មីននី!អ្នកទាំងអស់គ្នានៅផ្ទះ
ទេនឹង?»សូយូឈរច្រត់ចង្កេះហៅសព្វនាមផ្ទះ
ខ្លាំងៗ ធ្វេីអោយអ្នកខាងលេីឮហេីយក៏ស្រែកត្បក
មកវិញដូចគ្នា..
«សូយ៉ូ?ម៉ាក់ប៉ាគឺសូយ៉ូទេ»ជីមីនសប្បាយចិត្ត
ពេលឮសម្លេងមិត្តសម្លាញ់ គេក៏ចុះមកខាងក្រោម
ជាមួយប៉ាម៉ាក់គេទាំងត្រែកអរ
«លោកពូ តេីមានរឿងអីទៅ?ហេតុអីមានមនុស្ស
មកយាមអីច្រេីនម្ល៉េះ?»
«ពូក៏មិនដឹងដូចគ្នា ព្រឹកឡេីងឃេីញបែបនឹង
ទៅហេីយ..»លោកផាកគាត់ដាក់គូជអង្គុយលេី
សាឡុង និយាយតបទៅនាយក្រាសវិញ
«ប្រហែលជាមនុស្សរបស់អ្នកប្រុសស៊ូហ្គាទេ
ដឹងលោកប៉ា»ជីមីនចូលខ្លួនទៅអង្គុយជិតអ្នកជា
ប៉ា ហេីយក៏លេីកយកឈ្មោះស៊ូហ្គាមកនិយាយ
«គេទៅមានរឿងអីជាមួយអ្នកណាទៅ ទេីបត្រូវ
អោយមនុស្សមកការពារមីននីច្រេីនបែបនេះ»
«ខ្ញុំ..មិនដឹងទេ»ជីមីនអោនមុខចុះ កន្លងមកគេមិន
ដែលសួរនាំរឿងរាវទាក់ទងជាមួយស៊ូហ្គាឡេីយ
ហេីយក៏មិនដឹងពីរអតចរឹកពិតនាយយ៉ាងមិចដែរ
ដឹងត្រឹមថា គេជាមនុស្សកក់ក្ដៅបំផុតពេលនៅ
ក្បែរនាយ ផ្អែមល្ហែមថ្នាក់ថ្នម។
«ឃេីញទេ ជីមីនឆ្លេីយមិនចេញ ព្រោះគេមិន
ដែលនិយាយអ្វីទាក់ទងនឹងប្រវត្តគេអោយជីមីន
ស្ដាប់ឡេីយ ហឹស!បញ្ជាមនុស្សមកច្រេីនបែប
នេះ គេច្បាស់ជាមនស្សធ្វេីការខុសច្បាប់ហេីយ»
កុំពុងតែស្អប់នាយក្រាសផង សូយ៉ូក៏ចាក់ឆ្កឹសអោយនាយតូចគិតវែងឆ្ងាយ ចាំមេីលទៅគេ
នឹងដណ្ដេីមជីមីនត្រឡប់មកវិញអោយបាន។

🔞ថ្នមស្នេហ៍កូនបំណុល💋(ចប់)Where stories live. Discover now