ប្រច័ណ្ឌបង Ep18

602 60 3
                                    

រឿងរបស់ផ្លយក៏ត្រូវបានបញ្ចប់ក្រោយពីដាវបានសារភាពថានាងពិតជាអ្នករៀបគម្រោងសម្លាប់របស់បងស្រីរបស់ខ្លួនពិតមែនព្រោះតែនាងច្រណែននិងផ្លយដែរពូកែជាងនាងគ្រប់យ៉ាងសូម្បីតែស្នេហាក៏នាងមិនអាចស្មើរនិងផ្លយដែរទើបធ្វើអោយនាងខឹងក៏ជួលគេអោយទៅរំលោភសម្លាប់និងបង្វែររឿងថាផ្លយចងកសម្លាប់ខ្លួនឯងតែការពិតទៅគ្រប់យ៉ាងជាផែនការដែរដាវបង្កើតឡើងប៉ុណ្ណោះ

"ថ្ងៃនេះអរគុណគ្រប់គ្នាហើយណាដែរមកបំភ្លឺចម្លើយដល់ប៉ុស្តិ៍ប៉ូលីសថ្ងៃនេះ"ម៉ៃ និយាយអរគុណក្រុមរបស់នាងតូចដែរមកធ្វើសាក្សីនៅថ្ងៃនេះ

"មិនអីទេបងពួកខ្ញុំរីករាយស្រាប់ហើយរឿងអយុត្តិធម៌បែបនេះពួកខ្ញុំក៏នៅមិនសុខដែរម្យ៉ាងទៀតពួកខ្ញុំក៏បានសន្យាជាមួយបងផ្លយដូចគ្នា"នាងតូចតបទាំងញញឹមទៅកាន់ម៉ៃដោយពេញចិត្ត

"យ៉ាងណាពួកបងនៅតែអរគុណប្អូនៗដដែរនិងបើមិនមានពួកឯងជួយបងទេពួកបងក៏ធ្វើអីមិនកើតដែរជាពិសេសគឺfourthតែម្តងហើយនេះយ៉ាងម៉េចជាហើយមែនទេ"ដេនសួរនាងតូចពីរបួសម្សិលមិញដែរត្រូវគេវ៉ៃ

"អូ!!...ខ្ញុំអស់អីហើយបងអរគុណដែរបារម្ភ"fourth ខំតែសន្យាជាមួយខ្មោចទេខំអីមិនមកឈឺខ្លួនបែបនេះទេអាមនុស្សកំពុងតែស្រលាញ់ខ្លួនផង

"បងថាពួកយើងទៅញុាំអីល្អទេពួកឯងមកតាំងពីព្រឹកមើលទៅដូចមិនទាន់ញុាំអីទេ ចាំបងប៉ាវ"ជេសុីកានិយាយបបួលពួកគេទៅរកអីញុាំព្រោះព្រឹកមិញមកតាំងពីព្រលឹមម្នាក់ៗអត់ទាន់បានអីចូលពោះទេ

"ទៅៗៗណាបង......"winនិងyimគ្រាន់តែឮគេបបួលភ្លាមងក់ក្បាលយល់ព្រមភ្លែតអត់ចាំយូរទេអាមនុស្សកំពុងតែឃ្លានផង

គ្រប់គ្នាកំពុងតែរវល់និយាយគ្នាទើបfourthងាកមុខចេញទៅម្ខាងតែក៏ក្រលាស់ភ្នែកឃើញផ្លយកំពុងតែឈរសម្លឹងមើលមកគេទាំងញញឹមតែលើកនេះមកស្អាតបាតមិនដូចលើកមុនទេ

"អរគុណហើយណាដែរធ្វើតាមសន្យាហើយក៏ផ្តាំអរគុណគ្រប់គ្នាផងដែរបានជួយរកយុត្តិធម៌អោយខ្ញុំ ពេលនេះខ្ញុំទៅបានសុខហើយ"ចប់សម្តីហើយផ្លយក៏រលាយបាត់ទៅទើបធ្វើអោយfourthត្រូវភ្ញាក់បន្តិចតែមិនមែនភ្ញាក់និងផ្លយទេគឺភ្ញាក់សម្លេងមិត្តរបស់គេនិងហើយ

ចំណងស្នេហ៍ប្តូរវិញ្ញាណWhere stories live. Discover now