+ផ្តើមរឿង
រដូវនៃស្លឹកឈើជ្រុះបានមកដល់នៅជុំវិញទីក្រុងសេអ៊ូលគ្រប់ដើមឈើទាំងអស់ប្រែស្លឹកពណ៌បៃតងមកជាក្រហមលឿងពីរមួយដើមទៅមួយដើមដែលនោះនិងមានស្លឹកឈើជ្រុះត្រៀមត្រាពេញដី
+ទីឃុំឃាំងអ្នកទោស
ឌឹបមាុំង*** សម្លេងដាល់មួយដៃទៅលើបុរសវ័យជំទង់ដែលកំពុងស្រស់ស្រូបអាហារក្នុងចានរបស់គេ។គែបមាត់ក៏ត្រូវហូរឈាមមករឹមៗស្នាមបែកបបូរមាត់បង្ហាញឃើញយ៉ាងច្បាស់ៗ ត្រជាក់ពេញភ្នែកទាំងគូ
"យើងទៅធ្វើស្អីពួកឯងទើបមកដាល់យើងបែបនេះ"គេបានចោទសួរទៅមនុស្សដែលបានដាល់មុខគេទាំងយកម្រាមដៃមេជូតឈាមនៅត្រង់គែបមាត់និងចេញ កែវភ្នែកសម្លឹងមើលទៅបុរសដែលចូលមកដាល់គេនោះទាំងវិលវុល ហាក់បីដូចជាមិនយល់រាល់នៅសកម្មភាពរបស់បុរសដែលបានចូលមកដាល់មុខគេទាំងគ្មានមូលហេតុអ្វីសោះ។
"យើងចង់ដាល់មុខឯងតើវាយ៉ាងមិច?" មាុំង***មិនត្រឹមតែនិយាយតែមាត់មួយមុខទេបុរសនោះនៅថែមទាំងធ្វើមុខឌឺហើយបានធាក់តុអាហាររបស់មនុស្សប្រុសម្នាក់នោះរហូតត្រូវបាក់តុធ្វើឲ្យគៀបសង្កត់ទៅលើក្មេងប្រុសម្នាក់នោះផងដែល
"អាយយយយ៎"ទង្វើបុរសក្បាលត្រងោលមាឌធំម្នាក់នេះបានបង្ករឲ្យអ្នកទោសដែលខ្លាចអំណាចនាយបានរត់ស្រែកឆោឡោ៎ ចេញពីរតុអាហាររបស់ពួកគេដោយម្នាក់ៗបានឈរឆ្ងាយពីបុរសក្បាលត្រងោលម្នាក់និង។
"នៅឲ្យស្ងៀមទាំងអស់គ្នា"ទឹបៗៗ***ស្នូរសម្រឹបជើងក្រុមប៉ូលីសមួយក្រុមបានរត់ចូលមកនិងបាននិយាយទៅកាន់មនុស្សទាំងអស់នោះឲ្យពួកគេឈប់ទ្រឹងនៅស្ងៀមមួយកន្លែង។
ទិដ្ឋភាពដែលពួកគេវាយប្រតាយប្រតប់គ្នាបានបង្ហាញឲ្យឃើញតាមកាំមេរ៉ាសុវត្ថិភាព ក្នុងបន្ទប់ដែលពពេញទៅដោយបំពាក់កុងព្យូទ័រនិងខ្សែរប្រព័ន្ធជាច្រើន ដៃស្រឡូនបានដោះកាសចេញពីរត្រជៀកដាក់ទៅលើតុធ្វើការរបស់គេដោយប្តូរយកអាយកូមមកនិយាយ។
"នាំអ្នកទោសលេខ278មកជួបខ្ញុំ"សម្លេងដ៏ស្រទន់ស្រួចស្រឹបបន្លឺឡើងរួមទាំងកែវភ្នែកដ៏មូលក្រឡង់សម្លឹងមើលសកម្មភាពអ្នកទោសទាំងអស់តាមកំព្យូរទ័រថតជាប់ដោយកាំមេរ៉ាសុវត្ថិភាព។
YOU ARE READING
🔞⛓️Big Brother In Prison ⛓️🔞
Random-ក្តីស្រលាញ់ដែលងប់ងល់របស់កូនពៅអាន់ដេយ៍ត្រាហ៊ានធ្វើគ្រប់យ៉ាងឲ្យតែបានចូលក្បែរមនុស្សខ្លួនស្រលាញ់។ -ភាពលះបង់របស់បងប្រុសធំរបស់ត្រកូលអាន់ដេយ៍ត្រាគឺស្មាក់ព្រមទៅតាមប្អូនពៅរហូតជួបនិងមនុស្សដែលឆក់យកបេះដូងរបស់នាយបាន -ព្រមតាមការសម្រេចចិត្តគ្រប់យ៉ាងឲ្យតែប្អូនម្នា...