យើងមកទាក់ទងគ្នាណា Ep19

556 52 1
                                    


បន្ទាប់ពីការញុាំអាហារត្រូវបានបញ្ចប់Geminiនិងរាងតូចដែរជាជំនួយការបណ្តោះអាសន្នត្រូវមកមើល រីសតរបស់ខ្លួនដែរបានផ្អាកការសាងសងពាក់កណ្តាលទីដោយសារតែមានការតវ៉ាពីអ្នកស្រុកនៅម្តុំនោះដែរហាមមិនអោយពួកគេកាប់ព្រៃជិតនោះចេញ

"ក្រែងដីទាំងនេះយើងបានទិញយកមកត្រឹមត្រូវហើយមិនអញ្ចឹងហេតុអីនៅតែមានបញ្ហាទៀត"Gem ងាកទៅសួរអ្នកចាត់ការរីសតដែរឈរនៅពីមុខខ្លួន

"ព្រោះអ្នកស្រុកគាត់មានជំនឿថាព្រៃនៅម្តុំនេះសាកសិទ្ធណាស់បើពួកយើងហ៑ានតែកាប់បំផ្លាញពួកគេនិងបញ្ចូនគ្នាមកប្រើហិង្សារដាក់ពួកយើងតែម្តងហើយកន្លងមកពួកគាត់ក៏ធ្លាប់ធ្វើរួចហើយចៅហ្វាយ"Bee
ដែរជាអ្នកចាត់ការរីសតរបស់រាងក្រាស់រៀបរាប់ប្រាប់ពីដំណើររឿងដែរធ្វើអោយគ្រោងការរបស់រាងក្រាស់ត្រូវបានផ្អាកហើយនេះក៏ជាមូលហេតុដែរGemត្រូវមកដោះស្រាយដូចគ្នា

"ចុះព្រៃនោះវាមានយូរហើយមែនទេបង"fourth

"ដូចជាទើបតែមានមក3-4ឆ្នាំនេះទេចៅហ្វាយតូចតែបងក៏មិនយល់ថាហេតុអីទើបពួកគេហួងហែងព្រៃមួយនេះដែរទាំងដែរវាជារបស់ឯកជនសោះ"Beeនិយាយត្រូវដីព្រៃមួយនេះជារបស់តារបស់Geminiដែរប្រគល់វាមកអោយគេសោះមិចបានជាអ្នកស្រុកម្តុំនេះហួងហែងទៅវិញ

" បើវាទើបតែមាន ហើយហេតុអីបានពួកអ្នកស្រុកជឿថាវាសាកសិទ្ធ"fourth ឆ្ងល់ចំណុចបែបនេះទើបBeeក៏នឹកឃើញរឿងមួយ

"គឺពួកគេជឿតាមការទូស្សន៍ទាយរបស់គ្រូអាគមន៍ម្នាក់ដែរល្បីឈ្មោះនៅក្នុងតំបន់នេះ"Bee

"ហើយគាត់នៅឯណាបងអាចនាំពួកខ្ញុំទៅបានទេ"Fourth

"បានតើចៅហ្វាយតូច"Bee

"ទៅពេលនេះមែនទេfotfotបងសុំមិនទៅបានទេបងមិនចូលចិត្តមុខអាគ្រូនោះទេ"Gemប្រកែកមិនចង់ទៅព្រោះតែគេពិតជាមិនចូលចិត្តមុខរបស់អាគ្រូម្នាក់នោះទាល់តែសោះ

"និយាយបែបនេះមានន័យថាបងស្គាល់គាត់"Fourth សម្លឹងមើលទៅកាយក្រាស់ទាំងរាងហួសចិត្តដែរមួយថ្ងៃហើយមិនព្រមនិយាយ

"គឺបងស្គាល់ហើយថែមទាំងធ្លាប់មានរឿងជាមួយវាទៀតផងទើបបងមិនចង់ទៅ"Gem

ចំណងស្នេហ៍ប្តូរវិញ្ញាណWhere stories live. Discover now