អូនផ្លាស់ប្ដូរណាស់ ថេយ៍បែកតែ១ឆ្នាំ អូនប្រែប្រួលគ្រប់យ៉ាង បើពីមុនវិញទោះអូន ធ្វើបាបបង ក៏អូននៅតែជូតទឹកភ្នែកឱ្យបងជានិច្ច តែនេះអី?? ហេតុម្តេចក៏ទៅជា យ៉ាងហ្នឹងហាស៎ អូនសម្លាញ់...។
"មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់"
"តែអូនជាអ្នកធ្វើឱ្យបងយំ-"
"ឈប់ឆ្កួតទៅ ខ្ញុំនឹងលោក មិនស្គាល់គ្នាទេ ហើយបើដឹងថា ខ្ញុំមាន ប្តីនឹងកូនហើយ កុំមក ពាក់ព័ន្ធនឹងខ្ញុំទៀត វាគួរឱ្យធុញទ្រាន់"ថាហើយក៏បើកទ្វារចេញ តែក៏អាក់វិញខណៈដែលក្លាហ្សា ឈរនៅទល់មុខ។ កែវភ្នែក ក្មេងស្រីម្នាក់នេះ សម្លឹងមើល មកខ្លួន ដោយក្តីនឹកនា តែថេយ៍ក៏មិនបានទៅចាប់អារម្មណ៍អ្វីច្រើនដែល..។
"អាប់-ប៉ា"រៀបនឹងបោះជំហានចេញហើយ នាងតូចក៏ចូលមកឱបដៃរបស់ថេយ៍ ព្រមទាំងហៅថេយ៍ថាអាប់ប៉ាផងដែរ
"នាងតូចច្រឡំមនុស្សហើយ!! ខ្ញុំមិនមែនជា អាប់ប៉ា នាងទេ"
ក្តុក!!!
សម្តីរបស់ថេយ៍ហាក់ចាក់ទម្លុះបេះដូង របស់ក្លាហ្សាជាខ្លាំង ដល់ថ្នាក់នាង ទប់ទឹកភ្នែកមិនជាប់ហើយក៏ស្រក់តក់ៗ លើជាយអាវរបស់ថេយ៍។ នាងចាំបាន ច្បាស់ណាស់ថា ថ្ងៃដំបូងដែលអាប់ប៉ាកំសត់ម្នាក់នេះមក ប្រាប់នាងជាលើកដំបូងថាជាអាប់ប៉ាខ្លួន នាងមិនបានជឿ នៅឆ្លៀតប្រើពាក្យសម្តី មិនគួរសមដាក់ អាប់ប៉ា ផងដែរ។ ដល់ពេលនេះទើបយល់ថា ពាក្យសម្តីទាំងអស់ នោះគឺ ឈឺចាប់ណាស់ មិនដឹងទេ ថាអាប់ប៉ា ពេលនោះយំ នឹងគ្រាំចិត្តយ៉ាងណា..។"នាងតូចលែងដៃខ្ញុំបានហើយ"
"ហឹកៗ អាប់ប៉ាមិនស្គាល់កូន ពិតមែនឬ??"
"ឱ្យខ្ញុំប្រាប់ ប៉ុន្មានដងទៀតថា ខ្ញុំមិនស្គាល់ទេ"ថេយ៍ ស្តីឱ្យផាំងៗ នឹងក្រលាស់ដៃចេញយ៉ាងរហ័សដោយមុខមាំកាច
"សុំ-ទោស ប្រហែលខ្ញុំច្រឡំហើយ"
"មិនអីទេ តែថ្ងៃក្រោយកុំដើរហៅគេថា អាប់ប៉ា បែបនេះទៀត ស្តាប់មើលទៅ មិនទំនងទេ ហើយក៏មិនដូចត្រចៀកដូចគ្នា"
"ចា៎~"
ថេយ៍ងក់ក្បាលនឹង ដើរចេញទៅបាត់ ទុកឱ្យក្លាហ្សាទន់ជង្គង់ ដួលនៅក្បែរ ទ្វារជុងហ្គុកឃើញហើយក៏ ពិបាកចិត្តដូចគ្នា កំឡុងពេលដែល ថេយ៍មិនព្រមទទួលស្គាល់កូនជាកូន។ក្នុងចិត្តក៏ចាប់ផ្ដើមសង្ស័យចំពោះអាការៈនិងអប្បកិរិយា របស់ថេយ៍ ជាខ្លាំង។
ទាំងពីរនាក់ប៉ាកូនសម្រួលអារម្មណ៍ បន្តិចមុននឹងធ្វើការ បញ្ចប់អោយរួចរាល់សិនទើបអាចនិយាយគ្នាបាន ទោះបីជាមនុស្សម្នាក់ៗគ្មានអារម្មណ៍និងសតិ ធ្វើការ ក៏ដោយ។
YOU ARE READING
នរកទឹកភ្នែក.2 |ចប់|
Actionទីបំផុតខ្ញុំក៏វិលវិញ គឺវិលត្រឡប់មកសងសឹក វិលត្រឡប់មកយកអ្វីដែលជាកម្មសិទ្ធិរបស់ខ្ញុំត្រឡប់មកវិញ...។គ្រប់យ៉ាងលោកជាអ្នកផ្ដើម លោកជាអ្នកបំផ្លាញក្តីស្រឡាញ់ដែលខ្ញុំមានចំពោះលោក លោកបានបោកប្រាស់ខ្ញុំ ហើយលោកបែរជា ចោទថាខ្ញុំជាមនុស្សល្ងង់ខ្លៅដែលឈ្លក់វង្វេងជាមួយនឹង...