"បងឈឺខ្លាំងទេ??អូនក៏ឈឺខ្លាំងដូចគ្នា ប៉ុន្តែអូន មិនអាច បោះបង់ពាក់កណ្តាលទីឡើយ"ថេយ៍ ស្រដីចប់ក៏យក ដៃអង្អែលថ្ពាល់របស់ជុងហ្គុកថ្នមៗ យកថ្ងាស់ទល់ថ្ងាស់របស់រាងក្រាស់។ ក្រោយពីសម្រួលចិត្ត បានហើយថេយ៍ក៏ ស្រែកហៅកងអង្គរក្ស នៅខាងមុខ ចូលមកក្នុង ព្រោះយ៉ាងណា ថេយ៍មាឌតូច ម៉េចនឹងអាច យកជុងហ្គុក ចូលបន្ទប់បានទៅ?
"ពួកឯង! ចូលមក"
"ម្ចាស់តូច"កងអង្គរក្ស២នាក់ ឱនក្បាលគោរពថេយ៍តាមទម្លាប់
"យកគេទៅបន្ទប់!"
"ទទួលបញ្ជា ម្ចាស់តូច"
"បន្ទប់យើង"
"អរ៎ បាទ"ក្រោយពីឮ ពាក្យបញ្ជារបស់ ម្ចាស់តូច ហើយពួកគេ ក៏យកជុងហ្គុក ចូលទៅក្នុងបន្ទប់របស់ថេយ៍។
"ទៅវិញចុះ"
"បាទ ទានម្ចាស់"
========
កាត់មកមើល ក្លាហ្សា នៅក្នុងភូមិគ្រឹះ ចន ឯណេះវិញកំពុងតែ ស្ត្រេសនឹង ពិបាកចិត្តជាខ្លាំង នាងមិនដឹងឡើយថា គួរធ្វើបែបណា ខ្លះដើម្បីអាចបន្ទន់ចិត្ត របស់អាប់ប៉ា បាន ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ លោកប៉ា កាន់តែធ្ងន់ធ្ងរទៅហើយ។"ហ្ហើយ!!! ពូសូសៀង ក៏បាត់ដំណឹងទៀត លោកប៉ា ក៏ជួបគ្រោះ ហ៊ឹម! ខ្ញុំជាកូនបែបណា?"នាងតូច ដកដង្ហើមធំភាពធុញទ្រាន់ ក្នុងចិត្តតប់ប្រមល់គិតអ្វីក៏មិនចេញ។ ចេញតែទឹកភ្នែកហ្នឹងអារម្មណ៍ឈឺចាប់ ពាសពេញទ្រូង។សូសៀងបាត់ដំណឹងតាំងពីថ្ងៃដែរ ក្រុមហ៊ុន ចន គ្រុប ដួលរលំម្ល៉េះ ទោះក្លាហ្សា ព្យាយាមរក យ៉ាងណាក៏មិនឃើញដែល ទើបមក អង្គុយសម្ងំក្នុងបន្ទប់ម្នាកឯង។
|ជាយក្រុង|
ក្នុងបន្ទប់ដ៏សែនងងឹត គ្មានសូម្បីតែ ពន្លឺរស្មីចូលមក នោះឡើយ តែនៅចំណុចកណ្ដាល បន្ទប់ បញ្ចាំងឱ្យឃើញ កាយដែលពាសពេញ ដោយរបួស មុខមាត់ សុទ្ធតែស្នាមនឹងឈាម ក្រោកស្នាដៃរបស់ ខេយ៍!! ហើយអ្នកដែលរងរបួសនោះគឺ សូសៀង!! នេះឯង។
ឈូរររ!!! ទឹកជះកណ្តាលមុខ របស់នាយក្រាស់ឱ្យភ្ញាក់ពីសន្លប់ជាលើកទី៣ខឹសៗខឹះៗ.!សំឡេងក្អកឃ្លង់ៗ បន្លឺឡើង ព្រោះតែឈ្លក់ទឹកខ្លាំងពេក។ ភ្នែកបើក សម្លឹងមើល អ្នកនៅចំពោះមុខ ទាំងចិត្តវិលវល់។
YOU ARE READING
នរកទឹកភ្នែក.2 |ចប់|
Acciónទីបំផុតខ្ញុំក៏វិលវិញ គឺវិលត្រឡប់មកសងសឹក វិលត្រឡប់មកយកអ្វីដែលជាកម្មសិទ្ធិរបស់ខ្ញុំត្រឡប់មកវិញ...។គ្រប់យ៉ាងលោកជាអ្នកផ្ដើម លោកជាអ្នកបំផ្លាញក្តីស្រឡាញ់ដែលខ្ញុំមានចំពោះលោក លោកបានបោកប្រាស់ខ្ញុំ ហើយលោកបែរជា ចោទថាខ្ញុំជាមនុស្សល្ងង់ខ្លៅដែលឈ្លក់វង្វេងជាមួយនឹង...