ក្រោយពីខកខានមិនបានមករៀនមួយថ្ងៃមកពេលនេះFourthក៏បានត្រលប់មករៀនដូចធម្មតាវិញហើយប៉ុន្តែអ្វីដែរមិនធម្មតាវិញនោះគឺសមីខ្លួនគិតតែពីញញឹមតាំងពីចុះពីលើឡានរហូតដើរមកដល់ក្នុងថ្នាក់គឺនៅតែមិនឈប់បញ្ចេញស្នាមញញឹមដ៏សែនខ្ចូតរបស់ខ្លួនទៀតដែលទង្វើរមួយនេះធ្វើអោយកំពូលមិត្តរបស់គេមានការងឿយឆ្ងល់ជាខ្លាំងទើបជីកកាយសួរភ្លាម
"អាFourth!មិនមករៀនតែមួយថ្ងៃសោះមកវិញដូចទ្រង់មានក្តីសុខដល់ហើយឬក៏ភូកេតមានអ្វីពិសេស"
win ដឹងទៀតណាថានាងតូចទៅភូកេតធ្វើអោយyimនៅជិតនិងចាប់ឆ្ងល់មួយរំពេច"អាFourthទៅភូកេតផងមែនទេទៅជាមួយអ្នកណា?ហើយទៅពេលណា?ទៅធ្វើអី?...!!មិចមិនប្រាប់យើងផងឆាប់ប្រាប់មកយើងចង់ដឹង"yimចង់ដឹងណាស់រកតែបង្ហើបស្អីបន្តិចមិនបានហ្មងសួរមិនអោយបាត់មួយឃ្លា
"ឈប់សិនអាwinឯងដឹងបានយ៉ាងមិចថាយើងទៅភូកេតអ្នកណាប្រាប់ឯង"Fourth ជំនួសអោយការឆ្លើយតបទៅទៅកាន់yimគេបែរជាងាកមកសួរwinព្រោះតែគេពិតជាឆ្ងល់និងWinជាខ្លាំងដោយសារតែនៅសុខៗគេបែរជាដឹងរឿងរបស់ខ្លួនទៅវិញទាំងដែរគេចាំបានថាគេមិនបានប្រាប់អ្នកណាក្រៅពីគ្រួសាររបស់គេឡើយ
"គឺ....គឺមានគេឃើញហើយប្រាប់យើង និយាយពីឯងវិញឆាប់ប្រាប់ពួកយើងមកកុំមក ធ្វើជានិយាយបង្វែររឿងនោះ"winមុននេះគេភ្លេចខ្លួននិយាយចេញមកតែក៏រកល្បិចបង្វែរទាន់កុំអីងាប់ទាំងអ្នកប្រាប់ទៀត
"មែនហើយអា Fourth ឆាប់និយាយមកយើងចង់ដឹងណាស់"yim អាអ្នកសួរចំៗមិនសូវខឹងប៉ុន្មានទេតែមកខឹងនិងអ្នកអ្នកបន្ទរតើខំតែមិត្តទេខំអីនាងFourthហក់ធាក់នៅនិងកន្លែងតែម្តង
"គឺៗ.....គឺយើងទៅមួយនិង..."Fourth រាងអេះអុញរៀបនិងឆ្លើយទៅហើយតែក៏ត្រូវសម្លេងដ៏សែនអត់ជាតិនិយាយកាត់ឡើង
"ទៅជាមួយសង្សារថ្មីដែរជាមហាសេដ្ឋីពាន់លាននោះអីទើបវាមិនហ៑ានប្រាប់ពួកឯង នេះមិនដឹងថាគេអោយប៉ុន្មានទេទើបបានជាហ៑ានទៅជាមួយគេបែបនេះ" បាត់មុខខានមករករឿងគេយូរហើយឥឡូវមកទៀតអត់ចេះរាងមែនអាបុិnichនេះ
"ឯងថាអោយអ្នកណា"yimដោយឮគេថាអោយមិត្តខ្លួនរាងខ្លាំងដែរធ្វើអោយគេចាប់ផ្តើមខឹងតែម្តងក៏ងើបឡើងដើរតម្រង់ទៅកាន់ក្រុមរបស់nichតែត្រូវwinឃាត់ទាន់
YOU ARE READING
ចំណងស្នេហ៍ប្តូរវិញ្ញាណ
Historia Cortaនៅសុខៗខ្ញុំបែរជាត្រូវមករស់នៅក្នុងរាងកាយបងប្រុសភ្លោះដែរមានមុខមាត់ដូចខ្ញុំទៅវិញទាំងដែរតាមពិតទៅខ្ញុំបានស្លាប់តាំងពី13ឆ្នាំមុនមកម្លេះហើយអ្វីដែរកាន់តែពិបាកបំផុតនោះគឺខ្ញុំត្រូវតាមរកវត្ថុដែរមានតម្លៃបំផុតសម្រាប់ខ្ញុំដើម្បីមកបំពេញដំណើរជីវិតមួយនេះបន្តទៀតបាន ប...