khemjira part 1

615 22 2
                                    

     យប់នេះនៅក្នុងផ្ទះតូចមួយដែលស្ថិតនៅក្នុងសហគមន៍អណាធិបតេយ្យ រូបតូចរបស់"ខេម"ក្មេងប្រុសដែលមានអាយុ18ឆ្នាំជាសិស្សវិទ្យាល័យកំពុងយកចិត្តទុកដាក់ក្នុងការសម្លឹងមើលអេក្រង់កុំព្យូទ័រ ដើម្បីពិនិត្យមើលលទ្ធផលប្រឡងចូលសកលវិទ្យាល័យយ៉ាងរំភើប នៅខាងឆ្វេងដៃរបស់គាត់មាននាឡិកាមួយដាក់នៅលើតុ ទ្រនិចវែងរបស់នាឡិកាបានបង្ហាញថាពេលនេះគឺយប់អាត្រាតហើយ នៅខាងស្ដាំដៃមានចាននំតូចមួយដែលមើលឃើញដោយពន្លឺភ្លើងទៀន
    "តឹក តឹក តឹក "សម្លេងទ្រនិចនាឡិកាចេះតែដើរទៅមុខ ក្នុងក្បាលរបស់ខេមពេលនេះគឺតានតឹងរហូតដល់គាត់ខាំមាត់យ៉ាងណែន អារម្មណ៍រំភើបបុកពោះ ហើយភ័យ ក្នុងពេលតែមួយ ហើយទីបំផុតលទ្ធផលក៏បានចេញមក បញ្ជាក់ថាគាត់បានប្រឡងជាប់សកលវិទ្យាល័យនិងមហាវិទ្យាល័យដែលគាត់ស្រលាញ់បានហើយ
   "យេស...."ខេមស្រែកដោយក្ដីរីករាយ ហើយបានផ្គុំដៃទាំងពីរចូលគ្នារួចលើកឡើងដើម្បីអធិស្ឋានបួងសួង ហើយសង្ឃឹមថាជីវិតបន្ទាប់របស់ខ្លួននៅសកលវិទ្យាល័យនឹងល្អប្រសើរបន្ទាប់មកគាត់ដាក់ដៃចុះហើយផ្លុំទៀនដែលបានដោតនៅលើនំ ។ ត្រឹមត្រូវហើយព្រោះថ្ងៃនេះជាថ្ងៃគម្រប់ខួបកំណើតអាយុ19ឆ្នាំរបស់គាត់ ។ នៅកណ្តាលយប់ដ៏សែនស្ងប់ស្ងាត់ មានតែពន្លឺដែលចាំងចេញពីកុំព្យូទ័រ ក្មេងប្រុស អង្គុយញ៉ាំនំបណ្ដើរអូសមើលរូបភាពបរិវេណសាលាដែលខ្លួនបានប្រឡងជាប់បណ្ដើរ ជាមួយនឹងស្នាមញញឹមដ៏រីករាយ មុននឹងងាកទៅមើលនាឡិកាយ៉ាងភ្ញាក់ផ្អើល🫢
  "នេះម៉ោង២ព្រឹកហើយឬ" ស្អែកនេះខេមត្រូវទៅជួបព្រះសង្ឃនៅវត្តដើម្បីប្រាប់ដំណឹងនេះដល់លោក គិតរួចខេមក៏ប្រញាប់រៀបចំ បិទកុំព្យូទ័រ យកចានទៅលាង រួចក៏ដុសធ្មេញដើម្បីចូលគេង ។ យប់កាន់តែជ្រៅនៅពេលកំពុងគេង ខេមបានសុបិនឃើញហេតុការណ៍មួយចំនួនដែលមិនធ្លាប់ឃើញពីមុនមក
*ក្នុងសុបិននោះវាប្រៀបដូច ភាពយន្តចាស់មួយ ដែលត្រូវបានបង្ហាញ វាជាផ្ទះថៃក្នុងសម័យបុរាណ វាស្ថិតក្នុងសម័យដែលមាន បាវបម្រើ ឬអាចហៅបានថាជាទាសករ ។ ខេមបានឃើញក្មេងស្រីតូច លេងក្នុងផ្ទះដោយមានអ្នកបម្រើជាច្រើនដេញចាប់នាង នាងរត់លេងយ៉ាងរីករាយជាមួយអ្នកបម្រើ ។
បន្ទាប់មកវាបានកាតមកផ្ទះឈើសម្បុរពណ៌ពងមាន់ដែលស្ថិតក្នុងសម័យកាលមួយផ្សេងទៀត ជាសម័យដែលប្រទេសមានរថយន្តសម្រាប់បើកបរ បរិកាសស្រទាន់ ស្រដៀងទៅនឹងសតវត្សទី៨០ ខេមបានឈរនៅមុខផ្ទះឈើនោះហើយសម្លឹងទៅក្នុងផ្ទះយ៉ាងព្រហើន ពេលនោះគាត់បានឃើញប្ដីប្រពន្ធ២នាក់អង្គុយនៅតុ អាហារជុំគ្នា នឹងផ្ដល់ស្នាមញញឹម អោយគ្នាទៅវិញទៅមកយ៉ាងមានក្ដីសុខ ខេមងឿងឆ្ងល់ចំពោះរូបភាពនៅចំពោះមុខ ខ្ញុំមានអារម្មណ៍ថាបេះដូងខ្ញុំដូចត្រូវច្របាច់ថ្នមៗ រហូតដល់ខ្ញុំត្រូវលើដៃទៅចាប់អាវនៅពីមុខដើមទ្រូង 💔
"ឯងកំពុង មើលអ្វី" មានមនុស្សដើរមកពីក្រោយ បេះដូងខេមលោតញាប់ដោយសារភ័យស្លន់ស្លោ រាងកាយរឹង ដូចដើមករបស់គាត់ខ្យល់ដង្ហើមដកចេញចូលយ៉ាងញ៉ាប់ដោយសារអ្នកឈរពីរក្រោយខ្នងគាត់ ខេមព្យាយាមងាកមើលតែរាងកាយប្រែជារឹងកម្រើកលែងបាន បរិយាកាសដ៏កក់ក្ដៅជុំវិញខ្លួនប្រែជាចុះត្រជាក់បន្ដិចម្ដងៗរហូតដល់គាត់មានអារម្មណ៍ថាព្រឺព្រួច ផ្ទះឈើពណ៌ពងមាន់នៅចំពោះមុខប្រែក្លាយទៅជាផ្ទះដែលគេបោះបង់ចោលមើលទៅហាក់ដូចជាឯកោនិងឯកា ។
"ខេមខាំធ្មេញហើយព្យាយាមប្រាប់ខ្លួនឯងអោយភ្ញាក់
"តើនេះជាអ្វីទៅ?"

"តើអ្នកចង់នៅទីនេះជាមួយគ្នាទេ?"
"..🥺.."
"តើអ្នកចង់នៅទេ"ភ្លឹកមួយវិនាទីខេមស្ទើរតែយល់ព្រមទៅហើយ ដោយសារតែចង់ចាកចេញពីភាពភ័យខ្លាច តែពេលនោះត្រជៀករបស់គាត់បានឮសម្លេងរបស់នណាម្នាក់។
<ខេមភ្ញាក់ឡើងកូន> ខេមស្ទុះក្រោកឡើងអង្គុយកណ្ដាលគ្រែទាំងភ័យស្លន់ស្លោ រាងកាយគាត់បានងាកមើលឆ្វេងស្ដាំតើមានអ្នកណានៅក្នុងបន្ទាប់នេះទេ តើមានអ្នកផ្សេងនៅក្នុងបន្ទាប់គាត់ឬអត់មុនពេលភ្នែករបស់គាត់ឃើញរបស់មួយធ្លាក់នៅគៀននោះ។
<ខ្សែករស្បែកខ្លាខ្ញុំបានពាក់វាតាំងពីខ្ញុំដឹងក្ដី>
<ធ្លាក់តាំងពីពេលណា>ខ្សែករនេះជាខ្សែរករវេទមន្ដដែលគេទុកសម្រាប់ គោរពឧទិ្ទសដល់ឪពុករបស់គ្រូ វាមានលក្ខណៈពិសេសមួយគឺអាចជួយការពារពីអ្វីដែលយើងមិនអាចមើលឃើញ ហើយខ្សែករនេះត្រូវបានម្ដាយរបស់គាត់បង្ខំអោយពាក់វាគ្រប់ពេល។
សូម្បីថ្ងៃនៃជីវិតចុងក្រោយរបស់ម្ដាយខេម នាងនៅតែទទូចហាមមិនអោយខេមដោះចេញជាដាច់ខាត
នោះគឺដោយសារតែខេមបានកើតនៅក្នុងគ្រួសារដែលជាប់មានបណ្ដាសារ ដោយសារកំណើតកូន។
បើសិនអ្នកជាកូនស្រីអ្នកនឹងមានសុវត្ថិភាពភាព
តែបើអ្នកជាកូនប្រុសបុគ្គលនោះនឹងត្រូវស្លាប់មុនអាយុ២០ឆ្នាំ មូលហេតុនេះហើយទើម្ដាយរបស់គាត់ដាក់ឈ្មោះអោយគាត់ថា<ខេមជីរ៉ា>ដែលជាឈ្មោះក្មេងស្រី វាមានន័យថាសុខសុវត្ថិភាពរហូតទៅ និងដើម្បីបញ្ជាសពីរឿងអាក្រក់។ ទោះបីជាខេមមិនចូលចិត្តការរចនារបស់ខ្សែរកនេះក៏ដោយ តែខេមមិនដែលអោយម្ដាយអន់ចិត្តទេ មិនថាម្ដាយនិយាយអីទេខេមស្ដាប់តាមទាំងអស់ ទោះបីជានាងមានស្លាប់កាលពី៧ឆ្នាំមុនហើយមែន តែខេមនៅតែពាក់ខ្សែរកនោះជាប់គ្រប់ពេល កាលពី៨ឆ្នាំមុនខេមបានឆ្លងកាត់គ្រោះថ្នាក់ដោយសុវត្តិភាព និងមានរបួសតែបន្តិចបន្តួចប៉ុណ្ណោះ ចាប់តាំងពីពេលនោះមកអ្វីៗក៏ដំណើរកាល្អជាធម្មតា រហូតដល់យប់មិញខេមបានសុបិនមិនល្អ ហើយមានអារម្មណ៍ថារន្ធត់ គាត់ព្យាយាមធ្វើអារម្មណ៍អោយស្ងប់ទោះបីជានៅភ័យខ្លាចក៏ដោយ តែពេលដឹងខ្លួនរួចគាត់ក៏បានយកខ្សែកនោះមកពាក់លើកញ្ចង់កដូចធម្មតាវិញ មុននឹងក្រោកឡើង ងូតទឹកស្លៀកពាក់ ដើម្បីទៅថ្វាយបង្គំលោកឪនៅវត្ត ខេមបានជិះឡានក្រុងរួចចុះនៅប្រាសាទនៅក្នុងស្រុក ដែលលោក ឪគង់នៅ លោកបានសម្រេចចិត្តបួសជាព្រះសង្សអស់មួយជីវិត ចាប់តាំងពីម្ដាយខេមស្លាប់បានប្រហែល៣ឆ្នាំ នៅពេលនោះខេជីរ៉ាមានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ

ខេមជីរ៉ា  Where stories live. Discover now