ត្រូវថ្នាំ Ep15

644 67 9
                                    

នៅក្នុងភាគនេះអាចនិងមានពាក្យមួយចំនួនមិនសូវសមរម្យហើយបើមានខុសឆ្គងអីសូមអធ្យាស្រ័យអោយអេតមីនផង មីនៗមិនសូវចេះសរសេរវគ្គអស់និងទេហើយនេះក៏ជាមូលហេតុដែរមីនៗចេញរឿងយឺតដែរដោយសារតែនឹកសរសេរអត់ចេញតែយ៉ាងណាក៏សរសេរហើយសូមគ្រប់គ្នាអានដោយការទទួលខុសត្រូវចុះ
____________________________________
(សុំទោសដែរបងធ្វើអោយឯងឈឺ)

ក្រោយពីកម្មវិធីបានបញ្ចប់គ្រប់គ្នាក៏ត្រលប់ទៅវិញឯកាយក្រាស់កំពុងតែឈរចាំនាងតូចចេញពីបន្ទប់ទឹកដើម្បីជូនគេត្រលប់ទៅផ្ទះដូចគ្នា

"មកហើយ ហ៎!នេះមិនស្រួលខ្លួនមែនទេទើបបែកញើសខ្លាំងដល់ថ្នាក់នេះ"Gem ឃើញfourthចេញមកវិញទឹកមុខមិនសូវស្រស់ថែមទាំងញើសជោគខ្លួនបែបនេះក៏សួរទៅគេទាំងបារម្ភ

"ខ្ញុំមិនអីទេគ្រាន់តែមានអារម្មណ៍ថារាងក្តៅបន្តិចប៉ុណ្ណោះ"Fourth

"អញ្ចឹងបងថាយើងទៅផ្ទះទៅចាំបងជូនទៅ"Gem

"អេ!ឈប់ហេតុអីបានជាលោកត្រូវជូនខ្ញុំទៅចុះឯណាប៉ាហើយនិងបងៗខ្ញុំ"Fourth មិចមកត្រូវជូនគេទៅវិញគេទៅជាមួយប៉ាគេក៏បាន

"ខ្ញុំជាអ្នកទៅទទួលឯងដូច្នេះហើយខ្ញុំក៏ជាអ្នកត្រូវជូនឯងទៅវិញដូចគ្នាចំណែកលោកពូនិងបងៗរបស់ឯងពួកគាត់ត្រលប់ទៅវិញហើយ ឆាប់មក នេះយប់ហើយ"
Gemតបហើយក៏ដើរទៅកាន់ឡានរបស់ខ្លួនរួចបើកទ្វារសម្រាប់នាងតូច

"អញ្អើញ បាទ!"Gem

ឯរាងតូចឯណេះខ្ចិលនិងប្រកែកច្រើនក៏ឡើងឡានដោយមិននិយាយអ្វីទាំងអស់ព្រោះអារម្មណ៍ពេលនេះចង់ទៅដល់ផ្ទះឆាប់ៗដោយសារតែក្នុងខ្លួនរបស់គេពិតជាក្តៅខ្លាំងខុសពីធម្មតាតែគេមិនហ៑ានប្រាប់Gem

_________ក្នុងឡាន________

Gemកំពុងបើកឡានយ៉ាងលឿនសម្តៅទៅផ្ទះរាងតូចដែរនៅមិនឆ្ងាយប៉ុន្មាននិងទៅដល់ហើយតែបើមើលទៅfourthដែរនៅក្នុងឡានឯណេះវិញពោលពេញដោយញើសជោគខ្លួននិងមានអារម្មណ៍ស្អុះស្អាប់មិនដឹងមូលហេតុ

"លោកកាលណាទៅដល់ផ្ទះទៅនេះ ខ្ញុំក្តៅខ្លាំងណាស់"
ទឹកមុខរកយំបន្តិចរកពេបបន្តិចដាក់កាយក្រាស់ដែរកំពុងតែផ្តោតលើការបើកឡាន

ចំណងស្នេហ៍ប្តូរវិញ្ញាណWhere stories live. Discover now