ភាគទី3
ប៉ូលីសដែលមានតួនាទីនាំផ្លូវរាងក្រាសទាំងបីដើរទៅរកកន្លែងស្នាក់នៅពួកនាយ ។ ក្រាក/ សម្លេងបើកទ្វាបន្លឺឡើង ធ្វើឲ្យមនុស្សនៅខាងក្នុងកំពុងតែប្រលែងគ្នាលេងងាកទៅមើលភ្លាម។"កន្លែងនេះជាកន្លែងសម្រាករបស់ពួកលោក"ប៉ូលីស ងាកទៅប្រាប់រាងក្រាស់ទាំងបី ក្នុងបន្ទប់មួយនេះធំទូលាយមានគ្រែរៀបជាពីជួរពីរថ្នាក់ដែលទទឹងនិងបន្ទប់ រាងក្រាស់ទាំងបីសម្លឹងមើលក្នុងបន្ទប់ កែវភ្នែកមនុស្សរាប់រយគូរសម្លឹងមើលមកពួកនាយដូចមនុស្សចម្លែកអញ្ចឹង ។
"ឆាប់ចូលទៅ"ប៉ូលីស នោះតឿនទើបរាងក្រាសដើរចូល ពេលពួកនាយដើរតាមផ្លូវកណ្តាលដែលមានគ្រែរៀបចំទៅជាជួរ មានអ្នកទោសផ្សេងទៀតកំពុងឈរតាមសម្លឹងមើលពួកនាយមិនព្រិចភ្នែក។
+ បន្ទប់លោកវិរៈសេនីយ៍
តុកៗ***សម្លេងគោះទ្វាបន្លឺឡើង ធ្វើឲ្យវិរៈសេនីយ៍ដ៏សង្ហារកំពុងត្រួតពិនិត្យឯកសារត្រូវទាញអារម្មណ៍ក្រឡេក៎មើលទៅទ្វាការិយាល័យរបស់គាត់។"អញ្ជើញចូល"រាងតូចពោលពាក្យយ៉ាងស្រទន់អញ្ជើញនាក់ខាងក្រៅចូល ក្រាក/ ប្រមាណតែ2វិនាទីប៉ុណ្ណោះសម្លេងទ្វាត្រូវបានបញ្ចេញសម្លេងដោយបង្ហាញមនុស្សពីរនាក់កំពុងតែដើរចូល។
"គោរពទាន"ពួកគេទាំងបីបានធ្វើគោរពគ្នាទៅវិញទៅមកបែបការគោរពរបស់ប៉ូលីសជនជាតិកូរ៉េ។ ជីនសើចបន្តិចទើបរាដៃបង្ហាញកៅអីនៅចំពោះមុខគេទៅកាន់នាក់ទាំងពីរ។
"ភារកិច្ចពួកឯងរួចរាល់ហើយឬទើបអាចមកជួបបងបាន"គ្រាន់តែពួកគេទាំងពីអង្គុយចុះជីនក៏ចាប់យកសំណួរទីមួយសួរភ្លាមៗតែម្តង ឯមុខក៏សម្លឹងមើលពីនាក់នោះជាប់រួមនិងកែវភ្នែកទាមទាយកចម្លើយ
"ហ្អឹម.ពិតមែនហើយពួកយើងក៏ចាប់ពួកគេទាំងអស់បានដូចគ្នា "ជីមីន ក្រហឹមក្នុង'ក'ងក់ក្បាលបន្តិចសឹមនិយាយរៀបរាប់នៅតាមក្រោយ ជីនក្រោយទទួលបានឮចម្លើយហើយក៏ងក់ក្បាលបន្តិចផងដែល។
"និយាយអញ្ចឹងនាក់ទោសចាប់បានត្រូវបញ្ចូនទៅទីណា"ហេតុដែលជីនសួរដូច្នេះព្រោះតែកន្លែងដែលបញ្ជូនអ្នកទោសគេមានចែកជាច្រើនដំណាក់ច្រើនកន្លែង មូលហេតុក៏ដោយសារគេត្រូវឲ្យនាក់ទោសស្រាលកណ្តាលធ្ងន់និងធ្ងន់ធ្ងរខ្លាំងនៅបែកផ្សេងពីរគ្នា ដោយឡែកវិញមួយទៀត ចំពោះមនុស្សមានទោសបទល្មើសសម្លាប់ធ្ងន់ធ្ងរតែងតែត្រូវជាប់គុកកន្លែងផ្សេងក្នុងមួយថ្ងៃប៉ូលីសធ្វើទារុណកម្ម5ម៉ោង ស៊ូរួចក៏រស់ស៊ូមិនរួចក៏ស្លាប់ នោះក៏ជាទោសសម្រាប់ជនល្មើសដែលជាឃាតករអីជាដើម(ប្រដិតចេញមកទេលើសលួសសូមទោសជាមុន) ត្រឡប់មកមើលនាក់ទើបមានទោសស្រាលវិញ ពួកគេទាំងអស់មិនត្រូវបានជាប់គុកមិនឲ្យឃើញពន្លឺថ្ងៃនោះទេ ប៉ុន្តែពួកគេទាំងអស់និងត្រូវចូលមកកន្លែងមួយដែលប្រៀបដូចនិងមណ្ឌលកែរប្រែឬមណ្ឌលអប់រំ សម្រាប់កែប្រែកំហុសសាងជីវិតជាថ្មី ជាមនុស្សល្អក្នុងសង្គម។
YOU ARE READING
🔞⛓️Big Brother In Prison ⛓️🔞
Random-ក្តីស្រលាញ់ដែលងប់ងល់របស់កូនពៅអាន់ដេយ៍ត្រាហ៊ានធ្វើគ្រប់យ៉ាងឲ្យតែបានចូលក្បែរមនុស្សខ្លួនស្រលាញ់។ -ភាពលះបង់របស់បងប្រុសធំរបស់ត្រកូលអាន់ដេយ៍ត្រាគឺស្មាក់ព្រមទៅតាមប្អូនពៅរហូតជួបនិងមនុស្សដែលឆក់យកបេះដូងរបស់នាយបាន -ព្រមតាមការសម្រេចចិត្តគ្រប់យ៉ាងឲ្យតែប្អូនម្នា...