អ្វីដែលអូនធ្វើគឺត្រូវទាំងអស់ Ep20

551 59 2
                                    

ក្រោយពីសម្របសម្រួលគ្នាអស់ពេញមួយយប់ រួចមកGeminiនិងfourthក៏ដើរបណ្តើរគ្នាចេញពីបន្ទប់ស្នាក់ទាំងទឹកមុខពោលពេញដោយក្តីរីករាយក្រៃលែងដែរខុសពីរាល់ដងដែរពីរនាក់នេះនៅជាមួយគ្នាសឹងតែមិនមើលមុខគ្នាផងជាពិសេសគឺFourthតែពេលនេះវិញគឺថាមិនបាច់និយាយតែម្តង សុទ្ធតែគៀកកើយគ្នាយ៉ាងស្អិតរមួត

"អាpumឯងមើលចៅហ្វាយនិងចៅហ្វាយតូចទៅញញឹមបិទមាត់មិនជិតទាំងពីរតែម្តងវេុីយ ម្សិលមិញឃើញឈ្លោះគ្នាសោះហ្នឹង"Peemស្រែកហៅPumដែរអង្គុយនៅជិតនោះអោយមកមើលជាមួយគ្នាក្រែងលរគេព្រិលភ្នែកមើលមិនច្បាស់ព្រោះម្សិលមិញឃើញឈ្លោះគ្នាសោះនិងហើយមកត្រូវគ្នាវិញស្អីលឿនម្លេះ(កូនចៅនេះចេះដឹងរឿងមេមែនដឹងតាំងពីមេឈ្លោះគ្នាទៀត)

"មែនតើនេះចៅហ្វាយយើងលេបថ្នាំច្រលំទេដឹងអាPeemយើងថាចៅហ្វាយច្បាស់ជាត្រូវអំពើច្បាស់ណាស់ ឯងមើលចុះគាត់ចេះញញឹមទៀត"មើលទៅ Gemពាក់មុខយក្សរហូតហើយទើបញញឹមម្តងកូនចៅbullyបែបនេះ

"និយាយដើមយើងចប់ឬនៅហាស់អាពីរនាក់"ជក់និយាយដើមមេពេកមិនដឹងរាងក្រាស់មកឈរពីក្រោយខ្លួនតាំងពីពេលណា

"ពួកខ្ញុំមិនបាននិយាយដើមចៅហ្វាយឯណាគ្រាន់តែចម្លែកចិត្តដែរឃើញចៅហ្វាយរបស់ខ្ញុំសប្បាយចិត្តខុសពីធម្មតាជាងរាល់ថ្ងៃនិងណា មែនទេPeem"pum

"មែនហើយpumនិយាយត្រូវតាំងតែពីចៅហ្វាយទាក់ទងចៅហ្វាយតូចមកខ្ញុំឃើញចៅហ្វាយញញឹមច្រើនណាស់ ទើបរាងចម្លែកចិត្តបន្តិចនិងណា"peem

"ក៏នៅជាមួយសង្សារត្រូវតែសប្បាយបែបនិងហើយមែនទេfotfot"Gemប្រៀបនិងក្មេងតូចដែរទើបនិងកើតអញ្ចឹងពេលនេះ

"បង Gem និយាយស្អីរបស់បងនិងបងៗគាត់ដឹងឥឡូវហើយ"Gemនេះធ្វើអោយFourthអៀនទៀតហើយ

"ជាសង្សារនិងគ្នាហើយមែនទេចៅហ្វាយតាំងពីពេលណាទៅមិចពួកខ្ញុំមិនដឹងអញ្ចឹង"Peem ឮចៅហ្វាយមានសង្សារភ្លាមអរសឹងហោះហើយ

"ហេតុអីយើងចាំបាច់ត្រូវប្រាប់ពួកឯងនោះ ដឹងត្រឹមថាពេលនេះfourthជាសង្សាររបស់យើងទៅបានហើយ
ឈប់សួរយើងទៅសង្សារយើងអៀនហើយ មោះ!
FotFot ទៅញុាំអីវិញកុំទៅរវល់ជាមួយពួកវាអី"និយាយចប់ហើយនាយកម្លោះក៏ដឹកដៃសង្សារខ្លួនដើរចេញទៅបាត់ដោយមិនខ្វល់ពីកូនចៅរបស់ខ្លួនសូម្បីបន្តិច

ចំណងស្នេហ៍ប្តូរវិញ្ញាណWhere stories live. Discover now