ភាគទី12

361 14 1
                                    

"កាហ្វេរបស់អូន"
Yujin ទម្លាក់កាហ្វេនៅលើតុ រួច
លើកដៃលើតុ wonyoung ងើបមុខឡើង ហើយញញឹមដាក់ yujin។

"អរគុណ បងគឺជាអ្នកសង្គ្រោះជីវិតរបស់អូន"
Yujin ក្រឡេកមើលជុំវិញតុ ហើយឃើញ ឯកសារជាច្រើន។
 
"ចាស... ឥឡូវអូនធ្វីេការបន្តចុះបីេមានការអ្វីអាចហៅបងបាន"
yujin និយាយហើយក៏ដីេរចេញទៅ។

នៅតាមផ្លូវ (ក្នុងឡាន)

បច្ចុប្បន្នពួកគេកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ
Yujin បានមើលតាមកញ្ចក់មើលក្រោយ ហើយឃើញ wonyoung ងងុយធ្វើឱ្យគេញញឹម។

"នាងគួរឱ្យស្រលាញ់ណាស់"
នាងបាននិយាយប្រាប់ខ្លួនឯងហើយផ្តោតលើផ្លូវ ពេលទៅដល់ផ្ទះ yujin បែរមកឃើញ wonyoung កំពុងគេងលក់ ពេលនោះ
នាងបានចុះពីរថយន្តទៅបើកទ្វារខាងក្រោយ នាងច្របាច់ថ្ពាល់ wonyoung ហើយព្យាយាមដាស់នាង ប៉ុន្តែរាងស្តីេងថ្ងូរ។

"អឹម....."
Yujin  សើច "មក"
នាងនិយាយហើយក៏លើកបី wonyoung ពេលដែលពួកគេបានទៅដល់ក្នុងបន្ទប់ yujin បានដាក់ wonyoung នៅលើគ្រែរបហើយដោះស្បែកជើងរបស់នាង បន្ទាប់មកយកភួយ
មកគ្រប។

"គេងលក់ស្រួលណាសំណប់ចិត្ត"
នាងបាននិយាយហើយថើបថ្ងាស wonyoung។

នៅថ្ងៃបន្ទាប់ yujin កំពុងផឹកកាហ្វេពេលព្រឹក
របស់នាង នៅពេលដែលនាងលឺនរណាម្នាក់ស្រែកឡើងនៅជាន់ខាងលើ នាងកំពុងសម្លឹងមើលតាមជណ្តើរនាងបានឃើញ wonyoung
"អូនយឺតហើយ"
Wonyoung និយាយដូច្នេះហើយនាងបានពាក់អាវធំរបស់នាងហើយក៏រត់ទៅឡានYujin ក៏ប្រញាប់ចេញទៅ។

"good morning"
នាងនិយាយរួចក៏បីេកឡានចេញទៅ។

------j-corp

Wonyoung ងើបពីតុរបស់នាង ហើយងាកទៅរក
Yujin ដែលអង្គុយលើកៅដោយកាន់
សៀវភៅ រួចក៏បញ្ចេញស្នាមញញឹមលើផ្ទៃមុខ ឯ yujin ហាក់ដូចជាបានកត់សម្គាល់ឃើញអ្នកណាម្នាក់សម្លឹងមកនាងដូច្នេះហើយនាងក៏បែរទៅរក wonyoung ហើយបានឃីេញនាងសម្លឹងមើលខ្លួប yujin។

"អូនមិនអីទេមែនទេ?"
Wonyoung ញញឹមតបវិញ

"គឺអ្វីៗល្អទាំងអស់"
Yujin បានបិទសៀវភៅរបស់នាងហើយដើរចេញពីទ្វារដោយបន្សល់ទុក wonyoung ដោយទឹកមុខ
ច្របូកច្របល់ ប៉ុន្មាននាទីបានកន្លងផុតទៅ ហើយនាងត្រលប់មកវិញជាមួយនឹងថង់អាហារ នាងដាក់វាចុលីេតុ។

ចៅហ្វាយរបស់ខ្ញុំ (My boss) annyeongzWhere stories live. Discover now