រឿងគ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់ Ep11

555 53 4
                                    

ថ្ងៃថ្មី...............

  Fourth កំពុងតែមកអង្គុយចាំមិត្តភក្តិនៅកន្លែងដែលធ្លាប់អង្គុយរាល់ដងយ៉ាងអន្ទះសារព្រោះតែត្រូវមានរឿងជាច្រើននិយាយជាមួយTutorនេះឯង រងចាំបានមួយស្របក់សម្លេងកំពូលមិត្តរបស់គេក៏បន្លឺឡើងនិងរត់មករកគេតែម្តង

"ហេុីយ!ថ្ងៃនេះខ្យល់អីបក់មិត្តសម្លាញ់យើងអោយមកលឿនបែបនេះ នាស៎"win រាងភ្ញាក់ផ្អើលបន្តិចក្រោយឃើញfourthមកអង្គុយចាំពួកខ្លួនបែបនេះបើតាមរាល់ដងអ្នកដែលមកយឺតគឺfourthនេះឯង

"មែនហើយមិចបានថ្ងៃនេះមកលឿនម្លេះមានធុរៈប្រញាប់អីមែនទេឬក៏មកជួបអ្នកណា សង្សារមែនទេ"yim

"សង្សារស្អីឯងទៅ គ្មានទេ"fourth ប្រញាប់តបភ្លាមៗ

"ហើយការដែលមកលឿននេះដោយសារអី"Tutor តាំងពីបានចូលមកក្រុមនេះភ្លាមនិយាយពីថាស្និតដល់ហើយ ណ៎ ចេះចាក់បណ្តោយទៀត

"គឺ...គឺថ្ងៃយើងមកជាមួយពូយើងទើបមករាងលឿនជាងរាល់ដងណាមួយគាត់មានប្រជុំពីព្រឹកផង នេះសូម្បីតែអាហារពេលព្រឹកក៏មិនទាន់បានញុាំដែរ"រាងតូចព្យាយាមបកស្រាយទៅមិត្តភក្តិទាំងរដេសរដុប

"ពិតមែន ហ៎!.."win

"ពិតមែនណា ពួកឯងជួយទៅទិញអីមកអោយយើងញុាំបន្តិចមកណាយើងគ្មានកម្លាំងដើរទៅទេ ណាណា..."
Fourth អាចរិកញិកញ៉ក់នេះទៅចេះពីណាfotfot

"អញ្ចឹង ហ៎!អញ្ចឹងចាំយើងនិងអាwinទៅទិញអីមកអោយឯងញុាំចាំយើងនៅត្រង់និងហើយណា Tutor ផ្ញើរមើលមិត្តយើងផងកុំអោយមានអ្នកណាធ្វើបាបគេអោយសោះណាយើងទៅតែមួយភ្លេតទេ មោះអាwin "
yimនិយាយចប់ក៏អូសដៃwinទៅជាគ្នាបាត់ទៅរកតែគ្នាចង់ប្រកែកអីក៏មិនបាន

"អើៗ!ចាំមើលថែមិត្តអោយកុំបារម្ភពេកធ្វើមើលតែម្តាយផ្ញើរកូនទៅហើយ"Tutor ញញឹមហួសចិត្តនិងចរិកហួងហែងមិត្តរបស់yimជាខ្លាំងតែម្តង
  រវល់តែងាកទៅញញឹមនិងសកម្មភាពរបស់yimមុននេះពេលងាកមកវិញក៏ត្រូវវ៉ាក់អើនិងទឹកមុខរបស់រាងតូចដែលសម្លឹងមើលមកខ្លួនមិនដាក់ភ្នែកទាល់តែសោះ

"អួយ! fourth មិចបានជាសម្លក់យើងបែបនេះ សម្លឹងមើលដូចចង់សុីសាច់ទៅហើយមានរឿងអីចង់សួរយើងមែនទេ"Tutor  បង្ហើបសម្លេងភ័យតិចៗក្រោយឃើញទឹកមុខរាងតូចមើលមកខ្លួនដោយក្រសែភ្នែកបែបនេះ

ចំណងស្នេហ៍ប្តូរវិញ្ញាណWhere stories live. Discover now