ភាគទី៣៤: យំឱ្យលិចក្រុមហ៊ុន

1.2K 160 6
                                    

ខេយ៍បានលុបបំបាត់ ព័ត៌មាននឹង អនុស្សាវរីយ៍ជាច្រើនទៀតនៃការចង់ចាំរបស់ថេយ៍ចោលទាំងអស់ ព្រោះមិនចង់ឱ្យប្អូនស្ថិតក្នុង ស្ថានភាពអាក្រក់បែបនោះទៀតឡើយ ជីវិតថេយ៍ត្រូវតែរស់នៅឱ្យល្អបំផុត។លាងដៃចេញ ពីសង្គមងងឹត ប្រកាន់ពាក្យថា ស្អប់សង្គមងងឹត ដូចគ្នា។

កាត់មក ប្រទេសកូរ៉េវិញ!!! ជុងហ្គុក ហាត់សមដើរបន្តិចម្តងៗ រហូតជាស្បើយ ឡើង៧០% ហើយ ម្តងនេះនាយរឹងមាំបានច្រើនណាស់ព្រោះមាន កម្លាំងចិត្តពីកូនដូចគ្នា។

ក្រុមហ៊ុន ចនគ្រុបក៏កាន់តែឆ្ពោះទៅ ភាពជោគជ័យខ្លាំងជាងមុន ក្រោមការដឹកនាំរបស់ ក្មេងស្រីវ័យក្មេងម្នាក់ដែលមាន ឈ្មោះថា ចន ក្លាហ្សា។

========
ប្រលានយន្តហោះ!!

មនុស្សម្នាកំពុងតែដើរចុះដើរឡើង អ្នកខ្លះក៏មកទទួលស្វាគមន៍ សមាជិកដែលមក ពីក្រៅប្រទេស ខុសអីតែ គីម ថេយ៉ុង ឯណោះវិញកំពុងតែ ដើរស្ពាយកាបូប ដៃអូសវ៉ាលីស ភ្នែកសម្លឹងមើល ជុំវិញ ទិដ្ឋភាព ទាំងមូលនៃប្រទេសកូរ៉េ ទាំងស្នាមញញឹមស្រទន់ ហាក់គ្មានទុក្ខកង្វល់ដូចមុនឡើយ។

/ថេយ៉ុង/ ទៅកន្លែងនេះខ្ញុំ ដូចជាធ្លាប់មក នឹងមកនៅ ហេតុអ្វី សុខៗ បេះដូងខ្ញុំ លោតលឿនម្ល៉េះ?? តើមានរឿងអ្វីទៅ?? តែថាទីនេះស្អាតណាស់-ហើយក៏នឹក។

-ទម្រាំតែសូមខេយ៍មក បានថេយ៍ត្រូវលន់តួខ្លាំងណាស់ ហើយនៅទីបំផុតក៏មកដល់ហើយ ដល់ភ្លាមមិនគិតច្រើនថេយ៍ ក៏ឆ្ពោះទៅសណ្ឋាគារ រកន្លែង ស្នាក់នៅ ណាមួយទៀត ក៏មាន គម្រោងចង់មក ធ្វើការនៅទីនេះផងដែរ តែមិនដឹងថា ខ្លួនឯង មានបទពិសោធន៍អ្វីឡើយ ព្រោះ ភ្លេចអស់ហើយ ដូច្នេះមាន តែស្ថិតក្រោមព្រេងវាសនាប៉ុណ្ណោះ។

"ហឺយយយ!!! ហត់ណាស់"មកដល់បន្ទប់ ភ្លាមកាយតូចស្តើង ក៏ទម្លាក់លើពូក នឹងបិទភ្នែកសម្ងំគេងបន្តិច។ ណាមួយធ្វើដំណើរមក ក៏ហត់អស់កម្លាំងផងដែរ រៀបនឹងគេងលក់ទៅហើយ ស្រាប់តែទូរស័ព្ទរោទ៍ឡើង ដៃស្រឡូន រាវរកទូរស័ព្ទទាំងបិទភ្នែកហើយក៏លើកទទួលផងដែរ។

"ហាឡូ~"

|ថេយ៍ ទៅដល់ឬនៅប្អូន ហើយបានញ៉ាំបាយ ហើយឬនៅ??|សំឡេងខេយ៍ បន្លឺឡើងពីចុងខ្សែម្ខាងទៀតបន្លឺឡើងដោយព្រួយបារម្ភ

នរកទឹកភ្នែក.2 |ចប់|Where stories live. Discover now