ជំងឺប្រចាំកាយ Ep13

513 56 4
                                    

គ្រាន់តែដើរចូលមកមិនទាន់ទាំងបានយកសៀវភៅទុកអោយស្រេចបាច់ផងសម្លេងបិទទ្វារក៏លាន់ឮមួយទំហឹងដូចជាមានអ្នករុញបិទ ទាំងដែរពេលនេះនៅក្នុងបន្ទប់គ្មានអ្នកណាក្រៅពួកគេទាំងបីនេះឡើយ

"អាwinអ្នកណារុញទ្វារបិទ"yimទម្លាក់សៀវភៅចុះហើយរត់ទៅអោបwinទាំងបិទភ្នែក

"យើងមិចនិងដឹងទៅបើយើងនៅទីនេះជាមួយឯងនិង"
នៅជិតគ្នាសោះមកធ្វើសួរ

"ពួកឯងទ្វារបើកមិនចេញទេ"fourth ព្យាយាមរុញទ្វារយ៉ាងមិចក៏មិនចេញដែរដូចជាមានអ្នកណាមកខ្ទប់ពីខាងក្រៅមិនអោយគេចេញ

"ឬពួកយើងត្រូវខ្មោចលងដូចគេនិយាយមែន"yim

"នេះនែអាចង្រៃយ៍yimមិចមកនិយាយឆ្កួតនៅកន្លែងបែបនេះទៅវិញ"winហួសចិត្តនិងគេពេកក៏ទះក្បាលyimលេងមួយ មកនិយាយអីបែបនេះ

"ក៏យើងនិយាយពិតណា សុខៗទ្វារមកបិទខ្លួនឯងបែបនេះច្បាស់ណាស់ថាជា..."yim

"បានហើយអាyimឈប់មាត់ហើយយកសៀវទៅទុកទៅ អាងមកជួយយើងរុញទ្វារជាមួយអាwin"fourth
និយាយរួចyimក៏ដើរទៅរើសសៀវភៅដើម្បីយកមកទុកខ្លាចfotជេរម្នាក់ទៀត(មើលទៅខ្លាចFotជាងខ្មោចទៀត )ឯរាងតូចនិងwinវិញកំពុងបន្តរុញទ្វារតែមិនទាន់ទាំងចាប់ផ្តើមផងសម្លេងស្រែករបស់yimក៏ស្រែកខ្លាំងៗហាក់បីដូចឃើញអ្វីម្យ៉ាងគួរអោយរន្ធត់ ធ្វើអោយFourthនិងwinត្រូវប្រញាប់រត់មកមើលថាមានអ្វីកើតឡើង

"អា!!!!!!!!!!!!...ជួយផង"yim

"អាyimឯងកើតអី បានជាស្រែកខ្លាំងម្លេះ"winដើរមកទាំងមួលម៉ៅក្រោយឮការស្រែករបស់មិត្តខ្លួនមនុស្សកំពុងតែខ្លាចផង

"ពួកឯងនេះៗ...នេះជាកន្លែងដែរបងផ្លយចងកសម្លាប់ខ្លួនមែនទេ"yimចង្អុលទៅកន្លែងដែរមានចងអំបោសក្រហមនៅជាប់និងធ្នើដាក់សៀវភៅទាំងរញីរញ័រ

"មែនតើ .....តែមិចបានឯង...."winមិនទាន់បាននិយាយផងសម្លេងសើចរបស់មនុស្សស្រីដ៏គួរអោយខ្លាចស្រាប់ឮឡើងអមជាមួយកម្លាំងខ្យល់បក់មកពីណាក៏មិនដឹងទាំងដែរបន្ទប់ទាំងមូលបានបិទទ្វារបិទបង្អួចជិតឈឹងអស់ទៅហើយរកតែខ្យល់ដកដង្ហើមសឹងតែមិនបាន បែរជាមានខ្យល់បក់សឹងតែចង់បេុីងពួកគេទាំងបីទៅហើយ ធ្វើអោយអ្នកទាំងបីត្រូវបង្ខំចិត្តអោបគ្នាព្រោះបើមិនអញ្ចឹងទេច្បាស់ណាស់ដួលមិនខាន

ចំណងស្នេហ៍ប្តូរវិញ្ញាណWhere stories live. Discover now