ភាគទី៣១:លែងមានដង្ហើម

1.4K 133 8
                                    

-បងមិនដឹងថា ជ្រើសរើសផ្លូវនេះល្អឬក៏យ៉ាងណាឡើយ ប៉ុន្តែបង ពិតជាឈឺគ្រាំចិត្ត ណាស់អូនអើយ។ ហើយបងក៏ហត់-ហត់នឹងរស់ ដោយគ្មានវត្តមានរបស់អូន។

|បន្ទប់សង្គ្រោះបន្ទាន់|

មីនយ៉ុនហ្គីនឹងផាកជីមីនជា Doctorធំ នៅទីនេះ ហើយក៏ជាអ្នកទទួលរ៉ាប់រងនូវការ វះកាត់ អមជាមួយ ការព្យាបាលរបស់ជុងហ្គុកផងដែរ។ អ្នកទាំងឈរសម្លឹងមើល អ្នកជម្ងឺទាំងដកដង្ហើមធំ បន្តិចហើយក៏រូតរះសង្គ្រោះអ្នកជម្ងឺលឿនៗ តាមជំនាញពេទ្យរបស់ពួកគេ។

ពេលវេលា កាន់តែដើរលឿន ទ្រនិចនាឡិកា ក៏ផ្លាស់ពីមួយម៉ោងទៅម៉ោង អ្នកជម្ងឺស្ថិតនៅក្នុងសម្ថភាព ធ្ងន់ធ្ងរដដែល។

"លោកយ៉ុនហ្គី!! មើលទៅលោក-ចនលែង ដកដង្ហើមហើយ"

"ថាម៉េច??"យ៉ុនហ្គី ស្វាងដូចគេទះ

"គឺ-គាត់លែងដកដង្ហើមហើយ"

"ក្រែងបេះដូងគេនៅលោត?? ម្តេចមិនដកដង្ហើម??"
"គាត់កំពុងតែ-តែផ្តាច់ដង្ហើមខ្លួនឯង បញ្ជាក់ថា គាត់មិនព្រមទទួលជំនួយពីយើងឡើយ...."

"មិនអាចទេ"យ៉ុនហ្គីស្ដាប់ពាក្យរបស់ជីមីន ចប់សឹងតែធ្វើឱ្យនាយអស់ជំហរ ទៅហើយ។តែក៏ប្រមែរប្រមូលស្មារតីត្រឡប់ចូលមកក្នុងខ្លួនឡើងវិញ មុននឹងស្រដីបន្ត

"ហុតកន្តៃ្រមក"យ៉ុនហ្គី និយាយទាំងអួលដើម.ក ព្រោះតែ អាណិតជុងហ្គុក។ ជីមីនក៏ហុតកន្តៃ្រឱ្យ យ៉ុនហ្គី ដើម្បី កាត់ខ្សែអំបោះនោះចេញ |គឺជាខ្សែអំបោះដែល នាយបានដេរផ្ជិតទ្រូងរបស់ជុងហ្គុក អម្បាលមិញ|

"តើឯងកំពុងតែគិតអ្វី? ឯងគិតថា ការស្លាប់នឹងធ្វើឱ្យឯង រស់ផុតពីទុក្ខ??ចុះថេយ៍វិញនោះ?? ឯង មិនគិតចង់ក្រោកឈរទៅ សូមឱកាសពីគេម្តងទៀតទេឬ?"ក្រោយពេលបញ្ចប់ភារកិច្ច យ៉ុនហ្គីដាក់ខ្លួនអង្គុយក្បែរអ្នកជំងឺ និងពោរពាក្យដាស់តឿន ទៅកាន់ជុងហ្គុក។

"ចន ជុងហ្គុក តើឯងកំពុងតែធ្វើអ្វីហ្នឹង??ឈប់ទៅ-ឈប់បង្អត់ដង្ហើមខ្លួនឯងបែបនេះទៅ បើមិនចង់មានការសោកស្ដាយអស់មួយជីវិត ឯងបញ្ឈប់ទៅ"

នរកទឹកភ្នែក.2 |ចប់|Where stories live. Discover now