ភាគទី០១: ទឹកភ្នែក

2.2K 129 4
                                    

         ភាគទី០១: ទឹកភ្នែក

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


         ភាគទី០១: ទឹកភ្នែក

|១៥ឆ្នាំក្រោយមក|
ផាំង~!!ផាំង~!! ស្នូរសំឡេង កាំភ្លើងបន្លើសឡើងពីរគ្រាប់ផ្ទួនៗ បណ្តាលឱ្យបែកក្បាល ជន់ក្បត់ ដេកស្លាប់ក្នុងថ្លុកឈាមដោយស្នាដៃរបស់ កម្លោះសាតាន ឈាមត្រជាក់ ទឹកមុខនឹងធឹង អមជាមួយក្រសែភ្នែកមុជស្រួច សម្លឹងទៅកាន់ជន់ក្បត់ដេកដួលស្លាប់ ក្នុងថ្លុកឈាមគ្មានសូម្បីតែក្តីញញើត។

|គីម ថេយ៉ុង ហ្វ័រយេ|ដែលគ្រប់គ្នាគិតថា ស្លាប់នឹងបាត់បង់ជីវិតនូវកណ្តាលកោះ ពេលនេះគេបាន វិលត្រឡប់មកវិញហើយ ត្រឡប់ដោយភាពឃោរឃៅ ។បេះដូង ធ្លាប់តែទន់ភ្លន់ ឆាប់ភិតភ័យ ពេលដែលឃើញឈាម ពីអតីតកាល ពេលនេះគេប្រែហើយ គឺប្រែប្រួលដល់ថ្នាក់ អាចជាមនុស្សថ្មីផងដែរ។ចិត្តរបស់ថេយ៍ពេលនេះ ប្រៀបដូចជាខ្យល់ ដែលបក់បោកមួយដង្ហើមៗប៉ុណ្ណោះ ហើយក្នុងខួរក្បាលរបស់ គីម ថេយ៉ុង ហ្វ័រយេ ម្នាក់នេះមាន តែពាក្យថាសងសឹកៗៗៗៗ គឺសងសឹកចន ជុងហ្គុក នូហ្វ័រ!!! ឱ្យស្គាល់ពាក្យថា វេទនានៃនរកយ៉ាងពិតប្រាកដ។

"ប្អូនថេយ៍"ចិត្តកំពុងតែ រសាត់តាមខ្យល់សុខៗ ស្រាប់តែឮសូរសំឡេងរបស់ បងប្រុសជាទីស្រឡាញ់ ដង្ហោយហៅ ទើបថេយ៉ុង បែរទៅក្រោយក៏ឃើញថា ជាខេយ៍!! ត្រូវហើយគឺខេយ៍ គេនៅមានជីវិតហើយខេយ៍ម្នាក់នេះហើយជាអ្នកស្រោចស្រង់ ក្មេងកំសត់ដូចជា ថេយ៍ឱ្យចេញពីនរកដ៏កំណាចមួយនោះ ហើយខេយ៍នេះហើយជា អ្នកបង្រៀនឱ្យថេយ៍ក្លាយជា មនុស្សអង់អាច កាចសាហាវ កាប់សម្លាប់មនុស្សគ្មានចិត្តមេត្តា។

|ត្រឡប់ទៅអតីតកាល|

កាយដែលលិចចូលទៅបាតសមុទ្រ កាន់តែជ្រៅទៅៗធ្វើអោយចិត្តជា បងប្រុសមានតែឈ្មោះ គ្មានជាប់សាច់ឈាម លួចទ្រាំមើលពីចម្ងាយដោយចិត្តអន្ទះសា ក្នុងចិត្តបន់ស្រន់ឱ្យចន ជុងហ្គុក នូហ្វ័រ ចាកចេញឱ្យផុតៗ អាល៎ខ្លួនស្មគ្រ័ចិត្ត ចុះទៅជួយម្ចាស់តូច។

នរកទឹកភ្នែក.2 |ចប់|Where stories live. Discover now