ភាគទី០៦: អ្ហឹកៗ បងខេយ៍~អ្ហឹកៗ កូនខ្ញុំហៅ អ្នកដ៏ទៃថា ជាអ្នកម៉ាក់ ពេញៗមាត់? ចុះខ្ញ

1.6K 124 9
                                    

       ភាគទី០៦: អ្ហឹកៗ បងខេយ៍~អ្ហឹកៗ កូនខ្ញុំហៅ អ្នកដ៏ទៃថា ជាអ្នកម៉ាក់ ពេញៗមាត់? ចុះខ្ញុំ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

       ភាគទី០៦: អ្ហឹកៗ បងខេយ៍~អ្ហឹកៗ កូនខ្ញុំហៅ អ្នកដ៏ទៃថា ជាអ្នកម៉ាក់ ពេញៗមាត់? ចុះខ្ញុំ...??

ក្លាហ្សា មិនបានចាប់អារម្មណ៍អីច្រើនទេ សំខាន់ត្រូវជូន លោកពូសូសៀង ទៅមន្ទីរពេទ្យសិន ចាំមករកខុសនឹងត្រូវនៅពេលក្រោយ។

រីឯជុងហ្គុក ក៏មកបន្ទប់ ការិយាល័យ ប៉ុន្តែមិនទាន់នឹងបើកចូលមក ផងស្រាប់តែ ឃើញ ថេយ៉ុង អង្គុយ ដាក់ជើងលើតុនឹងឯកសារ របស់នាយ វា ប្រៀបដូចជាកំពុង ប្រមាថ មើលងាយ មើលថោក ជុងហ្គុក យ៉ាងអ៊ីចឹង។

"អូហ៍ សួស្តីលោកចន ជួបគ្នាម្តងទៀតហើយ"ថេយ៉ុង លើកដៃខ្ទប់មាត់ ធ្វើកាយវិការ ដូចហាក់ភ្ញាក់ផ្អើលយ៉ាងអ៊ីចឹង។ ជុងហ្គុក អត់ខ្វល់ទេ បម្រុងនឹងចូលទៅ ក្របួចកអាវរបស់ថេយ៍ហើយ ស្រាប់តែ ខេយ៍ រុញនាយក្រាស់ ចេញវិញ មួយទំហឹង។

"ហានស៊ុង មិនគួរណាស់ ដៃធ្ងន់ដាក់លោកចនឡើយ- លោកចន មិនអីទេឬ? ហិហិ កូនចៅខ្ញុំដូចជា ដៃធ្ងន់ដាក់លោកចន ពេកហើយ អម្បាលមិញនេះ"ថេយ៉ុង ស្រដីយ៉ាងធម្មតា ថែមទាំងញញឹមពព្រាយដាក់ជុងហ្គុកបាន ទៀតហើយ ឈ្មោះ|ហានស៊ុង|នេះគ្រាន់តែជា ឈ្មោះក្រៅរបស់ខេយ៍ប៉ុណ្ណោះ។

"..."ជុងហ្គុក និយាយមិនចេញ ដឹងតែ ក្នុងខ្លួនពាសពេញដោយកំហឹង ភ្នែកសម្លឹងមើល ថេយ៉ុងទាំងមិនដាក់ភ្នែក

"សម្លឹងបែបនេះ??? លោកចន ស្រលាញ់ខ្ញុំអ្ហេស៎??"ថេយ៍នៅតែបន្តសួរ ដើម្បីឱ្យរងើកភ្លើងក្នុងខ្លួនរបស់ជុងហ្គុក កាន់តែឆាប់ឆេះ

"ខ្ពើមរអើម ជាទីបំផុត"

"ហ៊ឹស?រអើមហ្ន៎? តែឮមកថា កូនស្រីរបស់ លោកចន ដូចជា-"

"ជាស្អី??"

"ក៏មិនច្បាស់ដែល តែឮមកល្ហិចល្ហៀងថា កូនស្រីរបស់លោកចន ជា-"

នរកទឹកភ្នែក.2 |ចប់|Where stories live. Discover now