ត្រូវការខ្ញុំជួយទេ

279 11 1
                                    

ភាគ7

   +មួយខែក្រោយមក

ខណៈពេលវេលាចេះតែដើររំកឹលទៅមុខពីរមួយថ្ងៃទៅមួយថ្ងៃរហូតរាប់ចូលគ្នាជាខែ តែមួយពព្រិចភ្នែកសោះ មួយខែក៏បានកន្លងផុត យ៉ាងលឿនរហ័សមិនគួរឲ្យនឹកស្មានដល់។ ជាងមួយខែដែលនៅទីឃុំឃាំងកន្លែងនេះកន្លះខែដំបូងៗរាងក្រាស់ទាំងបីមិនសូវសាុំនិងកន្លែងប៉ុន្មាននោះទេ  មូលហេតុព្រោះតែពួកនាយកើតក្នុងកូនអ្នកមាន កន្លែងដេកក៏ត្រូវតែជាពូកសុខភាពខ្នើយកើយអ្វីៗសុទ្ធតែរបស់ល្អមានម៉ាសីុនត្រជាក់អ្នកបម្រើឆ្វេងស្តាំង អង្គុយតែក្នុងបន្ទប់ត្រជាក់មិនដែលប៉ះពន្លឺថ្ងៃ ហើយមកសុខៗធ្លាក់ខ្លួន រស់នៅជារួមមនុស្សជាច្រើនកន្លែងគេងក៏តូចចង្អៀត ធ្វើការបែកញើសហួរសស្រាក់ គ្មានម៉ាស៊ីនត្រជាក់មានតែកង្ហាល់ ដេកក៏មិនបានគ្រប់គ្រាន់ព្រោះម៉ោង5ជិតភ្លឺពួកនាយតែងតែក្រោកដើម្បីរត់ហាត់ប្រាណជុំជាមួយអ្នកទោសផ្សេងទៀត ប៉ុន្តែរឿងទាំងនេះមិនមែនជាបញ្ហារសម្រាប់ពួកនាយឡើយ ទាំងបីនាក់បងប្អូនប្រឹងតស៊ូរស់នៅរហូតបានចុះសម្រុងបានយ៉ាងឆាប់។

   +ប្រលានយន្តហោះ

      ក្រឡេកមកមើលយន្តហោះមួយគ្រឿងដែលកំពុងទម្លាក់ខ្លួនពីរលើអាកាសសន្សឹមៗចុះចតមកខាងក្រោយ រហូតកង់ជើងយន្តហោះត្រូវបានឈប់ ទើបមានអ្នកបម្រើយន្តហោះម្នាក់ ទាញទ្វាបើកទម្លាក់និងមានអ្នកយកកាំជណ្តើរចេញមក។ វត្តមានស្រ្តីរាងចំណាស់ការតុចតែងខ្លួនហាយសូជាខ្លាំងដើរចេញពីយន្តហោះមកមុនគេដោយមានអង្គរក្សឈុតខ្មៅតែបួននាក់ដើរចុះមកតាមក្រោយ  គាត់បោះជំហ៊ានជាមួយស្បែកជើងកែងមានកម្ពស់ត្រឹមមួយទឹក ដើរចេញពីទីនេះសំដៅទៅខាងមុខកន្លែងច្រកចេញចូល 

"សូមគោរពម្ចាស់ស្រី"គ្រាន់តែស្រ្តីនេះដើរចេញមក កូនចៅឈុតខ្មៅជា30នាក់ឈរតម្រង់ជួរអោនគោរពអ្នកស្រីស្ទើរតែបោកក្បាលដល់ឥដ្ឋការ៉ូទៅហើយ។

"ហ្អឹម" ស្រ្តីដែលត្រូវជាម្ចាស់ស្រីក៏មិនបានជានិយាយអ្វី គាត់គ្រាន់តែក្រហឹមដើម'ក'

"ឡានខ្ញុំត្រៀមរួចហើយ សូមអញ្ជើញម្ចាស់ស្រី"អង្គរក្សរាដៃបង្ហាញផ្លូវទៅកាន់ម្ចាស់ស្រីអញ្ជើញគាត់ដើរទៅតាមគេនិងបាននាំគាត់មកកន្លែងដែលឡានត្រៀមចតរងចាំមកទទួលគាត់
    ពេលបានដើរមកដល់អង្គរក្សម្នាក់បានមកបើកទ្វាឲ្យ ហើយគាត់ក៏ចូលទៅអង្គុយនៅក្បាំងក្រោយ ចំណែកអង្គរក្សម្នាក់នោះក៏ចូលទៅអង្គុយនៅល្បាំងខាងមុខកន្លែងចង្កូតឡាន។

🔞⛓️Big Brother In Prison ⛓️🔞Where stories live. Discover now